ផ្សព្វផ្សាយ​គោល​នយោបាយ​​ជាតិ និង​ផែន​ការ​​សកម្ម​ភាព​​ជាតិ​​ស្ដីពី​​ការ​​គាំពារ និង​​អភិវឌ្ឍន៍​​កុមារ​តូច

គណៈកម្មការ​គាំពារ និង​​អភិវឌ្ឍន៍​​កុមារ​តូច​​នៃ​ក្រសួង​​អប់រំ​​យុវជន​ និង​កីឡា បាន​រៀបចំ​ពិធី​​បើក​​សិក្ខា​សាលា​​ផ្សព្វ​ផ្សាយ​​គោល​នយោបាយ​​ជាតិ និង​​ផែនការ​​សកម្មភាព​​ជាតិ​​ស្ដីពី ការ​​គាំពារ និង​​អភិវឌ្ឍន៍​​កុមារ​​តូច​ឆ្នាំ ២០១៤​-២០១៨​រយៈ​ពេល២​ថ្ងៃ​ (២៧​និង២៨ ខែតុលា ឆ្នាំ២០១៥ ) ក្រោម​​អធិបតី​​លោក​​ឧបនាយក​រដ្ឋ​មន្ត្រី យឹម ឆៃលី ប្រធាន​​ក្រុម​ប្រឹក្សា​​ស្តារ​​វិស័យ​​កសិកម្ម និង​​ជន​បទ។    

44444លោកស្រី​ គឹម សេដ្ឋា​នី រដ្ឋ​លេខាធិការ​​ក្រសួង​​អប់រំ យុវជន និង​កីឡា និង​​ជា​អនុ​ប្រធាន​​ប្រចាំ​ការ​​គណៈ​កម្មការ​​ជាតិ​​គាំពារ ​និង​​អភិវឌ្ឍន៍​​កុមារ​​តូច​ បាន​មាន​ប្រសាសន៍​ថា​គោល​បំណង​​សិក្ខា​សាលា​នេះ ​គឺ​ដើម្បី​​អនុវត្ត​​អនុ​សាសន៍​​ដ៏​ខ្ពង់​ខ្ពស់​​របស់​​សម្ដេច​​អគ្គ​មហា​សេនាបតី​​តេ​ជោ ហ៊ុន សែន  នាយក​រដ្ឋមន្ត្រី​​នៃ​​ព្រះរាជា​ណាចក្រ​​កម្ពុជា កាលពី​​ថ្ងៃ​ទី០១ ខែ​កញ្ញា ឆ្នាំ​២០១៤ និង​​បង្កើន​​ការយល់​ដឹង​​របស់​​សិក្ខា​កាម​​អំពី​​គោល​នយោបាយ​​ជាតិ និង​ផែន​ការ​​សកម្ម​ភាព​​ជាតិ​​ស្ដីពី​គាំ​ពារ និង​​អភិវឌ្ឍ​​កុមារ​​តូច​ ដែល​ក្នុង​នោះ​ការ​ងារ​​គាំពារ និង​​អភិវឌ្ឍ​​កុមារ​​តូច ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​មួយ​​ក្នុងការ​​អភិវឌ្ឍ​​ធនធាន​មនុស្ស និង​​ការរួម​ចំណែក​​កាត់​បន្ថយ​​ភាព​ក្រីក្រ ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៨ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative