បារខែមកម្ពុជា រៀបចំ​​ព្រឹត្តិ​ការណ៍​អប់រំ​​ចំណេះ​ដឹងផ្នែក​បច្ចេកវិទ្យា​ដល់​​យុវជន​កម្ពុជា​​

បារខែម​កម្ពុជា និង​សែលកាត បាន​សហការ​គ្នាជាថ្មី​រៀបចំ​ព្រឹត្តិការណ៍​មួយស្តីពី ការអប់រំ​ចំណេះ​ដឹង ផ្នែក​បច្ចេក ​វិទ្យា និងការ​​ជួបជុំ​​បង្កើត​គំនិត​​ច្នៃប្រឌិត​ ក្រោម​ប្រធាន​បទ​ «ត្រៀម​ខ្លួន​​សម្រាប់​​សមាហរណកម្ម​​អាស៊ាន » ។

dg565ព្រឹត្តិការណ៍នេះធ្វើឡើងរយៈ​ពេល២ថ្ងៃ គឺថ្ងៃទី ២៥ និងថ្ងៃ​ទី២៦ តុលា ២០១៥ នៅវិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា​ ​( តិចណូ ) ដោយ​មានកា​រចូល​រួម​ពីសំណាក់​​សិស្ស​ និស្សិត និង​យុវជន​កម្ពុជា ប្រមាណ​​៥០០​នាក់​ ។

តំណាងបារខែមកម្ពុជា មួយរូប​បានមាន​ប្រសាសន៍​ថា ជារៀង​រាល់ឆ្នាំ​​យើង រំពឹង​យ៉ាងមុត​មាំ​ លើជោគ​ជ័យ ក្នុង កា​ររៀប​ចំ​ព្រឹត្តិ​ការណ៍​នៅភ្នំពេញ ព្រោះជា​និច្ច​កាល តែងតែ​មានការ​ទទួល​​ស្វាគមន៍ និងអ្នក​ចូលរួម​​យ៉ាងច្រើន​ កុះករ ។ វាជាការ​​ល្អ​បំផុត​​ដែលយើង​បានដឹងថា យុវជន​យើង​​​នៅទីក្រុង មានកា​រ​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​​លើ​ បច្ចេក​វិទ្យា និងការ​​ច្នៃប្រឌិត​ ខណៈ​ព្រឹត្តិ​ការណ៍​ដែល​បាន​រៀបចំ​កន្លងទៅនៅ​តាមបណ្ដា​ខេត្ត​​ផ្សេងៗ ទទួល​បាន ការ​ស្វា​គមន៍ និងជោគ​ជ័យនោះ យើង​នឹង​យក​កិត្តិយស និងកា​រប្រឹង​ប្រែងរបស់​យើង​ ដើម្បី​ជំរុញ​អោយកា​រ​រៀប ចំ​​ព្រឹត្តិការណ៍ នៅរាជធានី​ភ្នំពេញ កាន់តែ​សប្បាយ​រីករាយ​ និងឱកាស​​កាន់តែទូលាយ​​សម្រាប់​កិច្ច​សហ​ប្រតិបត្តិ​ ការ ដែល​យើងបាន​រំពឹងទុក​ថា នឹងមានវត្ត​មាន​​និងការចូល​រួម​កាន់តែ​ច្រើន ។

លោក អៀន វ៉ាត់សុន​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន សែល​កាត ក៏បាន​លើកឡើងដែរ​ថា យើងជឿ​ជាក់​ថា​​ចំពោះ​ ចំណាប់​អារម្មណ៍​លើបច្ចេក​វិទ្យា និងកា​រច្នៃ​ប្រឌិត​ ក្នុង​ក្រសែភ្នែក​យុវជន​​កម្ពុជា គឺជា​សារៈ​សំខាន់​​ដំបូង​​ក្នុងការ​ ធានា​ចំពោះ​ការ​ប្រកួត​​ប្រជែង​​របស់​ពួកគាត់ ក្នុងពិភព​ទំនើប ក៏ដូច​ជា​អាច​អោយពួកគេ​​មាន​សមត្ថ​ភាព​​ពេញ​ លេញ​ចូលរួម​ក្នុងកិច្ច​​អភិវឌ្ឍ​សង្គម និងសេដ្ឋកិច្ច​​កម្ពុជា​​នាពេល​អនាគត ។

លោកបន្តថា « កម្ពុជាត្រូវ​​បន្តដំណើ​រ​ឆ្ពោះ​ទៅមុខ​ដូចពិភព​លោក​​ដែលកំពុង​ឈាន​ទៅ​កាន់​យុគសម័យ​​បច្ចេក​ វិទ្យា​​កាន់តែទំនើ​ប​សំបូរ​បែប ហើយយើង​​កាន់តែរីករាយ​​ថែមទៀត​​ ក្នុងការ​​ឧបត្ថម្ភ​គាំទ្រ​​សម្រាប់​គំនិត​ផ្ដួច​ផ្ដើម​​ ដែលអាច​ជំរុញ​យុវជន​អោយ​សិក្សា​​ស្រាវជ្រាវ​ ច្នៃប្រឌិត​​និងចូលរួម​​សហការ​​ជាមួយ​សិស្ស និស្សិត​​ខ្មែរ និងអ្នក​ ជំនាញ​​ដទៃ​ទៀត ក្នុងវិស័យ​នេះ »។

គួរបញ្ជាក់ថា សម្រាប់រយៈ​ពេល​បីឆ្នាំ​បន្តបន្ទាប់​គ្នានេះ បារខែ​មកម្ពុជា សម្រេច​គោល​ដៅ និងកា​រ​ប្ដេជ្ញា​ចិត្ត​របស់​ ខ្លួន​​តាមរយៈ​ការ​នាំមក​​នូវក្រុមអ្នក​ជំនាញ​​ព័ត៌មាន​​វិទ្យា អ្នកច្នៃ​ប្រឌិត​​បច្ចេក​វិទ្យា ម្ចាស់​អាជីវកម្ម​ អង្គការ​​សង្គម​​ស៊ីវិល សាស្ត្រ​ចារ្យ សិស្ស និស្សិត​ ចូលរួម​ជាបណ្ដាញ​ការងារ និងស​ហការ​ពួតដៃ​គ្នា​លើក​កម្ពស់​វិស័យ​​សិល្បៈ​ ជំនាញ​បច្ចេក​វិទ្យា ។ ឆ្នាំនេះ​បារខែម​កម្ពុជា​រៀបចំ ព្រឹត្តិការណ៍​នេះនៅ​ខេត្ត​​រតនគីរី កំពត បាត់ដំបង និង​ជា​ ពិសេស ថ្មីៗ​នេះ នៅខេត្ត​តាកែវ ដោយមាន​កា​រចូលរួមគាំ​ទ្រ​យ៉ាង​ច្រើនកុះករ ពីសំណាក់​​អ្នកចូល​រួម​ពីគ្រប់​ មជ្ឈ​ដ្ឋាន​ផងដែរ ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៤ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative