គ្រោះថ្នាក់ចរា​ចរណ៍ ថ្ងៃទី​២២ តុលា ស្លាប់​៥​នាក់ និង​របួស​ធ្ងន់​ស្រាល​២៣​នាក់

ថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស កាល​ពីថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​​២០១៥ បាន​កើតឡើង​​ចំនួន​១៣​​លើក យប់​៦​លើក​ បណ្តាល​អោយ​​មនុស្ស​​ស្លាប់ ៥​នាក់​​(​ប្រុស​) អ្នករបួស​ធ្ងន់ ១២​នាក់​​(​ស្រី​១​​នាក់​) និង​​របួស​ស្រាល ១១​នាក់​ ​(​ស្រី​៦​​នាក់​)​។​

34214យោង​តាម​របាយការណ៍​​ពី​នាយក​ដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គ​ស្នង​ការដ្ឋាន​​នគរបាល​​ជាតិ​ បានឲ្យ​​ដឹង​ថា​ក្នុង​​គ្រោះ​ ថ្នាក់​ចរា​ចរណ៍ទាំង ១៣​​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូច​ខាត​​យាន​យន្ត​​សរុប ៨​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន ១៧​គ្រឿង​ រថយន្ត​​ធុន​តូច ៦​គ្រឿង រថយន្ត​​ធុន​ធំ​ ២​គ្រឿង ហើយមូល​​ហេតុ​ដែល​​បណ្តាល ឲ្យ​មាន​​គ្រោះថ្នាក់​​រួម​មានៈ​ មិន​​ប្រកាន់​​ស្តាំ ៤​លើក​ ល្មើស​ល្បឿន ៤​លើក​ ស្រវឹង ១​លើក​ មិន​​គោរព​​សិទ្ធ ២​លើក​ ប្រជែង​​គ្រោះ​ថ្នាក់ ១​លើក​​បត់​គ្រោះ​ថ្នាក់​១​​លើក ក្នុងនោះ​​អ្នក​មិន​​ពាក់មួក​​ពេល​គ្រោះ​ថ្នាក់​​មាន ១៦​នាក់​​(​យប់​៦​​នាក់​) ។​

ចំពោះ រថយន្ត ​ពិន័យ​​សរុប​​ចំនួន ៨៦០​គ្រឿង (​រថយន្ត​​ធំ ៣៨០​​គ្រឿង​) ស្មើ​នឹ​ង​៩១៣​​ករណី ល្មើស​​ក្រដាស​​ស្នាម​​មាន​​៥០៦ គ្រឿង ស្មើនឹង ៥១៧​​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស ៣៥៤ គ្រឿង​​ស្មើនឹង​​៣៩៦​​ករណី ដោយ​ ឡែក​​ម៉ូតូ​​ត្រូវបាន​​ពិន័យ​​សរុប​​ចំនួន​​១៦៦៤ គ្រឿង ។

ចំណែកគ្រោះថ្នាក់​​ចរា​ចរណ៍​​នៅ​ទូទាំង​​ប្រទេស កាលពី​​ថ្ងៃ​​ទី​២១ ខែ​​តុលា ឆ្នាំ​​២០១៥ បាន​កើត​ឡើង​​ចំនួន​​១១​​លើក ក្នុង​នោះ​​យប់​៥​​លើក​ បណ្ដាល​​ឲ្យ​មាន​​មនុស្ស​​ស្លាប់​៣​​នាក់ (​ប្រុស​) រង​​របួស​​ធ្ងន់​​១០​នាក់ (​ស្រី​​៣​នាក់​) និង​​របួស​ស្រាល​​៩​នាក់ (​ស្រី​១​​នាក់​)។ ​នៅ​ក្នុង​​ករណី​​គ្រោះថ្នាក់​​ចរា​ចរណ៍​​ទាំង​១១​​លើក​​នេះ​បាន​​បង្ក​ឲ្យ​​មាន​ការ​ ​ខូច​ខាត​​យានយន្ត​​សរុប​​២០​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​​១២​​គ្រឿង​ រថយន្ត​​ធុន​តូច​​២​គ្រឿង​ ​រថយន្ត​​ធុន​​ធំ​២​​គ្រឿង និង​​យាន​ផ្សេងៗ​​៤​គ្រឿង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៣ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative