ណាហ្គាវើលបេះដូងសប្បុរសឧបត្ថម្ភម៉ាស៊ីនដេរដល់ស្រ្តីមេម៉ាយក្រីក្រ

ណាហ្គាវើលបេះដូងសប្បុរស កាលពី​ពេលថ្មី​ៗ នេះបាន​ឧបត្ថម្ភ​ម៉ាស៊ីន​ដេរ ដល់​អង្គការ​តម្លៃ​ស្រ្តី ដែល​ស្ថិត​ក្នុង​ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ចំណែក ក្នុងការ​ជួយ​ពង្រឹង លក្ខ​ខណ្ឌ​នៃការ​ រស់នៅ​របស់​ស្រ្តី​ មេ​ម៉ាយ​ក្រីក្រ។

653635លោក James Ma នាយកផ្នែកទំនាក់​ទំនង​បុគ្គលិក និងការងារ​សង្គម​ណាហ្គា​វើល បាន​មាន​ប្រសាសន៍ ថា​ក្រុម ហ៊ុន ណាហ្គា​វើល បាននឹង​កំពុង​ចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ក្នុង​ប្រទេស​កម្ពុជា ចាប់​ តាំង ពីកា​រ​កកើត​​របស់​ខ្លួនអស់​រយៈពេល​ប្រហែល​ជា២០​ឆ្នាំមក​នេះ។ ជាក់ស្តែង​ណាហ្គាវើល​បេះដូង​សប្បុរស​ ​បាន​ឧបត្ថម្ភ​ម៉ាស៊ីន​ដេរ ដល់អង្គការ​តម្លៃ​ស្រ្តី ដើម្បី​ជួយសម្រួល​ដល់ការ​បណ្តុះ​បណ្តាល​ដល់ស្រ្តី​មេម៉ាយ​ក្រីក្រ។ លោកសង្ឃឹម​យ៉ាងជឿជាក់​ថា «ស្រ្តីមេម៉ាយ​ទាំងនេះ​ដែលទទួល បានការ​បណ្តុះ​បណ្តាល ពីអង្គ​ការ​តម្លៃ​ស្រ្តី​ នឹង​អាចជួយ​សម្រួល​ដល់ជីវភាព​រស់​នៅរបស់​ពួកគេ​ជាមួយ​ជំនាញ​ដែលពួក​គេ​បានរៀន​ពីម៉ាស៊ីន​ទាំងនេះ»។

លោកបានបន្ថែមទៀតថា «យើង​មានផែន​ការ​ដើម្បី​ឧបត្ថម្ភ​ម៉ាស៊ីន​ដេរ បន្ថែម​ទៀត​ដល់​អង្គការ​តម្លៃ​ស្រ្តី​នា ពេល​អនាគត ហើយជា​មួយក្តី​សង្ឃឹម​នៃការប្រើ​ប្រាស់​ម៉ាស៊ីន​ដេរ​ទាំងនេះ នឹងអាច​ធ្វើឲ្យមាន​ការ ផ្លាស់ប្តូរ​ជីវិត​ រស់​នៅ​របស់ស្រ្តី​មេម៉ាយ​ក្នុងអង្គការ​នេះ»។

ស្រ្តីមេម៉ាយមួយ​រូបដែល​ទទួល​បានការ​ឧបត្ថម្ភ​ម៉ាស៊ីន​ដេរ​នេះ បាន​និយាយ​ថា« យើង​សប្បាយ រីករាយ​ណាស់​ ដែលបាន​ទទួល​នូវការ​ឧបត្ថម្ភ​ម៉ាស៊ីនដេរ​ពីណាហ្គាវើល​បេះដូង​សប្បុរស។  ក្រុមហ៊ុន​ណាហ្គាវើល​នាំយក​នូវ​ សេចក្តី​សង្ឃឹម​ថ្មីសម្រាប់​ពួកយើង។ ឥឡូវ​នេះ យើងអាច​ដំណើរ​ការនៃ​ការ​បណ្តុះ​បណ្តាល​របស់ពួក​យើង​បាន​ យ៉ាង​ល្អ។ បន្ថែមពី​លើ​នេះទៀត យើងអាច​រកប្រាក់​ចំណូល ដើម្បី​ឧបត្ថម្ភ​គ្រួសារ​របស់ពួក​យើង​បានជា​មួយ​ ជំនាញ​ដែលបាន​រៀនពី​អង្គការ​តម្លៃស្រ្តី។​ យើងសូម​ថ្លែង​អរគុណ​ដល់ ណាហ្គាវើល​បេះដូង​សប្បុរស​ សម្រាប់​ សន្តាន​ចិត្ត និងការ​ឧបត្ថម្ភ​គាំទ្រ​ដើម្បី​ជួយ​សម្រួល​ដល់ជីវភាព​រស់​នៅរបស់​ពួកយើង»។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៣ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative