គ្រោះថ្នក់ចរាចរណ៍ ថ្ងៃទី១៦ តុលា ស្លាប់​៤នាក់ និង​របួស​ធ្ងន់​ស្រាល​១៣​នាក់

គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​​ប្រទេស​ កាលពី​​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​​២០១៥​ បាន​​កើត​ឡើង​ចំនួន​​១០​លើក​ យប់​​៤​លើក​​ បណ្តាល​​អោយ​​មនុស្ស​​ស្លាប់​៤​នាក់​​(​ស្រី​ម្នាក់​)​ អ្នក​​របួស​ធ្ងន់​៧​នាក់​​(​ប្រុស​)​ និង​​របួស​ស្រាល​​៦​នាក់ ​(​ស្រី​៣​​នាក់​)​។​

34222យោង​តាម​របាយ​ការណ៍​​ពី​នាយក​ដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរបាល​​ជាតិ ​បាន​​ឲ្យ​ដឹង​​ថា ​ក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង​ ១០​លើក​​នេះ​ បាន​បង្ក​​ឲ្យ​ខូច​ខាត​​យានយន្ត​​សរុប​១៨​​គ្រឿង​ ក្នុង​​នោះ​មាន​​ម៉ូតូ​​ចំនួន​​១១​​គ្រឿង​​​​ រថយន្ត​​ធុន​តូច​​៤​គ្រឿង​​ រថយន្ត​​ធុន​​ធំ​​២​គ្រឿង ​និង​យាន​​ផ្សេងៗ​១​​គ្រឿង​ ហើយមូល​ហេតុ​ដែល​​បណ្តាល​​ឲ្យ​​មាន​គ្រោះ​ថ្នាក់​រួម​​មាន​ ល្មើស​​ល្បឿន​​៤​លើក​​ មិន​​ប្រកាន់​​ស្តាំ​២​​លើក​ បត់​គ្រោះ​ថ្នាក់​១​​លើក​ ​ប្រជែង​​គ្រោះ​ថ្នាក់​១​​ លើក​ ក្នុង​នោះ​​អ្នក​មិន​​ពាក់មួក​​ពេល​គ្រោះ​ថ្នាក់​មាន​​១១​នាក់​​(​យប់​​៤​នាក់​)​ ។​

នៅក្នុងថ្ងៃដដែលនោះ​ដែរមាន​រថយន្ត​​ពិន័យ​​សរុប​​ចំនួន​​១០១៤​ គ្រឿង​ (​រថយន្ត​​ធំ​៨១​​គ្រឿង​)​ ស្មើ​នឹង​​១០២០​​ករណី​​ល្មើស​​ក្រដាស​​ស្នាម​មាន​​៦៤០​ គ្រឿង​ ស្មើនឹង​​៦៤២​​ករណី​​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស​​៣៧៤​ គ្រឿង​​ស្មើនឹង​​៣៧៨​​ករណី​ ដោយ​ឡែក​​ម៉ូតូ​ត្រូវ​​បាន​ពិន័យ​​សរុប​​ចំនួន​​១១៩០​ គ្រឿង​ ៕​

ចំណែកគ្រោះថ្នាក់​ចរា​ចរណ៍ នៅ​ទូទាំង​ប្រទេស កាល​ពីថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ​២០១៥ បាន​កើត​ឡើងចំនួន​ ១៥​លើក (យប់​៧លើក) មិន​បណ្តាល​ឲ្យមាន​អ្នកស្លាប់​នោះទេ ប៉ុន្តែ​មានអ្នក​របួស​ធ្ងន់ ២០​នាក់ (ស្រី​៣នាក់)​ និង​របួស​ស្រាល ៧នាក់ (ស្រី២​នាក់) ។ ក្នុងគ្រោះ​ថ្នាក់ចរា​ចរណ៍​ទាំង​១៥លើក​នេះ បាន​បង្កឲ្យ​ខូចខាត យាន​ យន្ត​សរុប ២៣គ្រឿង ក្នុង​នោះមាន​ម៉ូតូ​ចំនួន ១៤គ្រឿង រថយន្ត​ធុនតូច ៧គ្រឿង និង​យាន​ផ្សេងៗ២​គ្រឿង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៧ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative