មនុស្ស​ចាស់​នៅ​កម្ពុជា​ភាគច្រើនមានសុខភាពទ្រុតទ្រោម

ប្រធានស្តីទី​នាយកដ្ឋាន​សុខមាល​ភាព​​មនុស្ស​​ចាស់​នៃ​​ក្រសួង​​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនី​តិសម្ប​ទា​​បាន​ឲ្យ​​ដឹងថា​​នៅ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា បច្ចុប្បន្ន មនុស្ស​​ចាស់​ចាប់​ពី ៦០ ឆ្នាំ​​ឡើងទៅ មាន​​ប្រហែល ១ លាន​នាក់ ហើយតាម​​ការ​​ការព្យា​ករណ៍​​នៅ​ឆ្នាំ​២០២៥​ខាងមុខ​​ចំនួន​​មនុស្ស​ចាស់​​នៅ​កម្ពុជា​​នឹង​កើន​ឡើង​ដល់​១.៥ ​លាន​​នាក់។

1234444លោក ចេង ដារ៉ាវុធ ​ប្រធានស្តីទី​​នាយក​ដ្ឋាន​​សុខមាល​ភាព​​មនុស្ស​​ចាស់ ​និង​ជា​​លេខាធិការ នៃ​​លេខា​ធិការ​ដ្ឋាន​​គណៈ​កម្មា​ធិកា​រ​​ជាតិ​​កម្ពុជា​ ដើម្បី​​មនុស្ស​​ចាស់​( គ.ម.ច.​) បាន​​មាន​ប្រសាសន៍​​កាលពី​​ព្រឹក​ថ្ងៃ​ទី២០ ខែតុលា នៅ​ក្នុង​​កិច្ច ប្រជុំ​​ពិគ្រោះ​​យោបល់​​អំពី សេចក្ដី​ព្រាង​​គោលន​យោបាយ​​ជាតិ​​សម្រាប់​​មនុស្ស​​ចាស់ បាន​​ឲ្យ​ដឹងថា​​អង្គការ​សហ​ប្រជាជាតិ​​បាន​​កំណត់​ថា​ មនុស្ស​​ចាស់​គឺ​មាន​អាយុ​​ចាប់ពី ៦០ ឆ្នាំ​ឡើង​ទៅ​ហើយ​​នៅ​​ព្រះរាជាណា​ច​ក្រ​​កម្ពុជា បច្ចុប្បន្ន មនុស្ស​​ចាស់​ចាប់​ពី ៦០ ឆ្នាំ​​ឡើង មាន​​ប្រហែល ១ លាន​​នាក់ ហើយ​មាន​ការ​​ព្យាករណ៍​​ថា​នៅ​ឆ្នាំ​២០២៥ អាច​កើន​ឡើង ១.៥ ​លាន នាក់។

លោក​បាន​បន្តថា​មនុស្ស​ចាស់​​ភាគច្រើន​​កម្ពុ​ជា​ រស់​នៅ​តាម​​តំបន់​​ជនបទ​​ដែលជា​ទី​កន្លែង​​មាន​ជីវភាព​​មិនសូវ​​ធូរធា​រ ខ្វះ​​ការ​យល់​ដឹង​ផ្នែក​អនាម័យ និង​ផ្នែក​​សុខភាព ។  ជាទូទៅ មនុស្ស​​ចាស់​ជា​ច្រើន​​តែងតែ​​រស់​នៅ​ជាមួយ​​កូន​​ឬ​ចៅ ឬ​រស់​នៅ​តាម​​ទីវ​ត្ដ​​អារាម ។  នៅតាម​​គ្រួសារ​​ក្រីក្រ​ការ​ថែទាំ​​មនុស្ស​​ចាស់​នៅ​មានកម្រិត​​បណ្ដាល​​ឲ្យ​មនុស្ស​​ចាស់​ត្រូវ​​ប្រឈម​មុខ​នឹង​​ការ​ដោះ​ស្រាយ​​ជីវភាព​​របស់​​ពួកគាត់​​ដោយ​ខ្លួន​ឯង ក្នុងការ​​រកប្រាក់​​ចំណូល​​ប្រចាំថ្ងៃ ដោយ​សារ​​កម្លាំង​​ទន់ខ្សោយ និង​​សុខភាព​​ទ្រុឌ​ទ្រោម និង​​មានការ​​លំបាក ។

លោក​បាន​បញ្ជាក់ថា ​«ចំណែក​​មនុស្ស​​ចាស់​​ជា​ស្ដ្រី​​មិន​ត្រឹម​តែ​មាន​ការ​ថែ​ទាំ​ខ្លួន​ឯង ថែមទាំង​​ទទួល​បន្ទុក​​ជា​មេ​​គ្រួសារ ក្នុង​ការ​​មើលថែ​ទាំចៅៗ ដែល​នៅ​​ជាមួយ​​ដោយសារ​​ឪពុក​ម្ដាយ ត្រូវធ្វើ​​ចំណាក​ស្រុក​ទៅ​​ប្រកប​មុខរបរ​​នៅ​កន្លែង​​ឆ្ងាយ ឬ​​ទទួល​មរណៈ​ភាព​ដោយ​សារ​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ និង​ជម្ងឺ​ផ្សេងៗ​ទៀត »។

លោក លីម ឆាយ អនុរដ្ឋ​លេខាធិការ​ និង​​ជា​ប្រធាន​លេខា​ធិ​ការដ្ឋាន​ គ.ម.ច. បាន​​មាន​ប្រសាសន៍​​នៅក្នុង​​ប្រជុំ​​ពិគ្រោះ​​យោ​បល់​​អំពី ​“សេចក្ដី​ព្រាង​​គោល​នយោបាយ​​ជាតិ​​សម្រាប់​​មនុស្ស​​ចាស់” ថា​ក្នុង​​គោល​បំណ​ង​​លើក​​កំពស់​​កិច្ច​គាំ​ពារ​​ដ៏​មាន​​ប្រសិទ្ធិ​ភាព និង​​សំដៅ​​លើក​ស្ទួយ​​សុខុមាល​ភាព​​របស់​​មនុស្ស​​ចាស់ រាជរដ្ឋា​ភិបាល​ បាន​ចេញ​​អនុក្រឹត្យ​​លេខ ១៥៨​អនក្រ.បក​​ស្ដីពី​​ការបង្កើត​​គណៈកម្មា​ធិកា​រ​​ជាតិ​​កម្ពុជា​​ដើម្បី​​មនុស្ស​​ចាស់​​ដែលមាន​​សម្ដេច​​អគ្គ​មហា​សេនាបតី​​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ដ្រី នៃ​​ព្រះរាជា​ណាចក្រ​​កម្ពុជា និង​ជា​​ប្រធាន​កិ​ត្ដិ​​យស រដ្ឋមន្ដ្រី​​ជា​ប្រធាន​​ហើយ​​គណៈ​កម្មាធិការ​​ជាតិ​​បានរៀប​ចំ​​យន្ដការ​​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​​ជាតិ ដែលមាន​​តួនាទី​​ភារកិច្ច​សំខាន់ៗ​ដូចជា​​រៀបចំ​​គោល​នយោបាយ ដើម្បី​លើក​ស្ទួយ​​វិស័យ​​សុខុមាល​ភាព​​មនុស្ស​​ចាស់។ រៀបចំ​​ផែន​ការ​​យុទ្ធសាស្ដ្រ និង​ផែន​ការ​សកម្ម​ភាព​ដើម្បី​​ដាក់​​ដំណើរ​ការ​វិស័យ​​សុខុមាល​ភាព​​មនុស្ស​​ចាស់។ រៀបចំ​​សម្រប​សម្រួល​​កា​រពិគ្រោះ​​យោបល់​​នានា​​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​​ជាតិ​​ជាមួយ​​អង្គការ​​មិនមែន​​រដ្ឋា​ភិបាល​​ជាតិ អន្ដរជាតិ​​ដៃគូ​​អភិវឌ្ឍន៍​​ និង​ផ្នែក​​ឯកជ​ន​​អំពី​​ការងារ​​វិស័យ​​សុខុមាល​ភាព​​មនុស្ស​​ចាស់។ រៀបចំ​​គោល​ការណ៍​​ស្ដីពី​​ការណែ​នាំ​​ការ​បង្កើត និង​គ្រប់​គ្រង​​សមាគម​​មនុស្ស​​ចាស់​ ​និង​គោល​ការណ៍​​ស្ដីពី​​ការណ៍​​ណែនាំ​​ការថែ​ទាំ​​មនុស្ស​​ចាស់​​គ្មាន​​ទីពឹង​​នៅ​តាម​​សហគមន៍។ ធ្វើការ​តាម​ដាន​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​​ជាប្រចាំ​​លើ​ការ​​អនុវត្ដ​​គោល​នយោបាយ និង​​លិខិត​បទដ្ឋាន​​នានា អំពី​​វិស័យ​​សុខុមាល​ភាព​​មនុស្ស​​ចាស់ ។

លោក លីម ឆាយ មានប្រសាសន៍​​ទៀតថា លេខា​ធិការ​ដ្ឋាន គ.ម.ច.បន្ទាប់​ពី​រៀប​ចំ​យន្ដការ​​មន្ដ្រី​​ជំនាញ​​បាន​​សិក្សា​​ស្រាវ​ជ្រាវ​​រៀបចំ​សេចក្ដី​​ព្រាង​​គោល​នយោបាយ​​ជាតិ​​សម្រាប់​​មនុស្ស​​ចាស់​(ថ្មី) ដោយ​​ដកស្រង់​​ចេញពី​​គោល​នយោបាយ​​សម្រាប់​​មនុ​ស្ស​​ចាស់​​កាលពី​​ឆ្នាំ២០០៣​កន្លង​ទៅ។

លោក​បាន​បន្ថែមទៀត​ថា​លេខាធិការ​ដ្ឋាន​​គ.ម.ច.​ដាក់​​សេចក្ដី​ព្រាង​គោល​នយោបាយ​​ជាតិ​​សម្រាប់​​មនុស្ស​​ចាស់​​បាន​​បើក​​សិក្ខា​សាលា​​ពិគ្រោះ​​យោបល់​​ចាប់ពី​​ថ្នាក់​​សហគមន៍ នាពេល​នេះ​ដើម្បី​ពិគ្រោះ​យោបល់​​កម្រិត​​មន្ដ្រី​​ជំនាញ ដើម្បី​រក​អំពី​​បញ្ហា​​ប្រឈម​​រក​​ដំណោះ​ស្រាយ​ និង​អ្នក​ទទួល​ខុសត្រូវ​​អំពី​​បញ្ហា​​របស់​​មនុស្ស​​ចាស់ ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២០ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative