រដ្ឋមន្ត្រីការងារ​ជំរុញ​ឲ្យ​សហព័ន្ធ​សហជីព​ខេត្ត​ក្វាងស៊ី និង​​ស​ហ​ជីព​នៅកម្ពុជា​សហការ​គ្នា​ឲ្យកាន់​តែស្អិតរមួត

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បាន​ជំរុញ​ឲ្យ​សហព័ន្ធ​សហជីព​ខេត្ត​ក្វាងស៊ី ធ្វើ​ សហ​ប្រតិ​បត្តិ​ការ​ជាមួយ​សហជីព​នៅកម្ពុជា​ ឲ្យកាន់​​តែមាន​ភាពស្អិត​រមួត​ថែម​ទៀត ។

45565545ការលើកឡើងរបស់​លោក អ៊ិត សំហេង បានធ្វើ​ឡើងនៅ​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​គណៈ​ប្រតិភូ​សហព័ន្ធ​សហ​ជីព​ខេត្ត​ក្វាងស៊ី ប្រទេស​ចិន កាលពី​ថ្ងៃទី​១៩ តុលា នៅទី​ស្តី​ការ​ក្រសួង​។

លោករដ្ឋមន្ត្រី​បានគូស​បញ្ជាក់​ថា «ខ្ញុំ​យល់​​ឃើញ​ថាក្នុង​នាម​រដ្ឋាភិបាល និង​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល កិច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​​​​រ​រវា​ង​​សហជីព​ចិន ពិតជា​មានសារៈ​សំខាន់​ណាស់ ​ជាង​នេះ​ធ្វើកិច្ច​សហប្រ​តិបត្តិ​ការ​​ជា​មួ​យ​ស​​ហ​​​ព័​ន្ធ​​ស​ហ​ជីព​ខ្មែរ និង​រវាង​ប្រទេស​ទំាងពីរ​កម្ពុជា‑​ ចិន» ។

លោករដ្ឋមន្ត្រី បានវាយ​តម្លៃ​ខ្ពស់​ចំពោះ​សហភាព​សហព័ន្ធ​ជីព​ខេត្ត​ខ្វាងស៊ី ក្នុង​​កា​រ​ស​ហកា​រ​ជាមួយ​អាស៊ាន និង​រដ្ឋាភិ​បាល​កម្ពុជា ។ សហព័ន្ធ​​សហ​ជី​ព​បា​ន​ដើ​រតួរ​សំ​​ខា​ន់​​ក្នុងចូ​​ល​រួ​ម​​​អ​​ភិ​​​​​​​​វ​​ឌ្ឍន៍​សេដ្ឋកិច្ច​ចិន ជាងនេះ​ការ​អ​ភិវឌ្ឍន៍​​រប​​​​​ស់​សា​ធារ​ណៈ​​ប្រជាមា​​និ​ចិ​​ន​ បា​​ន​​ចូល​​​​រួ​ម​​​ក្នុង​កា​រ​​អ​ភិវឌ្ឍន៍​ពិភព​លោក​ទាំងមូល​ផងដែរ​។

លោករដ្ឋមន្ត្រីលើកឡើងទៀត​ថាសាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន ធ្វើទំនាក់​ទំនង​ជាមួយ​គ្នាអ​ស់​ពេលយូរ​មកហើយ គឺចាប់​តំាង​ ពីសម័យ​សម្តេច​តានៃ​យើងរហូត​មកដល់​បច្ចុប្បន្ន​នេះ ។  ហើយពេល​មានរោង​ចក្រចិន​ជាច្រើន​ទៀតបាន​នឹង​កំពុង​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោកបន្ថែមថាសហព័ន្ធជីព​ខេត្ត​ខ្វាងស៊ី បានធ្វើ​កិច្ច​សហប្រតិ​បត្តិ​ការ​ជាមួយ​សហជីព​ជាតិ​កម្ពុជា ក្នុង​គោល​ដៅ​ដូចគ្នា​​គឺ​រួម​ចំណែក ​និង​គិតគូរ​ដល់ផល​ប្រយោជន៍​​​ដ​ល់​​​ក​​ម្ម​ក​រ​និ​យោ​​​ជិត និងរួម​ចំណែក​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ។ សហជីព​នៅ​កម្ពុជា​បាន​ចូ​ល​​រួ​​​​​មលើក​​វិស័​យ​​​ច្រើន​ប៉ុន្តែ​ផ្តោត​សំខាន់​លើ​វិស័យ​ឧស្សាហ៍​កម្ម​កាត់ដេរ និង​ផលិត​ស្បែក​ជើង​មាន​ច្រើន។

លោក អ៊ិត សំហេង បាន​បន្ថែម​ថាចំពោះ​ការ​ដោះ​ស្រាយ​បញ្ហា​ក្រសួង​តែងតែ​លើកទឹក​ចិត្ត​ដល់​សហជីព​ទំាងអស់ ក្នុងការ ​​ដោះ​ស្រាយ​ដោយ​សន្តិវិធី ហើយ​ប្រសិន​បើដោះ​ស្រាយ​មិនត្រូវ​គ្នាមាន​នីតិវិធី​សម្រាប់​ដោះ​ស្រាយ​ដូ​ច​ប្តឹង​មក​ក្រសួង  ឬ​អាជ្ញា​កណ្តាល​ដោះ​ស្រាយ​វិវាទ​ការងារ ។ ជាពិសេស​នោះការ​ដោះ​​ស្រា​​​យ​បញ្ហា​ប្រាក់​ឈ្នួល​កន្លង​មក មានការ​ជជែក​ចរចារ​គ្នា​ជាត្រីភាគី ភាគី​សហជីព  និយោ​​​ជក និង​រដ្ឋាភិ​បាល ។

តំណាងគណៈប្រតិភូ សហព័ន្ធជីព​ខេត្តក្វាង​ស៊ី​ប្រទេស​ចិន​ បាន​ប្រសាសន៍​ថាប​ច្ចុប្ប​ន្ន​​កិ​ច្ច​សហ​ប្រតិបត្តិ​ការ​រវាង​រដ្ឋា​ភិបាល​កម្ពុជា និង​រដ្ឋាភិបាល​​ចិន មានភាព​ស្អិត​​រ​មួ​ត​​ជា​​ពិ​​សេស​នោះខេត្ត​ខ្វាងស៊ី ក្នុង​នោះ​រដ្ឋបាល​ខេត្ត​ក៏មាន ភាព​ស្អិត​រមួត​ផងដែរ ។ ទ​ន្ទឹ​ម​​នឹង​នេះ​សហព័ន្ធ​សហជីព​ខេត្ត​ខ្វាងស៊ី  និង​សហជីព​របស់​អាស៊ាន​ក៏កាន់​តែជិត​ស្និត និ​ង​​ភា​ព​រ​លូ​​ន​ផងដែរ ។

លោកថាដំណើរទស្សនកិច្ច​នៅពេល​នេះដើម្បី​ពង្រឹង​ទិថ​ភាព​រវាង​សហភាព​សហជីព​ខេត្តខ្វា​ង​​ស៊ី និង​សហភាព សហ​ជីព​ជាតិ​កម្ពុជា​ ។ សហភាព សហជីព​ខេ​​ត្ត​​ខ្វា​​ងស៊ី​​បា​ន​បង្កើត​​ឡើង ក្នុងឆ្នាំ​១៩៥១ ដោយមាន​រចនា​សម័ន្ធ​ ពាក់ព័ន្ធ​នឹង​ស្ថាប័ន​ផ្សេង​ទៀត​ផងដែរ ។  សម្រាប់​ស​មា​រ​​ហ​កម្ម​អាស៊ាន​ខាងមុខ​នេះ សហភាព​សហជីព​ខេត្តខ្វាង​ស៊ី​បានពង្រឹ​ង​សាមគ្គី​ភាព​រវាង​​ចិន និង​អាស៊ាន ​ជា​​មួយ​​គ្នា​នោះដែរនៅ​ខេត្តខ្វាងស៊ី​បានធ្វើ​ការ​សម្រួល​ប្រាក់​ឈ្នួល​កម្មករ។

ជាមួយគ្នានោះដែរលោក​រដ្ឋ​មន្ត្រី​បានលើក​ឡើងពី​ច្បាប់​ស្តីពី​សហជីព ដោយថា​គោល​បំណង​នៃច្បាប់​នេះ​ដើម្បី​ធានា​នូវ​សិទ្ធិ​សេរីភាព ក៏ដូច​ជា​ការពារ​សហជីព ហើយ​ច្បាប់​នេះក៏​និយាយ​ពីសកម្ម​ភាព​មួយចំនួន​ដែលល្មើស​ផងដែរ​។ ​មកដល់​ថ្ងៃនេះ​នៅកម្ពុជា​មាន​អង្គការ​ សហ​ជីព​ទំាងអស់​មាន​ចំនួន​១៣​សហភាព និងនៅពី​ក្រោម​សហភាព​ចំនួន​៨២​សហព័ន្ធ និង​​នៅ​ក្រោ​​​ម​​សហព័ន្ធ​មានជាង​៣០០០​សហជីព  ក្នុងនោះ​សហជីព​ខ្លះ​ប្រឆំាង និង​សហជីព​ខ្លះ​មិន​ប្រឆំាង​។​

លោករដ្ឋ​មន្ត្រីក៏​បានស្នើ​ឲ្យមាន​ការផ្លាស់​ប្តូរ​បទ​ពិសោធន៍ រវាង​មន្ត្រី​ក្រសួង​ការងារ និ​ង​មន្ត្រី​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ផង​ដែរ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២០ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative