AFD ផ្តល់កម្ចី១១លាន​អឺរ៉ូ ដល់​កម្ពុជា​សម្រាប់​បណ្តុះ​បណ្តាល​ជំនាញ​ទេស​ចរណ៍

ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំ​កម្ពុជា (AFD) បាន​ផ្តល់​កម្ចី​ចំនួន​១១​លាន​អឺរ៉ូ (ប្រមាណ​ជាង​១២​លាន​ដុល្លារ​អាមេរិក)​ ដល់​រាជរដ្ឋា​ភិបាល​កម្ពុជា ដើម្បី​កសាង​សាលា​បណ្តុះ​បណ្តាល វិជ្ជាជីវៈ​ទេសចរណ៍ចំនួន​០២កន្លែង នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ព្រះ​សីហនុ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​ក្រសួង​ទេស​ចរណ៍ នៅថ្ងៃ​អង្គារ​នេះ។

៧៨ក្នុងពិធីចុះហត្ថលេខា ក្រោម​អធិបតី​ភាព​របស់​សម្តេច​តេជោ ហ៊ុន សែន នាយ​ក​​រដ្ឋ​មន្រ្តី​នៃកម្ពុជា​ ជាមួយ​លោក ​Laurent ​Fabius រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​បារាំង នៅ​ទីក្រុង​ប៉ារីស កាល​ពីរសៀល​ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០១៥ ម្សិល​មិញ ។

​លើសពីនេះ AFD ក៏បាន​ផ្តល់ជំនួយ​ឥតសំណង​ចំនួន​១,៥​លានអឺរ៉ូ ដែល​នឹងអនុ​ញ្ញាត​ឲ្យក្រសួង​ទេស​ចរណ៍ ប្រើ​ប្រាស់ លើ​ គម្រោ​ងពង្រឹង​សមត្ថភាព​វិស័យ​ឯកជន (Projet ​de Renforcement ​des Capacités​ Commerciales) នៅ​កម្ពុជា ដែល​ផ្តោត​លើ​ ការ​ពង្រឹង​ភាព ជា​តំណាង​របស់​ផ្នែក​ឯកជន ក្នុង​វិស័យ​ទេស​ចរណ៍ ដូចជា​ការពង្រឹង​រចនា​សម្ព័ន្ធ និង​សមត្ថភាព​សមាគម​ទេស​ចរណ៍ ការបណ្តុះ​បណ្តាល​មន្ត្រី ឬគ្រូ​ជំនាញ​សម្រាប់​សាលា​បណ្តុះ​បណ្តាល​ជាតិ ជំនាញ​ទេស​ចរណ៍ និងជួយ​គណៈ​កម្មការ​ជាតិ​អ្នក​ជំនាញ​ទេសចរណ៍ ។ល។

កាលពីម្សិលមិញនេះ ទីភ្នាក់​ងារអភិវឌ្ឍន៍​បារាំង​ប្រចាំ​នៅកម្ពុជា (AFD) បានផ្តល់​ប្រាក់​កម្ចី​ពាណិជ្ជ​កម្ម​៧០លាន​អឺរ៉ូ ស្មើ​នឹង​ជាង៧៧​លាន​ដុល្លារ​អាម៉េរិក ដល់​រាជរដ្ឋា​ភិបាល​កម្ពុជា ដើម្បី​ពង្រីក​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនី នៅក្នុង​ខេត្ត​កំពង់ចាម ខេត្ត​ក្រចេះ និង​នៅក្នុង​ខេត្តកោះ​កុង​ផងដែរ៕ 

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២៧ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative