គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃ​ទី២៥ តុលា ស្លាប់​៦នាក់ និង​របួស​ធ្ងន់ស្រាល​១៨នាក់

យោង​តាម​របាយការណ៍​ពី​នាយក​ដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គ​ស្នងការ​ដ្ឋាន​​នគរបាល​​ជាតិ ​បាន​ឲ្យ​​ដឹង​ថា ​ថ្នាក់​​ចរា​ចរណ៍ នៅ​ទូ​ទាំង​ប្រទេស កាលពី​ថ្ងៃទី២៥ ខែ​តុលា ឆ្នាំ​​២០១៥ បានកើត​ឡើង​ចំនួន​១១​លើក បណ្តាល​ឲ្យមាន​មនុស្ស ៦នាក់​បាន​ស្លាប់​ ១៣​នាក់​រងរបួស​ធ្ងន់ និង៥​នាក់​ផ្សេងទៀត​រងរបួស​ស្រាល ។

98898ប្រភពព័ត៌មានដដែល​បញ្ជាក់​ទៀត​ថា ក្នុង​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ទាំង​១១​​លើក​នេះ បាន​​បង្ក​​ឲ្យ​ខូច​ខាត​​ម៉ូតូ​​ចំនួន​៨​គ្រឿង​​ រថយន្ត​ធុន​​តូច៦​​គ្រឿង រថយន្ត​​ធុន​ធំ​២​គ្រឿង ហើយ​មូល​ហេតុ​ដែល​​បណ្តាល ឲ្យ​មាន​​គ្រោះ​ថ្នាក់​​រួមមាន ល្មើស​​ល្បឿ​ន​៤​លើក​​ ស្រវឹង​២លើក ប្រជែង​គ្រោះថ្នាក់​១លើក​ ​មិន​គោរព​​សិ​ទិ្ធ២​​លើក មិន​ប្រកាន់​ស្តាំ​១លើក។

ជាមួយគ្នានេះដែរ កម្លាំង​នគរបាល​ចរា​ចរណ៍ បានធ្វើការ​ផាក​ពិន័យ រថយន្ត​​សរុប​​ចំនួន​២១៥០​​គ្រឿង (​រថយន្ត​​ធំ ១២៥៣​ គ្រឿង​​) ស្មើ​​នឹ​ង​​២១៥០​ករណី ល្មើស​​ក្រដាស​​ស្នាម ​មាន​១៤១៣​គ្រឿង ស្មើនឹង​១៤១៣​​ក​រណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស​ ៧៣៧ គ្រឿង​​ស្មើនឹង​​៧៣៧​ករណី ដោយឡែក​​ម៉ូតូ​​ត្រូវ​បាន​​ពិន័យ​​សរុប​​ចំនួន​​៤៩៤ គ្រឿង ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative