អត្រាជក់បារី បច្ចុប្បន្ន​ក្នុង​ចំណោម​បុរស​អាយុ​ពី១៥​ឆ្នាំឡើង​ទៅបាន​ថយចុះ​ពី៣៩​ភាគរយ

ការអង្កេតថ្មីមួយបានរកឃើញថា អត្រា​ជក់បារី​ក្នុង​ចំណោម​មនុស្ស​មានវ័យ​​១៥ទ្បើង បាន​ធ្លាក់ចុះ​រហូត​ដល់​៣៩​ភាគ​រយ​នៅ​ឆ្នាំ​២០១១ មក​៣៣​ភាគរយ​នៅឆ្នាំ​២០១៤។

67674យោងតាមសិក្ខាសាលា​ដែលបាន​ធ្វើឡើង​រវាង​រដ្ឋា​ភិបាល និង​សង្គម​ស៊ីវិល​នាព្រឹក​ថ្ងៃទី​២៨ តុលា នេះ​បានឲ្យ​ដឹងថា តាម​លទ្ធផល​នៃការអង្កេត​នេះបាន​បង្ហាញថា មានតែ​ ៤ភាគ​រយ​នៃអ្នក​ជក់បារី​បច្ចុប្បន្ន​ប៉ុណ្ណោះ ដែលមាន​បំណង​លះបង់​ទម្លាប់​ ជក់​បារី ក្នុង​កំឡុង​ពេល១២ ខែ​កន្លង​មក។ លក្ខណៈ​នៃការ​ញៀន​គួប​ផ្សំ នឹង​តម្លៃបារី​នៅប្រទេស​កម្ពុជា​មានតំលៃ​ថោក ហើយ​អាចរក​ទិញបាន​គ្រប់កន្លែង​ផងនោះ ជាកត្តា​លើកទឹ​កចិត្តឱ្យ​យុវជន​វ័យក្មេង និង​ប្រជាពល​រដ្ឋ ក្រីក្រ​អាចមាន​លទ្ធភាព​ទិញ​បារី​ជក់បាន។

​​រដ្ឋាភិបាល និងសង្គមស៊ីវិល ប្រារព​សិក្ខា​សាលា​នេះទ្បើង ក្នុងគោល​បំណង​ផ្សព្វផ្សាយ​នូវ​​លទ្ធផល នៃការ​អង្កេត​ថ្នាក់​ជាតិ​លើមនុស្ស​ពេញវ័យ​ស្តីពី ថ្នាំជក់​នៅកម្ពុជា​ឆ្នាំ២០១៤​ដល់​សមាជិក​លេខាធិការ​ដ្ឋាន នៃ​អនុសញ្ញា​ស្តី​ពីការ​ត្រួត​ពិនិត្យ​ថ្នាំជក់​ អង្គការ​សង្គម​ស៊ីវិល និងដៃគូ​ដែលពាក់​ព័ន្ធ ព្រម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ។  ការអង្កេត​ថ្នាក់ជាតិ​នេះធ្វើ​ឡើងដោយ​វិទ្យា​ស្ថាន​ជាតិ​ស្ថិតិ នៃក្រសួង​ផែនការ ដោយ​មាន​ជំនួយ​បច្ចេក​ទេស និង​ឧបត្ថម​ថវិកា ពី​សំណាក់​សម្ព័ន្ធ ​ត្រួត​ពិនិត្យ​ថ្នាំជក់​អាស៊ី​អាគ្នេយ៍ (SEATCA) អង្គការ​សុខភាព​ពិភព​លោក (WHO) និង​អង្គការ​ចលនា ដើម្បី​សុខភាព​កម្ពុជា (CMH) ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២៧ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative