កាំកុងត្រូលបន្តត្រួត​ពិនិត្យ​ទំនិញ​ខូច​គុណភាព ផុត​កំណត់​រយៈ​ពេល​ប្រើប្រាស់ នៅតាម​ទី​ផ្សារ

ដើម្បីទប់ស្កាត់​ការ​ចរាចរ​នូវទំនិញ ​ម្ហូប​អាហារ ​មិន​ប្រក្រតី ដូចជា​​ទំនិញ​​ខូច​គុណ​ភាព ផុត​កំណត់​រយៈ​ពេល​ប្រើ​ប្រាស់​ដែលអាជីវករ​កំពុង​ដាក់តាំង​លក់​នៅតាម​ស្តង់​លក់​ទំនិញ​មន្រ្តី​កាំកុង​ត្រូល​កំពង់​ផែ​អន្តរ​ជាតិ​ភ្នំពេញ​បាន​ចុះ​ពិនិត្យ​នៅ​តាម​ទីផ្សារ​ធ្វើ​យ៉ាង​ណា​ដើម្បី​ធានា​សុវត្ថិភាព ដល់​អ្នក​ប្រើ​ប្រាស់។

45666លោក យូ ហេង អនុប្រធាន​សាខា​កំពង់ផែ​អន្តរ​ជាតិ​ភ្នំពេញ បានឲ្យ​ដឹងថា មន្រ្តី​កាំកុង​ត្រូល​កំពង់​ផែ​អន្តរ​ជាតិ​ភ្នំពេញ បាន​ចុះ​ពិនិត្យ​ជា​ប្រចាំ​ទៅតាម​ផែនការ​សកម្ម​ភាព​ប្រចាំ​ខែ​របស់​អគ្គ​នាយក​ដ្ឋាន។ ពេលចុះ​ត្រួត​ពិនិត្យ​មន្រ្តី​កាំកុង​ត្រូល​បាន​ធ្វើការ​អប់រំ និង​ណែនាំ​ដល់​អាជីវករពីវិធី​ទុកដាក់​ថែ​រក្សា ទំនិញ​ឲ្យបាន​ត្រឹមត្រូវ​តា​ម​លក្ខ​ខណ្ឌ​តម្រូវត្រូវ​ចេះ​កត់​សំគាល់​អំពី​លក្ខណៈ​បច្ចេក​ទេស​ទំនិញ ដែល​បញ្ជាក់​អំពី​កាល​បរិច្ឆេទ ប្រើ​ប្រាស់​សំបក​វេច​ខ្ចប់ ប្រភព​ទំនិញ គឺជា​បញ្ហា​សំខាន់​ដែល​អាជីវ​ករ ប្រជាពលរដ្ឋ​គ្រប់​រូបត្រូវ​តែយល់​ដឹងឲ្យបាន​ច្បាស់ ក្នុងគោល​បំណង​លើកំពស់​ការយល់​ដឹង អំពី​សុវត្ថិ​ភាព​ម្ហូប​អាហា ជាពិសេស​ទប់ស្កាត់​រំលោភ​លើកម្ម​សិទ្ធិ​បញ្ញា ការប្រើ​ប្រាស់​សារធាតុ​ហាម​ឃាត់ ទៅក្នុង​ផលិតផល​ម្ហូប​អាហារ ដើម្បី​ការពារ​សុខុមាល​ភាព​ប្រជាពល​រដ្ឋ ។

លោកបន្តថា ការចុះ​ធ្វើ​តេស្ត ជា​បឋម​លើ ផលិត​ផល ម្ហូប​អាហារ​មិនទាន់​កែច្នៃ​មួយ​ចំនួន ដើម្បី​រក​សារធាតុ​ហាម​ឃាត់​ដូចជា​សារធាតុ ហ្វ័រម៉ាលីន បូរ៉ាក់ សូដ្យូម​អ៊ី ដ្រូស៊ុលហ្វីត ដើម្បី​រក្សា​ភាព​ស្រស់​បានយូរ និង​ស្វិតល្អ​នៅក្នុង​ផលិត​ផល​ម្ហូប​អាហារ​ ការ​ប្រើប្រាស់ សារធាតុ ទាំង​នៅ​ក្នុង​ផលិត​ម្ហូប​អាហារ បានធ្វើ​ឲ្យប៉ះ​ពាល់​ដល់​សុខភាព អ្នក​ប្រើ​យ៉ាង​ធ្ងន់ធ្ងរ ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative