បើកវគ្គបណ្តុះ​បណ្តាល​ស្តីពីធាតុ​ផ្សំនៃ​ការថែ​ទាំ និង​ព្យាបាល​ភាព​ញៀន​គ្រឿង​ញៀន

នាយកដ្ឋានសុខភាព​ផ្លូវចិត្ត និង​បំពាន​គ្រឿង​ញៀន​នៃ​ក្រសួង​សុខាភិបាល សហ​ការ​ជាមួយ​អគ្គ​លេខា​ធិការ​ដ្ឋាន​នៃ​អា​ជ្ញា​ធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​នៅថ្ងៃ​ទី២១ ខែ​តុលា ឆ្នាំ​២០១៥ បាន​​បើក​​វគ្គ​បណ្តុះ​​បណ្តាល​ស្តីពី​ធាតុផ្សំ​នៃការ​ថែទាំ​ និង​ព្យាបាល​ភាពញៀន​គ្រឿង​ញៀន​ដោយ​ផ្អែក​​លើ​​សហគមន៍​សម្រាប់​​សេវា​សុខាភិបាល និង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល នៅ​ខេត្ត​សៀមរាប ក្រោម​អធិបតី​ភាព លោក ឈុំ វណ្ណារិទ្ធ អនុ​រដ្ឋ​លេខាធិការ ក្រសួង​សុខា​ភិបាល។

433552វគ្គបណ្ដុះបណ្ដាលនេះ មានការ​ចូលរួម​ពីតំណាង​ក្រសួង​សុខា​ភិបាល អគ្គ​លេខា​ធិការ​ដ្ឋាន អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ក្រុម​គ្រូ​ពេទ្យ​សុខាភិបាល តាម​មណ្ឌល​សុខ​ភាព មន្ទីរ​ពេទ្យ​បង្អែក នៃរាជ​ធានី​ភ្នំពេញ ខេត្ត​បាត់ដំបង បន្ទាយ​មានជ័យ​ និង​ស្ទឹងត្រែង តំណាង​ការិយា​ល័យ​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​គ្រឿង​ញៀន និង​ឧក្រិដ្ឋកម្ម វីយេន និង​អង្គការ​សុខ​ភាព ពិភព​លោក​មកពី ហ្សឺណែវ និង​អង្គការ​ដៃគូ​ដែលពាក់​ព័ន្ធ​ធ្វើ​ការងារ​ព្យាបាល​អ្នកញៀន​គ្រឿងញៀន​ដោយ​ផ្អែក​សហគមន៍​។

លោក ឈុំ វណ្ណារិទ្ធ អនុរដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល បាន​មាន​ប្រសាសន៍ ផ្តាំ​ផ្ញើរ​ដល់អ្នក​ចូលរួម​ទាំងអស់​ឲ្យខិតខំប្រឹង​ប្រែង​ស្តាប់ និង​ជជែក​ពិភាក្សា លើ​ជំនាញ​ដើម្បី​ពង្រឹង និង​បង្កើន​សមត្ថភាព​ឲ្យបាន​ប្រសើរ​ថែមទៀត ក្នុងការ​ផ្តល់​សេវា​ជូន​ជន​រងគ្រោះ ដោយ​គ្រឿង​ញៀន ដើម្បី​ឲ្យពួក​គេព្រម ទៅ​ទទួល​សេវា​ព្យាបាល ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ​ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២១ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative