កាំកុងត្រូលកម្ពុជា ហាម​ឃាត់​មិនឲ្យ​មានការ​នាំចូល និង​ចរាចរ​ផលិត​ផល​អាហារ​បំប៉ន​ដែលផលិតនៅប្រទេសឥណ្ឌា

អគ្គនាយកដ្ឋាន​កាំកុង​ត្រូល នៃ​ក្រសួង​ពាណិជ្ជ​កម្ម បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ហាម​ឃាត់​ផលិត​ផល​អាហារ​បំប៉ន​ ដែល​មាន​ជាតិ​លោហៈ​ធ្ងន់ធ្ងរ សំណ និង​បារ៉ត​នៅលើ​ទីផ្សារ​កម្ពុជា។

5444យោងតាមសេចក្ដី​ប្រកាសព័ត៌​មាន​កាល​ពីថ្ងៃ​ម្សិល​ម៉ិញ បានឲ្យ​ដឹងថា​ក្រុមហ៊ុន​ Butala ​Emporium​, Inc of ​Jackson ​Heights​ , NY​ បាន​ធ្វើការ​ចែក​ចាយ លក់​រាយ​ផលិផល​អាហារ​បំប៉ន Ayurvedic​ Dietary ​Supplyements ​ដែល​មាន​សារ​ធាតុ​លោហៈ​ធ្ងន់ សំណ និង​បារ៉ត ប៉ះពាល់​សុខភាព​អ្នក​ប្រើប្រាស់​នៅ​ទីផ្សារ​សហរដ្ឋ​អាម៉េរិក និង​បង្កា​ទប់​ស្កាត់​ការ​នាំចូល និង​ការ​ចរាចរ​ លើ​ទីផ្សារ​នៅ​កម្ពុជា ព្រម​ទាំងបាន​ប្រមូល​ត្រឡប់​មកវិញ​នូវ​ផលិត​ផល​អាហារ​បំប៉ន​ទាំង​នោះ​ផងដែរ។

​សេចក្តីជូន​ដំណឹង​ដដែល​បន្ថែម​ថា “អគ្គ​នាយក​ដ្ឋាន​កាំកុង​ត្រូល បាន​ចាត់​វិធាន​ការ​បន្ទាន់​គឺ ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​នាំចូល​ ផលិត​ផល​ខាងលើ (ផលិត​ផល​អាហារ​បំប៉ន ដែល​មាន​ចម្លង​សារធាតុ​លោហៈ​ធ្ងន់ សំណ​ និង​បារ៉ត) និង​អង្កេត​តាម​ទីផ្សារ​ ព្រម​ទាំង​ផ្សព្វផ្សាយ​ជូន​អាជីវករ និង​ប្រជាពល​រដ្ឋ​សូម​កុំ​លក់ដូរ ឬ​ប្រើប្រាស់​ផលិត​ផល​ប្រភេ​ទ​នេះ​ប្រសិន​បើមាន”។

​ក្រុមហ៊ុន ​Butala ​Emporium​, Inc of ​Jackson ​Heights ,​ NY  បាន​ស្ម័គ្រ​ចិត្តប្រមូល​មក​វិញ នូវ​ផលិផល​អាហារ​បំប៉ន​ Ayurvedic​ Dietary Supplyements ដែលនាំ​ចូលពី​ប្រទេស​ឥណ្ឌា បន្ទាប់​ពីបាន​រកឃើញ​ថាមាន​វត្ត​មាន​សារធាតុ​ពុល​ លោហៈ​ធ្ងន់ធ្ងរ សំណ និង​បារ៉ត ក្នុង​កម្រិត​មាន​គ្រោះ​ថ្នាក់​ប៉ះពាល់ ដល់​សុខភាព​អ្នក​ប្រើប្រាស់ ជាពិសេស​ស្រ្តីមាន​ផ្ទៃពោះ​ កុមារ និង​ទារក៕

លោក គីម មាសសុខសីហា អគ្គនាយក​រងនៃ​​អគ្គនាយក​ដ្ឋានកាំកុង​ត្រូល​ក្រសួង​ពាណិជ្ជ​កម្ម បានថ្លែង​​ថា​ផលិតផល​ទាំង​នេះ​អគ្គនាយក​ដ្ឋាន​មាន​អត្ត​សញ្ញាណ​បញ្ជា​ក់​ច្បាស់​លាស់​អស់ហើយ។ ការពិត​ទំនិញ​នេះនាំ​ចេញទៅ​អាមេរិក​ទេ ប៉ុន្តែ​បន្ទាប់​ពី​មានការ​ឆែកភូត​គាម​អនាម័យ​រួចឃើញ​មានសារ​ធាតុ​សំណ និង​ប៉ះពាល់​សុខភាព​អ្នក​​ប្រើប្រាស់​អាជ្ញាធរ​អាមេរិក បាន​ហៅ​ក្រុម​ហ៊ុន​នាំចូល​ឲ្យដឹក​ទំនិញទាំងនោះ​ត្រ​លប់​ទៅវិញ។ លោកបន្ត​ថា ដោយ​ទ្បែក​អគ្គនាយក​ដ្ឋាន​កាំកុង​ត្រូល ដែល​បាន​ទទួល​​ព៌តមាន​នេះបាន​ចាត់វិធាន​ការណ៍​ទប់ស្កាត់​ការ​នាំចូល និងចុះ​តាម​ទីផ្សារ​ដើម្បី​ស្រាវជ្រាវ​រកទំនិញ​ទាំងនោះ ប៉ុន្តែ​រហូត​មកទល់​ពេលនេះ​យើងមិន​ទាន់រក​ឃើញ​ផលិត​ផល​ទាំងនេះ​មាននៅ​លើទីផ្សារ​កម្ពុជា​នោះ​ទេ។

លោកបន្តថា  “តាម​ធម្មតា​ផលិត​ផល​ដែល​ពាក់ព័ន្ឋ​នឹង​សុខភាព ទាល់​តែ​មាន​​លិខិត​អនុញ្ញាត្ត និង​ទទួល​ស្គាល់​ពី​ក្រសួង​សុខា​ភិបាល សិន​ទើប​យើង​អនុញ្ញាត្ត​ឲ្យនាំ​ចូល ហើយ​សមត្ថ​កិច្ច​នៅតាម​មាត់ច្រក​តែងធ្វើ​ការត្រួត​ពិនិត្យ​ផងដែរ មុន​អនុញ្ញាត្ត​ឲ្យនាំ​ចូល”។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative