តារាភាពយន្ដ​ហូលី​វូដ​ដ៏​ល្បី​​លោក Daniel Craig សរសើរ​​កម្ពុជា​អំពី​​ជំនាញ​​ដោះ​មីន

តារាភាពយន្ដ​ហូលីវូដ​​ដ៏​ល្បី​​លោក Daniel Craig ដែល​​បាន​ដើរ​តួ​ក្នុង​​រឿង James Bond ០០៧ និង​ជា​​ឯកអគ្គ​រដ្ឋ ទូត​​សុច្ឆន្ទៈ​​របស់​​អង្គការ​សហប្រជា​ជាតិ​ សម្រាប់​​ការ​លុបបំបាត់​​គ្រាប់មីន​​បាន​ថ្លែង​​ការកោត​សរសើរ​ដល់​​កិច្ច​ប្រឹងប្រែង របស់​​កម្ពុជា​​ក្នុងការ​​ដោះ​​គ្រាប់​មីន។

5666លោក​បាន​មាន​ប្រសាសន៍​​អំពី​បញ្ហា​​នេះ​នៅ​ក្នុង​ប្រទេស Cyprus ដែល​គេ​​ប៉ាន់​ប្រមាណ​​ថា​មាន​​គ្រាប់មីន​​រាប់ពាន់​​រាប់ម៉ឺន​​គ្រាប់ ហើយ​​ផ្ទៃដី​ធំ​ធេង​​នៅ​មាន​គ្រាប់​មីន​មិន​ទាន់​ផ្ទុះ​​នៅឡើយ។

យោងតាម​វិទ្យុ​​អូស្ត្រាលី​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​១៦ តុលា​ បាន​ឲ្យ​​ដឹងថា​​កាលពី ប៉ុន្មាន​​ឆ្នាំមុន​​បន្ទាប់​ពី​បាន​​ទៅ​ថត​កុន​នៅ​​កម្ពុជា​​ដែលជា​​ប្រទេស​ ដែល​​បាន​រង​គ្រោះ​​ដោយ​គ្រាប់​មីន​​ពី​សង្គ្រាម​លោក Daniel Craig មាន​ការ​ពេញ​ចិត្ដ​ខ្លាំង និង​​ជាការ​​លើក​ទឹក​​ចិ​ត្ដ​ដែរ​​ដែល​ឃើញ​​អ្នក​ជំនាញ​​ដោះមីន​​កម្ពុជា​​ដែលមាន បទ​ពិសោធន៍​​ច្រើន ហើយ​​ផ្ដល់​ជំនួយ​​របស់​​ពួកគេ​​ជួយ​ដល់​​ប្រទេស Cyprus ដែល​​ស្ថិត​នៅ​ម្ខាង​​ទៀត​នៃ​​ផែនដី​​ឆ្ងាយ​ពី​​កម្ពុជា។ លោក​​បន្ដថា ការ​ធ្លាប់​​ឃើញ​​ឥទ្ធិពល​​អាក្រក់​​នៃ​គ្រាប់​មីន​​លើ​​បណ្ដា​ជន និង​​សហគមន៍​​ច្រើន​ឆ្នាំ​​ក្រោយ​ពី​សង្គ្រាម​​បាន​ចប់ ធ្វើ​ឲ្យ​​គេ​យល់​ច្បាស់​​អំពី​​សារៈ​សំខាន់​​នៃ​​ការងារ​​មនុស្ស​ធម៌​​រប​ស់​​អង្គ​ការសហ​ប្រជាជាតិ​​នៅក្នុង​​ការដោះ​មីន​​នៅក្នុង​​ប្រទេស Cyprus។

រហូតមកដល់​ពេល​នេះ ផ្ទៃដី​ដែល​​រំដោះ​​ពេញ​លេញ​បាន​​ចំនួន​​ជាង ៦០០​គីឡូម៉ែត្រ​​ក្រឡា និង​ផ្ទៃ​ដី​​សង្ស័យ​​បាន​រំដោះ​​ជូន​​ប្រជា​ជា​ពល​រដ្ឋ បាន​​ប្រមាណ​​ជិត ២ពាន់​​គីឡូ​ម៉ែត្រ​ក្រឡា។ អង្គភាព​​ស៊ីម៉ាក់​​បានធ្វើ​ការ​​ស្រាវជ្រាវ​​លើ​​ផ្ទៃ​ដី ដែល​នៅ​​សេស​សល់​គ្រាប់​មីន និង​គ្រាប់​​មិនទាន់​​ផ្ទុះ មាន​ចំនួន​​ប្រមាណ​​ជាង ២ពាន់​​គីឡូ​ម៉ែត្រ​ក្រឡា​ នៅ​ក្នុង​​ប្រទេស​​កម្ពុជា ហើយ​តាម​​ពង្រៀង​​ផែនការ​​របស់​​អង្គភាព​​ស៊ីម៉ាក់ នឹងធ្វើ​​ការ​​ដោះ​​បោស​សំអាត​​មីន​លើ​​ផ្ទៃដី​​ប្រមាណ​​ជាង ១ពាន់​​គីឡូម៉ែត្រ ក្រឡា​​ទៀត ក្នុង​រ​យៈ​ពេល ៥ឆ្នាំ​​ខាងមុខ​នេះ។ មានន័យ​ថា គឺ​ប្រមាណ​ ៥០​ភាគ​រយ នៃ​ផែន​ការ​​លើ​ផ្ទៃ​ដី​មាន​​មីន​ប្រមាណ ២ពាន់​​គីឡូ​ម៉ែត្រ​ក្រឡា។ក្រៅពី​នេះ​អង្គភាព​​ស៊ីម៉ាក់​​បានធ្វើ​​សកម្ម​ភាព​​បោស​សំអាត​​មីន​គ្រាប់​​មិនទាន់​​ផ្ទុះ និង​​កំទេច​ចោល បាន​​ប្រមាណ​​ជាង ២លាន ៧សែន​​គ្រាប់​​ផងដែរ។

គួរ​ប​ញ្ជា​ក់ថា​ក្នុង​រយៈ​ពេល​​ជាង ២០ឆ្នាំ​​កន្លង​មកនេះ មជ្ឈ​មណ្ឌល​​សកម្មភាព​​កម្ចាត់​មីន​​កម្ពុជា ហៅ​កាត់​ CMAC​ បានធ្វើ​ការ​បោស​សម្អាត​​ផ្ទៃដី​​មាន​គ្រាប់​មីន និង​គ្រាប់​​យុទ្ធ​ភ័​ណ្ឌ​​មិនទាន់​​ផ្ទុះ បាន​​ទំហំ​​ប្រមាណ ២៧០០​ គីឡូម៉ែត្រ​​ក្រឡា។ ដោយឡែក​​ចំពោះ​​គ្រាប់មីន និង​គ្រាប់​​យុទ្ធ​ភ័​ណ្ឌ​​មិនទាន់​​ផ្ទុះ ដែល​​មជ្ឈ​មណ្ឌល​​បាន​​កម្ទេច​ចោល គឺមាន​​ចំនួន​​សរុប​​ជាង ២លាន ៥សែន ៨ម៉ឺន​​គ្រាប់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៧ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative