បារាំងនឹង​ជួយ​បណ្ដុះ​បណ្ដាល​ដល់​មន្រ្តី​នគរបាល​អគិ្គភ័យ​កម្ពុជា

បារាំងនឹង​ផ្ដល់​គ្រូ​​ជំនាញ​​មកជួយ​ប​ណ្ដុះ​បណ្ដាល​ដល់​មន្រ្តី​នគរបាល​កម្ពុជា លើ​ជំនាញ​ពន្លត់​អគ្គិភ័យ និង​ការ​ជួយ​សង្រ្គោះ 6567បារាំង​ប្រចាំ​ប្រទេស​កម្ពុជា វៀតណាម និងឡាវ បាន​ថ្លែង​បែបនេះ​ថ្លែង​​នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ឧត្តម​សេនីយ៍ឯក សួស អង្គារ៍ អគ្គស្នង​ការ​រង​នគរបាល​ជាតិ កាលពី​រសៀល​ថ្ងៃទី២១ ខែតុលា ឆ្នាំ ២០១៥ នៅ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ ។

ក្នុងជំនួបនោះ​ដែរលោក​ឧត្តម​សេនីយ៍​ឯក សួស អង្គារ៍ បាន​លើកឡើង​សភាព​ការណ៍ ក្នុង​ត្រី​មាស​ទី៣ ឆ្នាំ​២០១៥ ( ១ ​មិថុនា​ ដល់ ​៣០ ​កញ្ញា ) ថា​អគ្គិភ័យ​​បានកើត​ឡើង​ចំនួន ១២៦​លើក បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ៧នាក់ (ស្រី​៣នាក់) របួស ១៥​នាក់​ ខូច​ខាត ផ្ទះ​១៧៤​ខ្នង តូបផ្សារ ២តូប ។ មូ លហេតុ​ដែលបណ្ដាល​ឲ្យអគ្គិ​ភ័យ​ភាគ​ច្រើន​ឆ្លង​ចរន្ត​អគ្គិសនី ដែល​មាន​រហូត​ដល់​ ៤៩​ភាគរយ ធ្វេស​ប្រហេស ៣៣​ភាគ​រយ ប្រេង​ឥន្ទនៈ ៥​ភាគ​រយ​ និង ផេ្សងៗ ១៣​ភាគរយ ។

លោកឧត្តមសេនីយ៍​ឯក​អគ្គ​ស្នង​ការរង ក៏បាន​លើកឡើង​ពីបញ្ហា​ប្រឈម​របស់​អង្គភាព​អគ្គិភ័យ​កម្ពុជា ជាពិ​សេស​ការ​ខ្វះខាតនូវ​សម្ភារ​បចេ្ចក​ទេស ទៅ​លើ​ការ​បង្ការ​ពន្លត់​អគ្គិភ័យ ផង​ដែរ ។

លោកឧត្តសេនីយ៍​ឯក សួស អង្គារ៍ បាន​សំណូម​ដល់​ភាគី​បារាំង​ជួយ​ផ្ដល់ នូវ​រចនា​សម្ព័ន្ធ និង​​ឯកសារ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ពន្លត់​អគ្គិភ័យ ជាពិសេស​​ឯកឧត្តម​​សំណូម​​ពរ​​លើ​ការ​​បណ្ដុះ​​បណ្ដាល​​ដល់​មន្រ្តី​​នគរ​បាល​ អគ្គិភ័យ​កម្ពុជា ដើម្បី​ពង្រឹង​សមត្ថ​ភាព​បន្ថែម​ទៀត ។

ឆ្លើយតបនឹងសំណូម​ពរ​របស់​លោក​ឧត្តម​សេនីយ៍​ឯក​អគ្គស្នង​ការ​រង​លោក Pierre​ GUITON ​បានថ្លែង​ថា លោក​នឹងផ្ដល់​នូវរាល់​ឯកសារ​ដែល​ពាក់ព័ន្ធ​ដល់​កម្ពុជា ជា​ពិសេស​​លោក​​នឹង​រៀប​ចំ​​ឯកសារ​​ឲ្យបាន​​លឿន សម្រាប់​យកមក​បណ្ដុះ​បណ្ដាល​ដល់​មន្រ្តី​នគរបាល​កម្ពុជា​ផង​ដែរ ។

លោកឧត្តមសេនីយ៍ឯក សួស អង្គារ៍ ក៏​បានថ្លែង​អំណ​រ​គុណ​​ដល់​​រដ្ឋាភិបាល​​បារាំង​​ដែល​​យក​ចិត្ត​ទុ​កដា​ក់​ម​កលើ​កម្ពុជា ក្នុង​ការ​ជួយ​បណ្តុះ​បណ្តាល​ជំនាញ​អគ្គិ​ភ័យ​ដល់​នគរបាល​កម្ពុជា។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative