គ្រោះថ្នាក់ចរា​ចរណ៍ ថ្ងៃ​ទី​​២១ ខែ​​តុលា ស្លាប់​​៣​​នាក់ រង​​របួស​​ធ្ងន់​​​ស្រាល​១​៩​​នាក់

យោង​តាម​របាយការណ៍​​ពី​នាយកដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គ​ស្នង​កា​រ​ដ្ឋាន​​នគរបាល​​ជាតិ​ បាន​ឲ្យ​​ដឹង​​ថា​គ្រោះ​ថ្នាក់​​ចរា ចរណ៍​​នៅ​​ទូទាំង​​ប្រទេស កាល​ពី​ថ្ងៃ​​ទី​២១ ខែ​​តុលា ឆ្នាំ​​២០១៥ បាន​​កើតឡើង​​ចំនួន​​១១​​លើក ក្នុង​នោះ​​យប់​​៥​លើក​ បណ្ដាល​​ឲ្យ​មាន​​មនុស្ស​​ស្លាប់​៣​​នាក់ (​ប្រុស​) រង​​របួស​​ធ្ងន់​​១០​​នាក់ (​ស្រី​​៣​នាក់​) និង​​របួស​ស្រាល​​៩​នាក់ (​ស្រី​​១​នាក់​​)។​

567457457នៅ​ក្នុង​ករណី​​គ្រោះថ្នាក់​​ចរា​ចរណ៍​​ទាំង​១១​​លើក​​នេះ​ បាន​បង្ក​​ឲ្យ​មាន​ការ​ខូចខាត​​យានយន្ត​​សរុប​​២០​​គ្រឿង ក្នុង​នោះ​​មាន​​ម៉ូតូ​​ចំនួន​​១២​​គ្រឿង​ រថយន្ត​​ធុន​តូច​​២​គ្រឿង​ ​រថយន្ត​​ធុន​ធំ​២​​គ្រឿង និង​​យាន​ផ្សេងៗ​​៤​​គ្រឿង ហើយ​មូល​ហេតុ​​ដែល​​បណ្ដាល​​ឲ្យ​​កើត​មាន​​ហេតុការណ៍​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​រួមមាន ប្រជែង​​គ្រោះថ្នាក់​​៥​លើក​ ល្មើស​​ល្បឿន​​៤​លើក​ បញ្ហា​​សុខភាព​​១​លើក ​និង​កត្តា​ផ្លូវ​​១​លើក ក្នុង​នោះ​​អ្នក​មិន​​ពាក់មួក​​សុវត្ថិ​ភាព​​ពេល​គ្រោះ​ថ្នាក់​​មាន​​១១​នាក់ (​យប់​​៧​​នាក់​)។​

យោង​តាម​របាយការណ៍​​ដ​ដែល​ បានបន្ត​​ទៀត​ឲ្យ​​ដឹង​ថា នៅ​ថ្ងៃ​ដ​ដែល​នោះ​មាន​រថយន្ត​ ​ដែល​​ត្រូវ​​ផាក​​ពិន័យ​​សរុប​​ចំនួន​​១.០៨០​​គ្រឿង (​រថយន្ត​​ធំ​​៣១៩​​គ្រឿង​) ស្មើ​នឹង​​១.០៨០​​ករណី​ ល្មើស​​ក្រដាស​​ស្នាម​​៦៧៤​​គ្រឿង ស្មើនឹង​​៦៧៤​​ករណី ចំណែក​​ករណី​​ល្មើស​​បច្ចេកទេស​​៤០៦​​គ្រឿង ស្មើនឹង​​៤០៦​​ករណី។ ដោយឡែក​​ម៉ូតូ​​ត្រូវ​បាន​​ពិន័យ​​សរុប​​ចំនួន​​១.៦០៦​​គ្រឿង។

ចំណែកគ្រោះថ្នាក់​​ចរា​ចរណ៍​​នៅ​ទូទាំង​​ប្រទេស​ កាលពី​​ថ្ងៃ​​ទី​២០ ខែ​​តុលា ឆ្នាំ​​២០១៥ បាន​កើត​ឡើង​​ចំនួន​​១១​​លើក ក្នុង​នោះ​​យប់​៣​​លើក បណ្ដាល​​ឲ្យ​មនុស្ស​​ស្លាប់​​៥​នាក់ (​ស្រី​​១​នាក់​) អ្នក​​រង​​របួស​​ធ្ងន់​១៦​​នាក់ (​ស្រី​៤​​នាក់​) និង​​របួស​ស្រាល​​២៩​​នាក់ (​ស្រី​​២២​នាក់​​)។​ នៅ​ក្នុង​​ករណី​​គ្រោះថ្នាក់​​ចរា​ចរណ៍​​ទាំង​១១​​លើក​នេះ​​បាន​បង្ក​​ឲ្យ​មាន​ការ​ខូចខាត​​យានយន្ត​​សរុប​​ចំនួន​​១៩​​គ្រឿង​ ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​​១៤​​គ្រឿង​ រថយន្ត​​ធុន​តូច​​៣​គ្រឿង​ និង​​រថយន្ត​​ធុន​ធំ​​២​គ្រឿង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative