ក្រុមគ្រូពេទ្យមក​ពី​អូស្ដ្រាលី ​នឹង​ចុះ​​ជួយ​ព្យាបាល​​ជំងឺ​ភ្នែក​​ជួន​ពល​រដ្ឋ​​នៅ​ខេត្ដ​​ក្រចេះ

អ្នក​ជំនាញ​ស្ម័គ្រ​​ចិត្ដមក​ពី​​អង្គការ Cambodia Vision របស់​អូស្ដ្រាលី​​រួម​មាន​​គ្រូពេទ្យ​​វះកាត់ គ្រូពេទ្យ​​ពិនិត្យ​​ជំងឺ​ទូទៅ  ឱសថ​ការី  អ្នក​ជំនាញ​​ភ្នែក​ និង​​គិលានុប​ដ្ឋាក​ ជាច្រើន​​នាក់​នឹង​​ផ្ដល់​សេវា​កម្ម​​ជួយ​ពិនិត្យ​​ព្យាបាល​​ជំងឺ​​ ភ្នែក​​ដល់​ពល​រដ្ឋ​​​ចាប់​ពី​ថ្ងៃ​​ទី​១៨​ ដល់​​ថ្ងៃ​ទី​២៥ ​ខែ​​តុលា ។

444444ការចុះជួយព្យាបាល​ជំងឺភ្នែក​ដល់ប្រជាពល​រដ្ឋ​នេះ​អង្គ​ការ Cambodia Vision សហការ​​ជា​មួយ​​នឹង​មន្ទីរ​​ពេទ្យ​​បង្អែក​​ខេត្ដ​​ក្រចេះ។

យោងតាមសេចក្តី​ប្រកាសពត៌​មាន​របស់​អង្គការ Cambodia Vision បានឲ្យ​ដឹងថា​អង្គការ ​នេះ​បាន​​បង្កើត​​ឡើង​នៅ​ប្រទេស​​អូស្រ្ដាលី​​នៅ​ឆ្នាំ​​២០០៦ ដោយ​​សប្បុរស​ជន​ស្ម័គ្រ​​ចិត្ដ​សុទ្ធ​​សាធ ហើយ​បាន​​ជួយ​​ព្យាបាល​​ជំងឺ​​ពល​រដ្ឋ​​ខ្មែរ​រាប់​​រយ​នាក់​​រាល់​ឆ្នាំ​​ដោយ​ផ្ដោត ​ទៅ​លើ​​ជំងឺ​​ភ្នែក​ និង​វិធី​​ការ​ពារ​​កុំ​ឲ្យ​​ពិការ​ភ្នែក។

ការ​ងារ​ របស់​ Cambodia Vision គឺ​ស្រដៀង​​គ្នា​ទៅ​នឹង​​ក្រុម​គ្រូពេទ្យ​​បរទេស​​មួយ​ចំនួន​​មក​ពី​​បារាំង និង​​អាម៉េរិក​​​ដែល​បាន​​ចុះ​ទៅ​​តាម​ភូមិ​​ដោយ​ផ្ទាល់​​ដើម្បី​​ផ្ដល់​ការ​ ព្យាបាល​​ជំងឺ​ និង​​ផ្ដល់​ថ្នាំ​ពេទ្យ​​ដោយ​ឥត​​គិត​ថ្លៃ ហើយ​​អ្នក​​ជំងឺ​​ភ្នែក​​កាតារ៉ាក​​ក៏​នឹង​​បាន​អំណោយ​​ថែម​ទៀត​​ដែរ​ដូច​ជា​អង្ករ ថ្នាំដាក់ភ្នែក វែនតា​ និងប្រាក់​​ខ្លះ​ទៀត​​ផង។

បើតាមអង្គការ Cambodia Vision បាន​ឲ្យ​ដឹង​ថា​​ដោយ​សារ​​ធន​ធាន​ និង​កន្លែង​​មាន​កំណត់ ប្រជា​ពល​​រដ្ឋ​ខ្មែរ​​ដែល​​ចង់​​​ទទួល​​សេវាកម្ម​​ជួយ​ព្យាបាល​​ជំងឺ​ភ្នែក​​ត្រូវ ​ចុះ​ឈ្មោះ​​សម្រាប់​ថ្ងៃ​​នីមួយៗ​​នៃ​ការ​បើក​​ព្យាបាល​​ពី​ថ្ងៃ​ទី​​១៩ ខែ​តុលា ​ដល់​​ថ្ងៃ​ទី​២៣​ ខែ​តុលា​ សម្រាប់​​ការ​ចុះ​​ឈ្មោះ​ ហើយ​បើ​ក្រោយ​ថ្ងៃ​ទី​២៣ ​​តុលា ​យើង​នឹង​មិន​ទទួល​​ការ​ចុះ​​ឈ្មោះ​​ទេ​ ។

គួរបញ្ជាក់ថាកាល​​ពី​ដើម​ ខែ​តុលា​ នេះ​នៅ​​ក្រុង​​មែលប៊ិន​​មាន​ការ​រៀប​​ចំ​ពិធី​ជប់​​លៀង​ប្រគំ​តន្រ្ដី​ ប្រមូល​​ថវិកា​​ដើម្បី​​​ជួយ​ដល់​​គម្រោង​​នេះ ដោយ​មាន​​ពល​រដ្ឋ​​ខ្មែរ​យ៉ាង​​ច្រើន​​ប្រមាណ​​៦០០​នាក់​​ចូល​រួម​​គាំទ្រ​​ការ​ងារ​ សប្បុរស​​ធម៌​នេះ​ផងដែរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៧ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative