គ្រោះថ្នាក់ចរាចរណ៍​ ​ថ្ងៃ​ទី១៩ តុលា ស្លាប់​៤នាក់ និង​របួស​ធ្ងន់​ស្រាល​១៣​នាក់

គ្រោះថ្នាក់ចរាចរណ៍នៅ​ទូទាំង​ប្រទេស កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​​២០១៥ បាន​កើត​ឡើង​ចំនួន​៨​លើក​​បាន​បណ្តាល​ឲ្យ​មនុស្ស​៤នាក់ បាន​ស្លាប់ ១០នាក់​រង​រ​បួស​ធ្ងន់ និង​៣នាក់​ផ្សេង​ទៀត​រងរបួស​ស្រាល ។

22222តាមរបាយការណ៍បានបង្ហាញ​ថា ក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ទាំង​៨​លើ​ក​​នៅថ្ងៃ​ទី១៩ ខែ​តុលា​ម្សិល​មិញ​នេះ បាន​​បង្ក​​ឲ្យ​ខូច​ខាត​យាន​យន្ត​​សរុប ៤​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន ៥​គ្រឿង​ រថយន្ត​​ធុន​តូច ៣​គ្រឿង រថយន្ត​​ធុន​ធំ ១​គ្រឿង និង​​ថ្មើរជើង ៣​នាក់​ ហើយ​មូល​ហេតុ​ដែល​​បណ្តាល ឲ្យ​មាន​​គ្រោះថ្នាក់​​រួមមាន ល្មើស​​ល្បឿន ៦​លើក​ បត់​​គ្រោះ​ថ្នាក់​១​​លើក​ មិន​​គោរព​​សិ​ទិ្ធ ១​លើក​  ក្នុងនោះ​​អ្នក​មិន​​ពាក់មួក​​ពេល​​គ្រោះថ្នាក់​​មាន ៦​នាក់​  (​យប់​) ។​

ជាមួយគ្នានេះដែរ កម្លាំង​នគរបាល​ចរា​ចរណ៍ បានធ្វើ​ការផាក​ពិន័យ​រថយន្ត​​សរុប​​ចំនួន ១២៣៥​​គ្រឿង (​រថយន្ត​​ធំ ២៦៦​​គ្រឿង​​) ស្មើ​​នឹង​​១២៦៨​​ករណី ល្មើស​​ក្រដាស​​​ស្នាម​​មាន​​​៧៩៧ គ្រឿង ស្មើ​នឹង ៧៩៧​​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស ៤៣៨ គ្រឿង​​ស្មើនឹង​​៤៧១​​ករណី ដោយ​ឡែក​​ម៉ូតូ​​ត្រូវបាន​​ពិន័យ​​សរុប​​ចំនួន​​១៤០៤​ គ្រឿង ៕

ចំណែក​គ្រោះថ្នាក់​ចរា​ចរណ៍ នៅ​ទូទាំង​​ប្រទេស កាល​ពី​ថ្ងៃ​​ទី​១៨ ខែ​តុលា ឆ្នាំ​​២០១៥​ បានកើត​ឡើង​​ចំនួន​​១០​លើក យប់​៤​​លើក​ បណ្តាល​ឲ្យ​​មនុស្ស​​ស្លាប់​៥​​នាក់​​(​ប្រុស​) អ្នក​របួស​ធ្ងន់​៩​​នាក់​​(​ស្រី​​៨​នាក់​) និង​​របួស​ស្រាល​​៦​នាក់​​(​ប្រុស​)​។​ ក្នុង​​គ្រោះ​ថ្នាក់​​ចរាចរណ៍ ទាំង​១០​​លើក​នេះ បាន​ប​ង្ក​​ឲ្យ​ខូច​ខាត​​យានយន្ត​​សរុប​​១៦​​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​​១១​គ្រឿង​ រថយន្ត​​ធុន​តូច​​២​គ្រឿង រថយន្ត​​ធុន​ធំ​​១​គ្រឿង និង​​យាន​ផ្សេងៗ​​២​គ្រឿង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២០ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative