កាំកុងត្រូលប៉ៃលិនសកម្មចុះត្រួតពិនិត្យផលិតផលលើទីផ្សារ

ក្នុងគោលដៅលើកកំពស់សុវត្ថិភាព​ម្ហូប​អាហារ និង​លើក​កំពស់​ការយល់​ដឹង​​របស់​ប្រជាពល​រដ្ឋ ទាក់​ទងនឹង​ សុវត្ថិ​ភាព​អាហារ មន្ត្រី​សាខា​កាំកុង ត្រូលខេត្ត​ប៉ៃលិន​បានចុះ ត្រួត​ពិនិត្យ​គុណភាព​ដើម្បី​សុវត្ថិភាព​ម្ហូប​អាហារ​ នៅតាម​ទីផ្សារ មុខច្រក​ព្រំដែន និង​តាម​គេហដ្ឋាន​ក្រុងប៉ៃ​លិន រឹបអូស​ផលិត​ផល ម្ហូប​អាហារ​ខូច​គុណ​ភាព​ ហួស​កាល​បរិច្ឆេទ​គ្មានគុណ​ភាពច្រើន​ប្រភេទ ដែល​បង្កអោយ​ប៉ះពាល់ ដល់​សុខភាព​ប្រជាពល​រដ្ឋ។

576457647លោក សាន វិជ្ជាសារ៉ាវុធ ប្រធាន​សាខា​កាំកុង​ត្រូល ខេត្ត​ប៉ៃលិន បាន​ប្រាប់​ដឹងក្នុង​ពេលចុះ​ត្រួត​ពិនិត្យ និង​ដក ហូត​ផលិតផល​អាហារ​ដែលហួស​រយៈពេល​នៃការប្រើ​ប្រាស់កាល​ពីដើម​សប្តាហ៍​នេះថា​ក្រោយពី​មានការ​ចង្អុល​បង្ហាញ និង​ការយក​ចិត្តទុក​ដាក់ ពីសុខភាព​ប្រជាពលរដ្ឋ​ពីសំណាក់​លោក​អគ្គ​នាយក​ដ្ឋាន កាំកុង​ត្រូល ដោយ​ មានយក​ចិត្តទុក​ដាក់ខ្ពស់​ពីការប៉ះ​ពាល់  និងខិត​ខំប្រឹង​ប្រែង​ទប់ស្កាត់​ជាពិសេស​ធ្វើការ​ណែនាំ ដល់​អាជីករ​ និង​ដាក់​តាំង​លក់ ទំនិញ​គ្មាន​គុណភាព​ផុត​កាល​បរិច្ឆេទ ការវិច​ខ្ចប់ គ្មាន​អនាម័យ ។

​លោកបានបន្តថា យុទ្ធានាការ​នេះ​គឺកម្លាំង​សមត្ថកិច្ច​ជំនាញ បន្តខិត​ខំប្រឹង​ប្រែង​ទប់ស្កាត់ ណែនាំ​ដល់​អាជីករ​ ឈ្មួញ​ទាំងឡាយ​ណា បន្តលួច​នាំចូល​ពីប្រទេស​ជិត​ខាង និងធ្វើ​ការ​ឃាត់​ខ្លួន​ម្ចាស់​តែម្តង ទាំអស់​នេះគឺ​ដើម្បី​ ប្រជាពល​រដ្ឋ សុខភាព​ទាំងអស់​គ្នា​និង​ទូទាំង​ប្រទេស។

​ចំពោះបញ្ហា ទឹកខ្មេះ រូបទន្សាយ គ្មាន​គុណ​ភាព ចំណែក​នៅប្រទេស​ថៃ​គេប្រើ​ប្រាស់​សំរាប់​ដាក់​លាយ​ក្រណាត់​ ហូផា​មួង ដើម្បី​អោយ​សម្រស់​ស្រស់​ស្អាត តែ​ប៉ុណ្ណោះ រីឯ​ប្រជាពល​រដ្ឋ​យកលាយ​ផ្សំ ជាមួយ​ម្ហូប​អាហារ​ទៅវិញ។

លោកបន្តថា នៅថ្ងៃនេះសមត្ថកិច្ច​បានធ្វើ​ដកហូត​ទំនិញ​ផុតកាល​បរិច្ឆេទ​មាន ទឹក​ក្រូច ដបធំ​ជ័រ ២៩៨​ដប​ ទឹក​ក្រូច ដបតូច​ជ័រ ២៤​ដប មីកំប៉ុង​នាំចូល​ពីប្រទេស​ថៃ​ចំនួន​១១៧ កំប៉ុង ទឹក​ខ្មេះ​រូបទន្សាយ​ថៃ ចំនួន​៣១ ដប​ ម្សៅ​ទឹកដោះ​គោ​ក្មេងចំនួន​១៤កំប៉ុង MIilo កញ្ចប់​ចំនួន ២២​កញ្ចប់ បបរ​កំប៉ុង​ចំនួន​១២​កំប៉ុង តែខ្ចី​ចំនួន​២០១​ កញ្ចប់​ យកមក​រក្សា​ទុក​នៅ​ស្នាក់​ការ កាំកុង​ត្រូល​ខេត្ត​ដើម្បី​ចាត់ការ​ផ្លូវ​ច្បាប់។

​ក្នុងនោះសមត្ថកិច្ចបាន​ធ្វើការ​ណែនាំ ការដាក់​តាំង​លក់ ណែនាំ​របៀប​រក្សា​ទុក របៀប​វិចខ្ចប់​ទំនិញ​ប្រសិន​ជា ឈ្មួញ ទាំង​ឡាយ​ណានៅតែ​បន្ត និង​ធ្វើការ​ឃាត់​ដកហូត​ទំនិញ​ទាំងអស់​បញ្ជូន​ទៅកាន់​សាលា​ដំបូង​ ខេត្ត​ជា​មិន​ខាន់៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២៤ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative