ការប្រគុំតន្ត្រីប្រមូល​​ថវិកា​​ជូន​​ក្រុម​​គ្រួសារ​​លោក​ស៊ីន​ស៊ី​សាមុត និង​​សិល្ប​ករ​ចាស់ៗ

ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​នឹងរៀប​ចំ​ការប្រគុំ​តន្រ្តី​គ្រោង​​នឹង​រៀប​ចំ​​ការ​ប្រគុំ តន្ត្រី​​សប្បុរ​ស​​ធម៌ មួយ​ប្រយោជន៍​ដើម្បី​ធ្វើកា​រ​ផ្សព្វ​ផ្សាយ​ពីស្នាដៃ​បទ​ចម្រៀង និង​ស្វែង​រក​ថវិកា​ជួយ​ក្រុម​គ្រួសារ​លោក​ស៊ីន​ស៊ី​សាមុត និងសិល្បករ​ចាស់ៗ​មួយចំនួន​ដែល​កំពុង​តែប្រឈម​នឹងបញ្ហា​ជីវភាព។

576ពត៌មាន​ស្តីពី​ប្រគុំ​​តន្ត្រី​​សប្បុរស​ធម៌​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​​សារព័ត៌​មាន កាល​ពីល្ងាច​ថ្ងៃទី​២១ ខែ​កញ្ញា​ឆ្នាំ​២០១៥ នៅ​ទីស្តី​ការក្រសួង​ពាណិជ្ជកម្ម​ដោយ​មាន​​ការ​ចូលរួម​​ពី​លោក ស៊ុន ចាន់ថុល ទេស​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​​ពាណិជ្ជ​កម្ម និង លោក​ស្រី ភឿង ស​កុ​ណា រដ្ឋ​មន្ត្រី​ក្រសួង​​វប្បធម៌ និង​​វិចិត្រ​សិល្បៈ​រួមសិល្បករ​សិល្ប​ការិនី និង​បណ្តា​ក្រុម​ហ៊ុន​ឧបត្ថម្ភ​កម្ម​វិធី​ជាច្រើន​ទៀត។

ការប្រគុំតន្រ្តីនេះស្ថិត​ក្រោម​ប្រធាន​បទ​”​ពេល​វេលា​​ដែល​ត្រូវ​​តប​​ស្នង” ​ដែលការ​​រៀប​ចំ​ប្រគំ​តន្រី្ត​សប្បុរស​ធម៌​​ដើម្បី​​រៃ​អង្គាស​​ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យ​​គន្ធបុប្ផា ​ក្រុម​​គ្រួសារ​​លោក​ស៊ីន​ស៊ីសាមុត អ្នក​​ស្រី​រស់​សេរី​​សុទ្ធា និង​​តន្ត្រី​​ករ​​ចាស់​ជរា និង​​ក្រី​ក្រ​​មួយ​​ចំនួន​​ទៀត។ តន្ត្រី​​សប្បុរស​ធម៌​នេះនឹ​ង​​ត្រូវ​​រៀប​ចំ​ឡើង​​នៅថ្ងៃ​​ទី​១៤ ខែ​​វិច្ឆិកា ឆ្នាំ​២០១៥ នៅ​​សាល​​មហោ​​ស្រព​កោះ​​ពេជ្រ​​វេលា​ម៉ោង​៧​ដល់​​ម៉ោង​៩​​យប់​ដែល​យ៉ាង​ហោច​ណាស់​មាន​សិល្បករ​ចាស់​ក្មេង​ជិត​២០នាក់​នឹងចូល​រួមច្រៀង​និង​សម្តែង​សមត្ថ​ភាព​ក្នុងឱកាស​នេះ​មាន​ដូចជា​លោ​កអៀង​ស៊ីធុន អ្នក​ស្រី ឌីសាវ៉េត អ្នក​ស្រីហ៊ឹម ស៊ីវន អ្នក​នាង​ម៉េង កែវ​ពេជ្ជតា លោក សុះម៉ាច កញ្ញា ឡូរ៉ា​ម៉ម​ជាដើម។

លោក ស៊ុន ចាន់​ថុល រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​មាន​​ប្រ​សាសន៍​​ថា ​មូល​ហេតុដែល​​ក្រ​សួង​​ទាំង​២​​សហការ​​រៀប​ចំ​កម្ម​វិធី​​នេះ​​ឡើង​​គឺដើម្បី​​រួម​ចំណែក​​លើក​​កម្ពស់​​​ការ​គោរព​សិទ្ធិ​​កម្ម​​សិទ្ធិ​​បញ្ញា​របស់​​តន្រ្តី​ករ​​នា​សម័យ​​ដើម។ លោក​​បន្ត​ថាអស់​​រយៈ​ពេល​ជិត​​៤០​ឆ្នាំ​ មក​ហើ​យ​​ដែល​ក្រុម​​គ្រួសារ​​របស់​​តន្រ្តី​ករ ដូច​​ជា​គ្រួសារ​របស់​លោក ស៊ីន ស៊ីសាមុត និង​អ្នក​ស្រី​ រស់ សេរី​សុទ្ធា ​មិន​បាន​ទទួល​អត្ថប្រ​យោជន៍​អ្វី​សោះ​ពី​មរតកដែល​បាន​បន្សល់ទុកនេះ​។ លោក​ឲ្យ​ដឹង​ថាតម្លៃសំបុត្រ​ចូល​ទស្សនា​តន្រី្តនេះមាន​២ម៉ឺនរៀល៤ម៉ឺន​រៀលនិង​៦ម៉ឺន​រៀល ដែល​លោក​ថាអ្នក​ដែល​ចង់​ចូល​ទស្សនាតន្រ្តី​នេះអាច​រក​ទិញ​បាន​នៅ​តាម​ស្តង់របស់ក្រុម​ហ៊ុន​ស្មាត និង​តាម​សាកល​វិទ្យា​ល័យ​មួយ​ចំនួន។ ​លោករដ្ឋមន្ត្រី​បញ្ជាក់​ថា ថវិកាដែល​ប្រ​មូល​បា​ននឹង​ត្រូវ​​ប្រ​គល់​​ជូន​ក្រុម​គ្រួ​សារ​​លោក ស៊ីន ​ស៊ីសាមុត សមាគម​ស៊ីនស៊ី​សាមុត ក្រុម​គ្រួសារ​​អ្នក​ស្រី រស់ ​សេរី​សុទ្ធា និង​​តន្រ្តី​​ករ​​ជើង​ចាស់ ​មួយ​​ចំនួន​​ទៀត​ដែល​មាន​​ជីវភាព​​ក្រី​ក្រ។ លោក​ចាត់​​ទុក​ថាកា​រធ្វើ​​បែបនេះ​ដើម្បី​​ជា​ការ​តប​ស្នង​​ដល់ស្នា​ដៃ​​តន្រ្តី​ករពី​​ជំនាន់​ដើម​ដែល​បាន​ចូល​រួម​​លើកកម្ពស់​​វិស័យ​​សិល្បៈជាតិ​​នាពេល​​កន្លង​មក។ លោក​​បន្ថែម​ថា​ «បទ​របស់​​លោក​ស៊ីន​ស៊ីសាមុត បទ​​របស់​​អ្នក​ស្រី​​រស់សេរី​សុទ្ធា​ ប៉ែន​រ៉ន ​ហួយមាស…នៅ​​តែ​ពិរោះ​ដូចនេះ​ហើយ​បាន​ថា​ការរៀប​ចំនេះ​​ដើម្បី​​តប​ស្នង​​សងគុណ​របប​ប្រ​ល័យ​ពូជសាសន៍​​អាច​​សម្លាប់​​សិល្បៈ​​ករ​សិល្ប​ការិនី ​បាន​តែ​​បទ​រ​បស់​គាត់​​សំឡេង​​​រ​បស់​គាត់​​នៅ​រស់​រវើក​ហើយការ​ធ្វើនេះ​ដើម្បី​​តប​ស្នង​​សងគុណ​​ដល់​គាត់»។

លោក​ស្រី ភឿង សកុណា រដ្ឋ​មន្ត្រី​​ក្រ​សួង​​វប្បធម៌ និងវិចិត្រ​សិល្បៈ បាន​សំណូម​ពរ​​ឲ្យ​ប្រ​ជាពល​​រដ្ឋ​ខ្មែរ​ជាពិសេស​​យុវជន​​ចូល​​រួម​ទិញ​​សំបុត្រ​​ចូល​រួ​ម​​ទស្សនា​​ការ​ប្រ​គំ​តន្រ្តី​នេះ​ឲ្យ​បាន​​ច្រើន​ដើម្បី​​លើក​​កម្បស់​​​វិស័យ​សិល្បៈ​ជំនាន់​​ដើម និង​​ស្វែង​យល់​​ពី​តម្លៃ​នៃកម្ម​សិទ្ធ​​បញ្ញា។ លោក​ស្រី​បានលើក​ឡើងទៀត​ថា «កម្មសិទ្ធិប​ញ្ញា​​របស់​​អ្នក​និពន្ធ​​របស់មិន​​ចំពោះ​តែ​លោក​ ស៊ីន ​ស៊ីសាមុត​ទេ​ដូច​ជា​អ្នក​ស្រី រស់​​សេរី​សុទ្ធា ប៉ែន​រ៉ន សុះ​​ម៉ាត់ ដែល​យើង​​មិន​អា​ចរៀប​​រាប់​អស់នេះ​​គឺជា​អ្វី​មួយ​ដែល​យើង​ចង់​​ឲ្យ​​យុវជន​​ជំនាន់​​ក្រោយបាន​​ដឹង​ថា​កម្ម​សិទ្ធិ​បញ្ញា​ជាអ្វី​មួយ​ដែល​ជា​បញ្ញា​​ញាណ​របស់​មនុស្ស និង​ត្រូវ​​លើក​តម្កើង​ហើយកម្មវិធី​នេះគឺជា​ជា​គំរូ​​មួយ​ដែរ»។​

លោក ស៊ីន សេដ្ឋកុល ចៅលោក​​ស៊ីនស៊ី​សាមុត និង​ជា​​ប្រធាន​​ក្រុម​តន្រ្តី​សម័យ​របស់​​សមាគម​​ស៊ីន ស៊ីសាមុត បាន​បញ្ជាក់​ថា​ក្រុម​គ្រួសារ​​របស់​​លោក​មាន​ការ​​សប្បាយ​ចិត្ត​នៅពេល​​ដែល​ក្រ​សួង និង​​ស្ថាប័ន​ឯកជន​ បាន​យក​​ចិត្ត​ទុក​​ដាក់​ដល់​​ស្នាដៃ​​តន្ត្រី​ករ​​ជំនាន់​​ដើម​ជាពិសេស​ដល់​ជីតា​របស់​លោក។ លោក​ថា​ «ជិត​៤០​​ឆ្នាំ​ហើយ​​មិន​ដែល​​មាន​កម្មវិធី​​នេះ​កើត​មាន​ឡើង​​ទេ»។លោកបន្ត​ថាក្នុង​សង្គម​​កម្ពុជា​​បច្ចុប្បន្ន ​បទចម្រៀង​​ជំនាន់​​ដើមជា​ពិសេស​​បទចម្រៀង​​​របស់​​ជី​តា​របស់​​លោក នៅ​​តែជា​​ទីពេញ​​និយម​​របស់​ប្រ​ជាពល​រដ្ឋ​​ខ្មែរ និង​​យុវជន​​មួយ​ចំនួន​​ធំ​ផង​ដែរ។ លោក​ឲ្យ​​ដឹង​ដែរថា​កន្លង​មក​​ក្រុម​គ្រួសារ​​របស់​លោក​​បាន​ទទួល​​ចំណូល​​ខ្លះ​ពីបទ​ចម្រៀង​​​ដែល​ជាកម្ម​​សិទ្ធិ​​បញ្ញា​​របស់​ជីតា​​របស់​​លោក​ផង​ដែរ ដោយ​​មាន​ក្រុម​ហ៊ុន​​ខ្លះសុំ​សិទ្ធិ​​ប្រើ​ប្រាស់​​សាច់​ភ្លេង​របស់​បទចម្រៀ​ង​​​ជី​តា​របស់​​លោក។​

បើតាម​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិ​ជ្ជកម្ម​​រហូត​​មក​ដល់​ពេល​​នេះ​គឺមាន​តែ​ក្រុម​​គ្រួសារ​​លោក ​ស៊ីន ស៊ីសាមុត និង​​ក្រុម​​គ្រួសារ​អ្នក​ស្រី​ រស់​ សេរីសុទ្ធា ប៉ុណ្ណោះ​​ដែល​បាន​​មក​ដាក់​ពាក្យ​សុំ​​ទទួល​​បាន​កម្មសិទ្ធិ​​បញ្ញា​​លើ​ស្នាដៃ​​និពន្ធ​​របស់​ពួកគាត់។ លោក​​បញ្ជាក់​ថាគ្រួសារ​​របស់​​អ្នក​ស្រី រស់ សេរីសុទ្ធា បាន​​ទទួល​​កម្មសិទ្ធិ​​បញ្ញា​ចំនួន​​១​បទ​ កាល​ពី​ពេល​​កន្លង​​ទៅដែល​​មា​ន​​ភស្តុតាង​បញ្ជាក់​គ្រប់​គ្រាន់ ។ ចំណែក​លោក ស៊ីន ស៊ីសាមុត បាន​​ទទួល​​កម្មសិទ្ធិ​​បញ្ញា​ចំនួន​៧៣​បទ​ហើយ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative