អ្នកជំនាញ​បង្ហាញពីមូលហេតុនិងរោគសញ្ញានៃជំងឺបេះដូង ​

អ្នកជំនាញជំងឺបេះដូង បានឲ្យដឹង​ថាជំងឺបេះ​ដូង បានកំពុង​ក្លាយជា​ក្តី​កង្វល់​មួយ ដល់​សុខភាព​សាធារណៈ នៅ ក្នុង​ប្រទេស​កម្ពុជា ដោយសារ​វាបាន​សំលាប់​មនុស្ស​យ៉ាងច្រើន​ក្នុង១ឆ្នាំ​ៗទាំង​នៅកម្ពុជា​ និងសាកល​លោក។

fh676លោកសាស្ត្រាចារ្យ​មហាបរិញ្ញា​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​សមាគម​គ្រូពេទ្យ​បេះដូង​កម្ពុជា និងជា​ប្រធាន​ផ្នែក ជំងឺ​បេះដូង​មន្ទីរពេទ្យ​កាល់ម៉ែត បានមាន​ប្រសាសន៍​ថា ជំងឺបេះ​ដូងនៅ​ស្រុក​ខ្មែរ មានច្រើន​តែយើង​នៅ មិនទាន់​ មាន​តួលេខ​ណាមួយ​ជាក់លាក់​នៅឡើយទេ​ពាក់ព័ន្ធនឹង​ជំងឺបេះ​ដូង។ ប៉ុន្តែ​បើតាម របាយ​ការណ៍​ របស់​អង្គការ​ សុខភាព​ពិភព​លោក ជំងឺបេះ​ដូង​មានការកើន​ឡើងខ្លាំង នៅតាម​បណ្តា​ប្រទេស​កំពុង អភិវឌ្ឍន៍​ពិសេស​ប្រទេស កំពុង​តែរីកចំរើន​លឿនដូច​ជាប្រទេស​កម្ពុជា ។

លោកបានបន្តថាចំពោះរោគ​សញ្ញា​ជំងឺបេះ​ដូង មានច្រើន​ដូចជា​មានចុកដើម​ទ្រូង មានអាការៈ​ហត់ និង​ញ័រ ដើម ទ្រូង​ដែលមុខ​សញ្ញា​បីនេះកើត​ញឹកញាប់​ជាងគេ។ ក្រៅពីនេះ​មានខ្លះ​អ្នក ជំងឺ​មាន​អាការៈ​សន្លប់ ក៏មាន​តែមិន​ ញឹក​ញាប់។

លោកវេជ្ជបណ្ឌិតបង្ហាញថា «ក្នុង​ចំណោម​ប្រជាជន ១០ម៉ឺន​នាក់ មាន​ប្រជាពល​រដ្ឋ​កម្ពុជា ១២៨​នាក់​ស្លាប់​ ដោយ​សារ​ជំងឺ ស្ទះសរសៃ​បេះដូង ហើយ​មាន ១០១នាក់ រងគ្រោះ​ដោយសារ​ដាច់សរសៃ​ខួរក្បាល»។ នេះ​ជា តួលេខ​មួយគួរ​ឲ្យព្រួយបារម្ភ​បំផុត ដែលក្នុង​នាមជាគ្រូ​ពេទ្យ បេះដូង ត្រូវខិតខំ​ប្រមូល​ផ្តុំគ្នា​រវាង ភាតរៈ​ទាំង​អស់ ដើម្បី​សិក្សា​ស្វែងយល់​រៀនសូត្រ បន្ត​ពីគ្នាទៅ​វិញទៅមក ពីជំងឺ​បេះដូង​នេះ ក្នុងបំណង​ដើម្បី ធ្វើយ៉ាង​ណាឲ្យ​ ការ​ព្យាបាល​ជំងឺបេះ​ដូង​នេះ កាន់តែ​ប្រសើរឡើង។

លោកបន្តែមទៀតថា ការកើន​ឡើង នូវជំងឺ​បេះដូង​នេះ ភាគច្រើន​នៅ​ប្រទេស កំពុង​អភិវឌ្ឍន៍ ដូច​ប្រទេស​កម្ពុជា ជាដើម ជា​ប្រទេស​កំពុង​មានការ​វិវត្ត​ពីក្រីក្រ មក​ធូរធារ។ ដូច្នេះ​ការផ្លាស់​ប្តូរ ខាង​ជីវភាព​នេះ ប្រជាពល​រដ្ឋ​មាន​ ការ​ហូបចុក​មិនសូវ​គិត ហូបចុក​ច្រើន សាច់ច្រើន ប្រៃ​ច្រើនថែម​ទាំង មិនសូវ​បញ្ចេញ ពលកម្ម ធ្វើឲ្យ​ខ្លួនធាត់​ ច្រើន​ ជាមួយនឹង ការប្រើប្រាស់​ថ្នាំជក់ ការពិ​សាស្រា​ហួស​កម្រិត គួបផ្សំ​នឹងការ​កើតជំងឺ ទឹកនោម​ផ្អែម កើន​ឡើង ជំងឺ​លើសឈាម​កើនឡើង ដែល​ទាំងអស់​នេះ ធ្វើឲ្យ​ជំងឺបេះ​ដូង កើន​ឡើង។

ដើម្បីកាត់ បន្ថយកត្តាគ្រោះ​ថ្នាក់ពី​ជំងឺ ប្រភេទ​នេះលោក​សាស្ត្រា​ចារ្យ បានផ្តល់​ការណែ​នាំ ដល់​ប្រជាពល​រដ្ឋ​ ទូ​ទៅ ទាម​ទារការ​បរិភោគ​សាប កុំឲ្យ​ប្រៃពេក បញ្ឈប់​ការប្រើប្រាស់​ថ្នាំជក់ ការប្រើ​ប្រាស់ ស្រា​ហួស​កម្រិត ហើយ​ បើកាល​ណា​បរិភោគ សាប​យើងកាត់​បន្ថយ បាននូវ​គ្រោះថ្នាក់ ដោយ​សារ ជំងឺ​បេះដូង។ ជាមួយ​នេះ ត្រូវ​បញ្ចុះ​ ទម្ងន់ ហាត់​ប្រាណ​ឲ្យ បានទៀង​ទាត់ និង​បរិភោគ​អាហារ ណា​ដែលមិន​សូវ សំបូរ​ជាតិខ្លាញ់។ មួយវិញ​ទៀត​ បើ​សិន​ជាប្រជាពល​រដ្ឋ លោក​មានបញ្ហា​ជំងឺ បេះដូង​ហើយ ត្រូវតែ​អញ្ជើញ ទៅរក​គ្រូពេទ្យ​ជំនាញខាង​បេះដូង​ ដើម្បី​គ្រូ​ពេទ្យ ធ្វើរោគ​វិនិច្ឆ័យ និង​ព្យាបាល​ឲ្យទាន់​ពេលវេលា និងឲ្យ​បាន​ត្រឹមត្រូវ។

យោងតាមរបាយការណ៍របស់​អង្គការ​សុខភាព​ពិភព​លោក បានបញ្ជាក់​ថានៅលើ​ពិភព​លោក ក្នុង១​ឆ្នាំមាន​ មនុស្ស​ស្លាប់ប្រមាណ​១៧​លាន​នាក់ ដោយសារ​ជំងឺបេះដូង​ដែលភាគ​ច្រើនកើត​ឡើងនៅ​ប្រទេស​អភិវឌ្ឍន៍។ចំណែក​អ្នកជំងឺលើស​ឈាមនៅ​លើពិភព​លោក មានចំនួន​១៥០០​លាន នាក់ស្មើ​នឹង១​ភាគ៣ នៃ​មនុស្ស​ ពេញ​វ័យ នៅ​លើពិភព​លោក។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៤ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative