យុវជនខេត្តកណ្តាលជាង១០០​នាក់​ចូល​រួម បរិច្ចាគ​ឈាម ជួយ​សង្រ្គោះ​អាយុ​ជីវិត​មនុស្ស

លោក គីម រិទ្ធី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​កណ្តាល កាល​ពីព្រឹក​ថ្ងៃទី២៣ ខែតុលា ឆ្នាំ​២០១៥ នេះបាន​ដឹកនាំ​សមាជិក​ជាង​១០០​នាក់ ចូលរួម​បរិច្ចាគ​ឈាម នៅមជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាមក្នុង​គោល​​បំណង​រួមចំណែក​ជួយជនរង​គ្រោះ​នានា ដែលត្រូវ​ការឈា​ម​ជាចាំបាច់​នោះ ។

685685លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធាន​មជ្ឈ​មណ្ឌល​ជាតិផ្ដល់​ឈាម នៃ​ក្រសួង​សុខាភិបាល បានថ្លែង​ថា​ក្នុង​ មួយ​ថ្ងៃ​មជ្ឈ​មណ្ឌល ត្រូវការ​ឈាម​ប្រមាណ​ជា ១០០​ប្លោក ហើយ​ក្នុងមួយ​ខែ ៣០០០​ប្លោក ព្រោះ​មានអ្នក​ជំងឺ​ ដែល​ត្រូវការ​ឈាម​ជារៀង​រាល់ ដែលមិន​អាចអត់​បានឡើយ។

លោកហុក គឹមចេង ក៏បានជំរុញ និងអំពាវ ទៅកាន់​ប្រជាពល​រដ្ឋ​ខ្មែ​រ​ទូទាំង​ប្រទេស ជា​ពិសេស​ក្រុម​យុវជន មេត្ដា​ ចូល​រួមបរិច្ចាគ​ឈាម​មកដល់​អង្គភាព​របស់​លោក ដើម្បី​យកទៅ​ជួយជន​រងគ្រោះ ដែលត្រូវ​ការ​ឈាម​ជា​ចាំបាច់​ ហើយ​សកម្មភាព​ទាំងនេះ ពិតជា​បានចូល​រួមចំណែក​យ៉ាងខ្លាំង លើការ​ជួយ​សង្គ្រោះ​ជីវិត​អ្នកដទៃ។ ប្រធាន​ មជ្ឈ​មណ្ឌល​ជាតិ​ផ្ដល់​ឈាម បានថ្លែង​បញ្ជាក់​ថា « បើសិន​ជាគ្មាន​ការចូល​រួម​ចំណែកពី​សប្បុរស​ជនទាំង​​ឡាយ​នោះ មជ្ឈមណ្ឌល​ក៏មិន​អាច​ទ្រទ្រង់ និង​ផលិត​ឈាម​ដោយខ្លួន​នោះឡើយ ​ដូច្នេះ​ការចូល​រួមរបស់​បងប្អូន​ ពិត​ជា​​មាន​សារសំខាន់​យ៉ាងខ្លាំង »។

លោក ហុក គឹមចេង អះអាង​ថា «ការបរិច្ចាគ​ឈាម មិន​មានការ​ប៉ះពាល់​សុខភាព​នោះឡើយ ដូច្នេះ​កុំមាន​ការ ព្រួយ​បារម្ភ និង​គិតផ្ដេស​ផ្ដាស ពោល​មុន​ការ​បរិច្ចាគ​ឈាម គឺគ្រូ​ពេទ្យ​ធ្វើការ​ពិនិត្យ​រួចរាល់ ថាតើ​សប្បុរស​ជន​ ដែល​បរិច្ចាគ​ឈាម មាន​សុខភាព​ល្អ »។

ប្រធានមជ្ឈមណ្ឌលជាតិ​ផ្ដល់ឈាម​រូបនេះ ក៏បាន​ថ្ងែងអំណរ​គុណ​ដល់​សប្បុរស​ជនទាំង​អស់ ដែល​ចូល​រួម​ បរិច្ចាគ​ឈាម ជូន​មជ្ឈ​មណ្ឌល​ជាតិផ្តល់​ឈាម ដើម្បី​ទុកសម្រាប់​ជួយជន​រងគ្រោះ​ផ្សេងៗ ដែលត្រូវ ការ​ឈាម​ ជាចាំ​បាច់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៣ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative