រដ្ឋមន្រ្តីក្រសួង​ការងារ សម្តែង​ការ​សោក​ស្តាយ​ចំពោះ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​ក្រុង​ច្បារ​មន ខេត្តកំពង់ស្ពឺ

លោកអ៊ិត សំហេងរដ្ឋមន្រ្តី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​បានចេញ​លិខិត​សម្តែង​ការ​សោក​ស្តាយ និង​រំលែក​ទុក្ខ​ចំពោះ​គ្រោះថ្នាក់​ចរាចរ​ រវាង​រថយន្ត​ដឹក​កម្មករ និង​រថយន្ត​សណ្តោង​រឺម៉ក ដែល​បណ្តាល​ឲ្យកម្មករ​ស្លាប់​២នាក់ និង៣៣​ នាក់ រង​របួសធ្ងន់ និង​ស្រាល។

54444ក្នុងលិខិតរបស់លោករដ្ឋមន្រ្តី​ដែលបាន​ចុះហត្ថ​លេខា​នៅថ្ងៃ​ទី២០ តុលា នេះ​បាន​ឲ្យ​ដឹងថា “ខ្ញុំព្រម​ទាំងថ្នាក់​ដឹកនាំ និង​មន្រ្តី​រាជការ​ទាំងអស់ នៃក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ សូមចូល​រួមនូវ​សេចក្តីទុក្ខ​ក្រៀមក្រំ ​ក្តុកក្តួល អាលោះ​អាល័​យជាទី​បំផុត​ជាមួយ​ក្រុម​គ្រួសារ និងញាតិ​មិត្តទាំង​អស់​នៃជនរង​គ្រោះ ហើយសូម​​បួងសួង​ដល់​វិញ្ញាណ​ក្ខន្ឋ​កម្មករ ដែល​ទទួល​មរណៈ​ភាពឲ្យ​ទទួល​សោយសុខ​ក្នុងសុខ​គតិភព”។

នេះជាគ្រោះថ្នាក់ចរាចរធំមួយ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤​នាឆ្នាំ​នេះ ដែល​បណ្តាល​មកពី​ការបើក​បរ​ធ្វេស​ប្រហែស និង​គ្មាន​ការ​អនុវត្តន៍​ច្បាប់​ចរាចរ​ផ្លូវ​គោក​ឲ្យបាន​ពេញ​លេញ។ គ្រោះថ្នាក់​ចរាចរ​នៅកម្ពុជា​បាន និង​កំពុង​ក្លាយ​ជាសោក​​នាដ​កម្ម​មួយនៅ​កម្ពុជា ដោយមួយ​ថ្ងៃមាន​មនុស្ស​យ៉ាងហោច​ណាស់៥នាក់​បានស្លាប់ និង​ជាង១០នាក់​រងរបួស។ បញ្ហា​គ្រោះ​ថ្នាក់​ចរាចរ​នៅ​កម្ពុជា ត្រូវគេ​បន្ទោស​ទៅលើការ​មិនគោរព​ច្បាប់ ការ​ទទួល​ទានគ្រឿង​ស្រវឹង ការបើក​បំពាន ការមិន​គោរព​សិទ្ឋិ​អាទិភាព​ជាដើម។

គ្រោះថ្នាក់ចរាចរ​នេះកើត​ទ្បើងនៅ​ពាណិជ្ជ​កម្ម សង្កាត់​រកាធំ ក្រុងច្បារមន ​​ខេត្តកំពង់ស្ពឺ។ ទោះជាមាន​មនុស្ស​ស្លាប់​យ៉ាង​រង្គាល​បែប​នេះក្តី ក៏គេ​ឃើញ​ថារដ្ឋាភិបាល​មិន​បាន​បង្ហាញ​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​ដាក់ចេញ​វិធាន​ការណ៍​នានា ដើម្បី​ជុំរុញ​ឲ្យមាន​ការ​អនុវត្តន៍​ច្បាប់ឲ្យ​មានប្រសិទ្ឋិ​ភាព​នៅទ្បើយ​ទេ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២០ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative