គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី​២០ តុលា ស្លាប់​៥នាក់ និង​របួស​ធ្ងន់​ស្រាល​៤៥​នាក់

យោង​តាម​របាយការណ៍​​ពី​នាយក​ដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរបាល​​ជាតិ​ បាន​ឲ្យ​ដឹង​​ថា​គ្រោះ​ថ្នាក់​​ចរា ចរណ៍​​នៅ​ទូ​ទាំង​​ប្រទេស ​កាល​ពី​ថ្ងៃ​​ទី​២០ ខែ​តុលា ឆ្នាំ​​២០១៥ បាន​កើត​ឡើង​​ចំនួន​​១១​លើក​ក្នុង​នោះ​​យប់​៣​​លើក​បណ្ដាល​​ឲ្យ​​មនុស្ស​​ស្លាប់​៥​​នាក់ (​ស្រី​​១​នាក់​) អ្នក​​រង​របួស​​ធ្ងន់​​១៦​នាក់ (​ស្រី​​៤​នាក់​) និង​​របួស​ស្រាល​​២៩​នាក់ (​ស្រី​​២២​​នាក់​)។​

566666នៅ​ក្នុង​ករណី​គ្រោះថ្នាក់​​ចរា​ចរណ៍​​ទាំង​១១​​លើក​​នេះ ​បាន​បង្ក​​ឲ្យ​មាន​ការខូច​ខាត​​យានយន្ត​​សរុប​​ចំនួន​​១៩​​គ្រឿង ក្នុង​នោះ​​មាន​​ម៉ូតូ​ចំនួន​​១៤​​គ្រឿង​ រថយន្ត​​ធុន​តូច​​៣​គ្រឿង​ និង​​រថយន្ត​​ធុន​ធំ​​២​គ្រឿង ហើយមូល​​ហេតុ​​ដែល​​បណ្ដាល​​ឲ្យ​កើត​មាន​​ករណី​​គ្រោះថ្នាក់​​ចរា​ចរណ៍​​រួមមាន ល្មើស​​ល្បឿន​១​​លើក​ មិន​​គោរព​​សិទ្ធ​១​​លើក​ មិន​​ប្រកាន់​​ស្តាំ​១​​លើក​ ប្រជែង​​គ្រោះ​​ថ្នាក់​​៤​លើក​ ​បត់​​គ្រោះថ្នាក់​​១​លើក​ និង​​ស្រវឹង​​១​លើក ក្នុង​នោះ​​អ្នក​មិន​​ពាក់មួក​​សុវត្ថិភាព​​ពេល​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​មាន​​២០​​នាក់ (​យប់​​៥​នាក់​)។​

ចំពោះ រថយន្ត​​ទាំងអស់​​ដែល​ត្រូវ​ផាក​ពិន័យ​​មាន​​ចំនួន​​១.០៨៩​​គ្រឿង (​រថយន្ត​​ធំ​​២៧៤​​គ្រឿង​) ស្មើ​នឹង​​១.០៩៣​​ករណី​ ល្មើស​​ក្រដាស​​ស្នាម​​៦៧៥​​គ្រឿង ស្មើនឹង​​៦៧៥​ករណី​ ចំណែក​​ករណី​​ល្មើស​​បច្ចេក​ទេស​​៤១៤​​គ្រឿង ស្មើនឹង​​៤១៨​​ករណី។ ដោយ​ ឡែក​​សម្រាប់​​ម៉ូតូ​​នា​ថ្ងៃ​​ដដែល​​ត្រូវ​បាន​​ផាក​ពិន័យ​​សរុប​​ចំនួន​​១.៤៨០​ គ្រឿង។

ចំណែកគ្រោះថ្នាក់​ចរា​ចរណ៍​នៅ​ទូទាំង​ប្រទេស កាលពី​​ថ្ងៃទី​​១៩ ខែ​តុលា ឆ្នាំ​​២០១៥ បានកើត​ឡើងចំនួន​៨​លើក​​បាន​បណ្តាល​ឲ្យ​មនុស្ស​៤នាក់ បាន​ស្លាប់ ១០នាក់​រងរបួស​ធ្ងន់ និង​៣នាក់​ផ្សេងទៀត​រង​របួស​ស្រាល ។ ក្នុង​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ទាំង៨​​លើក​​នៅថ្ងៃ​ទី១៩ ខែ​តុលា ម្សិល​មិញ​នេះ បាន​បង្ក​​ឲ្យ​ខូច​ខាត​​យាន​យន្ត​​សរុប ៤​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន ៥​គ្រឿង​​ រថយន្ត​ធុន​តូច ៣​គ្រឿង រថយន្ត​​ធុន​ធំ ១​គ្រឿង និង​​ថ្មើរ​ជើង ៣​នាក់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ​ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២១ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative