អគារ​ចក្ខុរោគ​​នៅខេត្ត​ស្វាយ​រៀង ​មានតំលៃ​ជាង​​១៤​​ម៉ឺន​​ដុល្លា​បាន​សម្ពោ​ធ​​ជាផ្លូវ​ការ

អគារ​ចក្ខុរោគស្ថិតនៅក្នុង​មន្ទីរ​​ពេទ្យ​​ខេត្តស្វាយ​រៀង ដែល​ជា​ការ​ជួយ​ឧបត្ថម្ភ​​ដោយ​​អង្គការ​ EYE ​care​ foundation​ ​ កាល​ពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​​២០១៥​ បាន​​ធ្វើ​ពិធី​​សម្ពោ​ធ​​ជាផ្លូវការ ​ក្រោ​ម​អធិបតី​ភាព​​លោក ​តែ គុយ​ស៊ា​ង ​រដ្ឋ​លេខា​ធិការ​ក្រសួង​សុខាភិបាល ​និង​​លោក​ ជៀង អំ អភិបាល​ខេត្ត​។

656555លោក​វេជ្ជបណ្ឌិត​ កែរ រដ្ឋា​ ប្រធាន​​មន្ទីរ​​សុខា​ភិបាល​ ខេត្ត​​ស្វាយរៀង បាន​​មាន​​ប្រសា​ស​ន៍​​ឲ្យ​ដឹង​​ថា អគារ​​ចក្ខុរោគ​​ដែល​​ឧបត្ថម្ភ​​ដោយ​​អង្គការ ​EYE ​care ​foundation​ គឺ​ចាប់​ផ្ដើម​​សាងសង់​​ថ្មី​នៅ​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​​២០១៥ ​និង​​បាន​​បញ្ចប់​​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​​២០១៥ ហើយ​​បាន​ដាក់​ឲ្យ​ដំណើរ​ការ​​បណ្ដោះ​អាសន្ន​​ចាប់​ពី​ថ្ងៃទី​១ ខែ​សីហា ​ឆ្នាំ​២០១៥ ​កន្លង​​ទៅ​​នេះ។

លោកបានបន្ត​ថា​អគារ​​ចក្ខុរោគ​​ថ្មី​នេះ​​ចំណាយ​​ថវិកា​​អស់​ទឹក​ប្រាក់​​ជាង​១៤​​ម៉ឺន​​ដុល្លា​ សហរដ្ឋ​​អា​មេ​រិក​​ដោយ​មាន​​ទំហំ​​បណ្ដោយ​​២៥​ម៉ែត្រ​ ទ​ទឹង​១២​​ម៉ែត្រ​ កម្ពស់​​១​ជាន់​ និង​​មាន​គ្រឹះ​​សំរាប់​​៣​ជាន់​ ដែល​​មាន​​បន្ទប់​វះកាត់​​ចំនួន​​១​បន្ទប់​ ចាក់​ថ្នាំ​​សណ្តំ​​ឬ​ថ្នាំ​ស្ពឹក​ចំនួន​​១​បន្ទប់​​ធំ ​សំរាប់​​អ្នក​ជំងឺ​​សម្រាក​ ពេទ្យ​​ចំនួន​​១​ និង​​បន្ទប់​​ស្ទេរីល​​ចំនួន​​១​បន្ទប់​​ពិសេស​​សំរាប់​ VIP​ អ្នក​​ជំងឺ​​សម្រាក​​ពេទ្យ​​ចំនួន​​១ ​និង​បន្ទប់​​វាស់​វ៉ែន​តា​១​ បន្ទប់​​ពិនិត្យ​​ជំងឺ​​ក្រៅ​​ចំនួន​​១​បន្ទប់ ​ASCAN  ​LESER​ ចំនួន​១​​ បន្ទប់​​បុគ្គលិក​ធ្វើការ​​ចំនួន​​១​បន្ទប់ ​ចុះ​ឈ្មោះ​​១​កន្លែង​ រង់ចាំ​​ចំនួន​១​ និង​បន្ទប់​ទឹក​បង្គន់​​អនាម័យ​​ចំនួន​​៦​ផង​​ដែរ។

នា​ឱកាស​នោះ​ដែរ​លោក ​តែ គុយ​ស៊ា​ង ​រដ្ឋ​លេខាធិការ​​ក្រសួង​សុខាភិបាល​ បា​ន​ធ្វើ​ការ​​កោត​សរសើរ​​ដល់​​ថ្នាក់ដឹក​នាំ​ ​និង​​មន្ត្រី​រាជការ​​ទាំង​អស់​​នៃ​មន្ទីរ​​សុខា​ភិបាល​​ខេត្ត ​ដែល​​បាន​​ខិតខំ​​បំពេញ​ភារកិច្ច​​ប្រកប​ដោយ​ការ​​ទទួល​​ការខុស​ត្រូវ​​ខ្ពស់​​ក្នុង​ការ​​ជួយ​​ដល់​​អាយុ​ជីវិត​​ប្រជាជន​ ពិសេស​​ជនក្រីក្រ​​រស់​នៅ​ជនបទ​​ដាច់​​ស្រយាល។ ទាំងនេះ​​ជា​សកម្ម​ភាព​​មនុស្ស​​ធ​ម៏​​មួយ​មិន​អាច​​កាត់ថ្លៃ​​បាន​ហើយ​ក៏​ជា​ដំណើរ​ការ​មួយ​​ចូលរួម​​ចំណែក​​ក្នុង​ការ​​អភិវឌ្ឍ​ន៍​​សង្គមជាតិ​​យើង។

លោក​តែ គុយ​ស៊ា​ង ​បាន​មាន​​ប្រសា​ស​ន៍​​ទៀត​​ថា ដើម្បី​​ដោះស្រាយ​​បញ្ហា​​ប្រឈម​​នានា ​និង​​ជា​​ការ​រួម​ចំណែក​​ដល់​​ការ​​ពង្រឹង​​ វិស័យ​​សុខាភិបាល​​ដែល​ជា​​ឆ្អឹងខ្នង​​ទ្រទ្រង់​​ដល់​ការ​អភិវឌ្ឍន៍​​ធនធាន​មនុស្ស​ ឲ្យ​រឹត​តែ​​ទទួល​​បាន​ជោគ​ជ័យ​ ​ត្រូវ​​មាន​​ឆន្ទៈ​​ខ្ពស់​​នៃ​ភាព​ជា​អ្នកដឹក​នាំ​ ​និង​ការ​​ចូល​រួម​​របស់​​សហគមន៍​​អាជ្ញាធរ​​ដែនដី​​គ្រប់​​លំដាប់​​ថ្នាក់​​ដើម្បី​​ពង្រឹង​​ការ​ទទួល​ខុសត្រូវ​​របស់​​ខ្លួន​​ក្នុង​​ការ​​លើក​ កម្ពស់​​សុខភាព​​ប្រជាជន​។ ម្យ៉ាង​វិញទៀត​​ត្រូវ​​អនុវត្តន៍​​ឲ្យ​មាន​​ប្រសិទ្ធ​ភាព​​នៃ​ប្រព័ន្ធ​​សុខាភិបាល​​ក្នុង​ការ​​ផ្ដល់​​សេវា​កម្ម​​ឲ្យ​មាន​​គុណភាព​​ខ្ពស់​លើ​​ការ​អប់រំ​ ថែទាំ​​សុខភាព​ ​និង​ការ​​ព្យាបាល​​ដោយ​​ផ្ដោត​ទៅ​​លើ​​ស​កម្មភាព​​ជា​​អាទិភាព​​ទាំង​៤​​ នៅ​វិស័យ​​សុខាភិបាល មានដូច​ជា ៖១-កម្មវិធី​​សុខភាព​​បន្ត​ពូជ​​មាតា ទារក និង​​កុមារ​ ២-កម្មវិធី​​ប្រយុទ្ធ​​ និង​​ជំ​ងឺ​ឆ្លង​​ ៣-កម្មវិធី​​ប្រយុទ្ធ ​​និង​ជំ​ងឺ​​មិន​ឆ្លង​​ និង​បញ្ហា​​សុខភាព​​សា​ធា​​រណៈ​​ដទៃ​ទៀត​​ ៤-កម្មវិធី​​ពង្រឹង​​និង​ពង្រីក​​ប្រព័ន្ធ​​សុខាភិបាល។​​

 

​សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ​ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២១ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative