រាជរដ្ឋាភិបាលស ម្រេចឲ្យសិស្ស​ប្រលង​ជាប់និទ្ទេស​A ដល់​C ជាប់​ជាគ្រូ​ដោយ​ស្វ័យ​​ប្រវត្តិ

ក្នុងគោលដៅលើកទឹកចិត្ត ក៏ដូចជា​បំពេញ​បន្ថែម​នូវចំនួន​គ្រូបងៀន​ដែល​កំពុង​​មា​នការ​ខ្វះ​ខាត រាជ​រដ្ឋា​ភិបាល​​បាន​​អនុញ្ញាត​​ឲ្យ​បេក្ខជន​​និទ្ទេស​ ​A, B និង​ C ដែល​​បាន​​​​​ដាក់​​ពាក្យ​​ធ្វើ​ជា​គ្រូ​​បង្រៀន​​​បឋម​និង​​មត្តេយ្យ​​សិក្សា​​ចំនួន ១២៤៧​​​នាក់​​ជាប់​ជា​​ស្វ័យ​ប្រវត្តិ​​ដោយ​ពុំ​​ចាំបាច់​​ប្រឡង​ឡើយ​។

t86878លោកហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីទ្បា​បាន​ដាក់​​លិខិត​​ជូន​លោក​​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​​អង្គារ​ ដោយ​លើក​​ឡើង​ថា​​ក្នុង​ឆ្នាំ​ ២០១៥ នេះ​​ក្រសួង​​បាន​​ចេញ​​លិខិត​​ណែនាំ​​ស្តីពី​ការ​​ជ្រើស​រើស​​គ្រូ​បឋម​​​សិក្សា​​​ចំនួន ១៦៥០ នាក់ និង​​មតេ្តយ្យ ២០០​នាក់​​ដោយ​បាន​​កំណត់​លក្ខ​ខណ្ឌ​​​ឲ្យ​បេក្ខជន​​និទ្ទេស​​ A B និង C ក្នុង​ការ​​ប្រឡង​​សញ្ញាបត្រ​​មធ្យម​​សិក្សា​​ទុតិយ​ភូមិ​​ឆ្នាំ ២០១៤ និង​ ២០១៥​ដែល​បាន​​ដាក់​ពាក្យ​​​សុំ​ចុះ​​ឈ្មោះ​​ប្រឡង​​ជ្រើសរើស​​ក្នុង​រាជ​ធានី​​ខេត្ត​​ដែល​ខ្លួន​​រស់នៅ​មាន​​អាទិភាព​​​ជាប់​ដោយ​​ស្វ័យប្រវត្តិ​​ដោយ​ពុំ​​ចាំបាច់​​ធ្វើការ​​ប្រឡង​​ឡើយ។

​បន្ទាប់ពី​បាន​បញ្ចប់​ការ​​ទទួល​​ពាក្យ​សុំ​​ចុះ​ឈ្មោះ​​ប្រឡង​​មាន​បេក្ខជន​​និទ្ទេស ​B និង C បាន​ដាក់​​ពាក្យ​ចំនួន​ ១២៤២ ​នាក់​​សម្រាប់​​គ្រូ​បឋម​សិក្សា​និង​ ៥ ​នាក់​​សម្រាប់​​គ្រូ​​មត្តេយ្យ​​សិក្សា​។ ក្រសួង​​អប់រំ​បានបញ្ជាក់​ថា“ក្នុង​​គោលបំណង​​​​​​​​ធានា​​គុណភាព​​​នៃ​​ការ​​​បណ្តុះ​​​បណ្តាល​​​​គ្រូបង្រៀន​​ក្រសួង​​អប់រំ​​សូម​គោរព​​ស្នើសុំ​​គោល​ការណ៍​​​ដ៏​ខ្ពង់ខ្ពស់​​ដើម្បី​​ឲ្យ​បេក្ខជន​​ដែល​មាន​​និទ្ទេស A B និង C ដែល​បាន​​ដាក់​ពាក្យ​​ខាង​លើ​​បាន​​ជាប់​​ជា​ស្វ័យ​​ប្រវត្តិ​”។

​លិខិត​របស់​​ក្រសួង​​អប់រំ​​នោះ​ត្រូវ​​បាន​លោក​​នាយក​រដ្ឋ​មន្ត្រី​​ចារ​ “យល់​​ព្រម”ចំពោះ​​ការ​ស្នើ​​សុំ​នោះ។

​​លោកសួង សុភី ប្រធាន​មន្ទីរ​​អប់រំ​​ខេត្ត​​ពោធិ៍សាត់​ បាន​ថ្លែង​​​ថា​បើ​​ទោះ​ជា​​បេក្ខ​ជន​​និទេ្ទស​B និងC បាន​​ជាប់​​ជា​ស្វ័យ​ប្រវត្តិ​​ដោយ​ពុំ​​ចាំបាច់​​ធ្វើការ​​ប្រឡង​​ក៏ដោយ​​ប៉ុន្តែ​​ពួកគេ​​ត្រូវ​ឆ្លង​​កាត់​វគ្គ​​បណ្តុះ​​បណ្តាល​​បន្ថែម​​ពី​ជំនាញ​​នេះ​រយៈ​ពេល​២​​ឆ្នាំ​ទៀត​​ដើម្បី​​ក្លាយ​ជា​​គ្រូ​បង្រៀន​​បឋម​សិក្សា ឬ​​មត្តេយ្យ​​សិក្សា​​នេះ។លោក​បាន​​បន្ត​ថា​មន្ទីរ​​កំពុង​​រៀបចំ​​ជូន​ដំណឹង​​ដល់​​បេក្ខជន​​ដែល​បាន​​ដាក់​ពាក្យ​​ប្រឡង​​ទាំង​នោះ​​ថា​​និទ្ទេស​​ណា​ខ្លះ​​ដែល​ត្រូវ​​​ជាប់​ដោយ​​ស្វ័យ​ប្រវត្តិ​និទ្ទេស​​ណា​ដែល​​ត្រូវ​​ប្រឡង​​នា​ពេល​​ខាង​មុខ។

​យោងតាម​សេចក្តី​​ប្រកាស​​​ព័ត៌​មាន​របស់​​​ក្រសួង​​​អប់រំ​​ កាលពី​​ថ្ងៃ​​ទី​ ១២កញ្ញា បាន​​ឲ្យ​ដឹង​ថា​​បេក្ខជន​​ប្រឡង​​ជាប់​​​បាក់​ឌុប​ក្នុង​​ឆ្នាំ​​សិក្សា​២០១៤​-២០១៥ មាន​ចំនួន​ ៤៦.៥៦០ ​នាក់​ត្រូវ​​​ជា​៥៥,៨៨​ភាគរយ​​នៃ​​បេក្ខជន​​​​​សរុប​៨៣.៣២៥​ នាក់​ហើយ​​ក្នុង​នោះ​​និទ្ទេស ​A មាន១​០៨​នាក់ និទ្ទេស​B មាន១.០៨៥​ នាក់ និទ្ទេស​C មាន ៣.២៩២​ នាក់ និទ្ទេស​D មាន ៦.០៩៣ និង​​និទ្ទេស​ E មាន ៣៥.៩៨២​នាក់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២៣ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative