អគ្គរាជទូតតំណាង​សន្តិភាព​ពិភព​លោក នឹងធ្វើ​ជាវាគ្មិន​ក្នុងវេទិកា​សា​ធារណៈ​ស្តីពី​ការ​អប់រំផ្លូវចិត្តនៅកម្ពុជា

លោក ព្រីមរ៉ាវ៉ាត់ (Prem Rawat) អគ្គរាជទូត​តំណាង​សន្តិភាព​ពិភព​លោក និងចូល​រួមធ្វើ​ជាវាគ្មិន​នៅក្នុង​វេទិកា​សាធារណៈ​ ស្តីពី​​ការអប់​រំ​ផ្លូវចិត្ត “Educating​ the ​Heart” នៅ​មជ្ឈ​មណ្ឌល​សហប្រតិ​បត្តិការ​កម្ពុជា​ជប៉ុន កាលពី​រសៀល​ថ្ងៃច័ន្ទ​ទី២៦ តុលា​នេះ។

456546លោកព្រីម រ៉ាវ៉ាត់ បានទទួល​លិខិត​អញ្ជើញ​រាប់ពាន់ ពីបណ្តា​ប្រទេស និង​ស្ថាប័ន​ជាច្រើន​នៅលើ​ពិភពលោក ដែល​អញ្ជើញ​លោក​ទៅ​និយាយ និង​ចែករំលែក​បទពិសោធន៍​ស្តីពី​សន្តិភាព។ ជាក់ស្តែង​លោកធ្លាប់​បានអញ្ជើញ​ចូលរួម​និយាយ​នៅក្នុង​ សភា​នៃសហគមន៍​អឺរ៉ុប អង្គការ​សហ​ប្រជាជាតិ សភានៃចក្រភព​អង់​គ្លេស ព្រឹទ្ធ​សភា​នៃ​អ៊ីតាលី អូស្រ្តាលី អាសង់ទីន​ និង​ណូវេសេឡង់​ជាដើម។

សម្បុរសណ្តែកបាយ បុរស​វ័យ ៥៧ឆ្នាំ រូបនេះ​ដែលមាន​​សញ្ជាតិ ឥណ្ឌា និង​អាមេរិក បាន​ចាប់ផ្តើម​និយាយ​លើ​វេទិកា​សាធារណៈ​ តាំង​ពីលោក​អាយុបាន​៤ឆ្នាំ​មកម្លេះ។

លោកព្រីម រ៉ាវ៉ាត់ បានលើក​ឡើងកាល​ពីដើមឆ្នាំ​២០១៤ ក្នុងសភា​ចក្រភព​អង់គ្លេស ដឹកនាំ​ដោយអតីត​មេធាវី​ប្រចាំ​ចក្រភព​អង់គ្លេស​គឺលោក Barones​s Scotland ថាសន្តិភាព​គឹជាជោគ​ជ័យ​ដ៏អស្ចារ្យ​បំផុត​សម្រាប់​គោល​គំនិត​មនុស្ស​ធម៌។ ដោយ​ ឡែក នៅក្នុង​ឆ្នាំ២០១៤​នេះផង​ដែរ។ លោកព្រីម​ បានចែក​រំលែក​សារ​សន្តិភាព​ទៅកាន់​មនុស្ស​ជាងមួយ​លាននាក់​ក្នុង​ចំណោម​វេទិការ​សាធារ​ណៈ​ទាំង៤៥​ដែលលោក​បានបង្កើត នៅជុំវិញ​ពិភព​លោក។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative