គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃ​ទី១៨ តុលា ស្លាប់​៥ និង​របួស​ធ្ងន់​ស្រាល​១៥​នាក់

គ្រោះថ្នាក់​ចរាចរណ៍ នៅ​​ទូទាំង​​ប្រទេស កាល​ពី​​ថ្ងៃ​ទី​​១៨ ខែ​តុលា ឆ្នាំ​​២០១៥​ បាន​កើត​ឡើង​​ចំនួន​​១០​លើក យប់​​៤​លើក​​ បណ្តាល​ឲ្យ​មនុស្ស​​ស្លាប់​៥​​នាក់​​(​ប្រុស​) អ្នក​របួស​ធ្ងន់​៩​​នាក់​​(​ស្រី​៨​​នាក់​) និង​​របួស​ស្រាល​​៦​នាក់​​(​ប្រុស​)​។​​

56555ក្នុង​គ្រោះថ្នាក់​​ចរា​ចរណ៍ ទាំង​​១០​លើក​​នេះ បាន​​បង្ក​​ឲ្យ​ខូច​ខាត​​យាន​យន្ត​​សរុប​​១៦​​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​​១១​​គ្រឿង​​ រថយន្ត​​ធុន​តូច​​២​គ្រឿង រថយន្ត​​ធុន​ធំ​​១​គ្រឿង និង​​យាន​ផ្សេងៗ​​២​គ្រឿង ហើយ​មូលហេតុ​​ដែល​​បណ្តាល ឲ្យ​មាន​​គ្រោះ​ថ្នាក់​​រួម​មាន​ល្មើស​​ល្បឿន​​៤​លើក​ ស្រវឹង​៣​លើក​ មិន​​គោរព​​សិទិ្ធ​១​​លើក​ មិន​​ប្រកាន់​​ស្តាំ​១​​លើក និង​​ប្រជែង​​គ្រោះ​ថ្នាក់ ១​លើក ក្នុង​​នោះ​​អ្នក​មិន​​ពាក់មួក​​ពេល​​គ្រោះ​ថ្នាក់​​មាន​១៦​នាក់​​(​យប់​៧​​លើក​) ។​

នៅថ្ងៃទី១៨ នោះដែរ រថយន្ត​​ពិន័យ​​សរុប​​មាន​ចំនួន​​៩១១​​គ្រឿង (​រថយន្ត​​ធំ​១២០​​គ្រឿង​) ស្មើនឹង​​៩១៧​​ករណី ល្មើស​​ក្រដាស​​ស្នាម​​មាន​​៧០២​​គ្រឿង ស្មើនឹង​​៧០៨​​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស​​២០៩​គ្រឿង ស្មើនឹង​​២០៩​​ករណី ដោយ​ឡែក​​ម៉ូតូ​​ត្រូវ​បាន​ពិន័យ​​សរុប​ចំនួន​​៦៩៦​​គ្រឿង។

ចំណែកគ្រោះថ្នាក់​ចរា​ចរណ៍​នៅ​ទូ​​ទាំង​​​ប្រទេស​ កាល​ពីថ្ងៃ​​ទី​១៧​ ខែតុលា​ ឆ្នាំ​​២០១៥​​ បាន​កើត​ឡើង​ចំនួន​​៩​លើក​ យប់​​១​លើក​​​ បណ្តាល​​អោយ​​មនុស្ស​​ស្លាប់​២​​នាក់​ (​ប្រុស​)​ អ្នក​​របួស​ធ្ងន់​១៦​​នាក់​​(​ស្រី​៨​​នាក់​)​ និង​​របួស​ស្រាល​​១៣​នាក់​​(​ស្រី​៣​នាក់​)​។ ​ក្នុង​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង​៩​​លើក​នេះ​ បាន​បង្ក​​ឲ្យ​ខូច​ខាត​​យានយន្ត​​សរុប​​១៨​​គ្រឿង​ ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​​៩​គ្រឿង​ រថយន្ត​​ធុន​តូច​​៤​គ្រឿង​ រថយន្ត​​ធុន​ធំ​​២​គ្រឿង​ និង​ថ្មើរ​ជើង​១​​នាក់​ ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៩ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative