គ្រោះថ្មាក់ចរា​ចរណ៍ ថ្ងៃទី២៦ តុលា ស្លាប់​៨នាក់ និង​របួស​ធ្ងន់​ស្រាល​១៥​នាក់

គ្រោះថ្នាក់​ចរា​ចរណ៍ នៅ​ទូទាំង​ប្រទេស​​ចំនួន កាលពី​​ថ្ងៃទី​​២៦ ខែតុលា ឆ្នាំ​​២០១៥​ បាន​កើតឡើង​ចំនួ​ន​១៤​​លើក យប់ ៥​​លើក​ បណ្តាល​អោយ​​មនុស្ស​​ស្លាប់ ៨​នាក់​​(​ប្រុស​) អ្នក​របួស​ធ្ងន់ ១២​នាក់​​(​ស្រី​៥​​នាក់​) និង​​របួស​ស្រាល ៣​នាក់​​(​ស្រី​២​​នាក់​)​។​

4544យោង​តាម​របាយ​ការណ៍​​ពី​នាយក​ដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គ​ស្នងការ​ដ្ឋាន​​នគរបាល​​ជាតិ​​បាន ​ឲ្យ​ដឹង​​ថាក្នុង​​គ្រោះថ្នាក់​​ចរា​ចរណ៍ ទាំង ១៤​​លើក​នេះ បាន​បង្ក​​ឲ្យ​ខូចខាត​​យានយន្ត​​សរុប ៦​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន ១៤​​គ្រឿង​ រថយន្ត​​ធុន​តូច ៤​គ្រឿង រថយន្ត​​ធុន​ធំ ២​គ្រឿង​ គោយន្ត​កន្ត្រៃ ១​គ្រឿង និង​​ថ្មើរជើង ១​នាក់ ហើយ​មូល​​ហេតុ​ដែល​​បណ្តាល ឲ្យ​មាន​​គ្រោះ​ថ្នាក់​​រួមមាន ល្មើស​​ល្បឿន ៥​លើក​ ប្រជែង​​គ្រោះ​ថ្នាក់ ៣​លើក​ មិន​​ប្រកាន់​​ស្តាំ ២​លើក​ មិន​​គោរព​​សិ​ទិ្ធ ១​លើក​ បត់​​គ្រោះ​ថ្នាក់ ១​លើក​​ សុខ​ភាព​​ងងុយ​ដេក ១​លើក​ កត្តា​​យាន​យន្ត ១​លើក  ក្នុងនោះ​​អ្នក​មិន​​ពាក់មួក​​ពេល​គ្រោះ​ថ្នាក់​​មាន ១៦​នាក់​​(​យប់​២​​នាក់​) ។​

ចំពោះ រថយន្ត​ពិន័យ​​សរុប​​ចំនួន ២,០០២​គ្រឿង (​រថយន្ត​​ធំ ៩៩៩​​គ្រឿង​) ស្មើ​នឹ​ង​២,០២៩​​ករណី ល្មើស​​ក្រដាស​​ស្នាម​មាន​ ១,២០៦​​គ្រឿង ស្មើនឹង ១,២០៦​​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស ៧៩៦​គ្រឿង​​ស្មើនឹង​​៨២៣​​ករណី ដោយឡែក​​ម៉ូតូ​​ត្រូវ​បាន​​ពិន័យ​​សរុប​​ចំនួន ១,១០១​​គ្រឿង ៕

ចំណែក ថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស កាល​ពីថ្ងៃ​ទី២៥ ខែតុលា ឆ្នាំ​​២០១៥ បាន​កើតឡើង​​ចំនួន​១១​លើក បណ្តាល​ឲ្យ​មាន​មនុស្ស ៦នាក់​បាន​ស្លាប់ ១៣​នាក់​រងរបួស​ធ្ងន់ និង៥​នាក់​ផ្សេងទៀត​រងរបួស​ស្រាល ហើយ​ក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ទាំង​១១​លើក ​ នេះ បាន​​បង្ក​ឲ្យ​​ខូចខាត​​ម៉ូតូ​​ចំនួន​៨​គ្រឿង​ រថយន្ត​ធុន​តូច​៦​គ្រឿង រថយន្ត​​ធុន​ធំ២​​គ្រឿង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៧ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative