កម្ពុជាចូលរួមសនិ្នសីទ​អន្តរ​ជាតិ​ស្ដីពីការ​អភិវឌ្ឍ​កុមារ​តូច​និង​ការ​បន្ថយ​ភាព​ក្រីក្រ​នៅចិន​ប្រទេស

លោកលោក គឹម សេដ្ឋានី រដ្ឋលេខា​ធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដឹកនាំ​គណៈ​ប្រតិភូ​កម្ពុជា​ចូលរួម​ក្នុង​សន្និ​ សីទ អន្តរ​ជាតិ​លើក​ទី៤ ស្ដីពី​ការ​អភិវឌ្ឍ​កុមារតូច និង​ការកាត់​បន្ថយ​ភាព​ក្រីក្រ និង​សន្និសីទ​ការ​អភិវឌ្ឍ​កុមារ​តូចថ្នាក់​តំបន់នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ឆ្នាំ ២០១៥ ក្រោម​ប្រធាន​បទ៖ ឥទ្ធិពល​នៃការផ្លាស់​ប្ដូរ​ការអប់រំ​កុមារ​តូច​ដើម្បី​ការ​អភិវឌ្ឍ​ប្រកប ដោយ​សមភាព ដែល​បានប្រព្រឹត្ត​ទៅកាល​ពីចុង​សប្តាហ៍​កន្លង​ទៅនេះនៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ 

78787ថ្លែងក្នុងកិច្ចប្រជុំពេញអង្គ​នៃសន្និសីទ​ខាងលើ​នេះ លោកស្រី​រដ្ឋ​លេខាធិការ បាន​អញ្ជើញ​ធ្វើបទ​បង្ហាញ​ស្ដីពី​គោល​នយោ បាយ និង​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ភាពក្រីក្រ​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា ដែលក្នុង​នោះ​ការងារ​គាំពារ និង​អភិវឌ្ឍ​កុមារ​តូចជា​មូលដ្ឋាន​គ្រឹះ​ដ៏រឹង​មាំ​មួយក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស និង​ការរួម​ចំណែក​កាត់​បន្ថយ​ភាពក្រីក្រ ។

លោកស្រីបានបន្ត​ថា អគ្គ​លេខាធិការ​ដ្ឋាន​គាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច មាន​ភារកិច្ច​រៀបចំ​របាយ​ការណ៍​ពិនិត្យ​តាម​ដាន ការអនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ប្រចាំ​ឆ្នាំ ដើម្បី​រាយ​ការណ៍​ជូនក្រុម​គណៈ​កម្មាធិការ​ជាតិ។ ក្របខ័ណ្ឌ​ការងារ​នេះ​មាន​គោល​ បំណង កំណត់​អំពី​តម្រាយ​ផ្លូវ និង​ទម្រង់​សម្រាប់​ពិនិត្យ​ឡើងវិញ​អំពី​វឌ្ឍន​ភាពនៃ​ការបំពេញ​ការងារ​ប្រចាំ​ឆ្នាំ ដែល​មាន​លក្ខណៈ​ជាប្រព័ន្ធ​មួយដោយ​មានវត្ថុ​បំណង​ច្បាស់​លាស់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៧ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative