ជនបរទេសខុសច្បាប់​នៅកម្ពុជា​ជិត៤​ពាន់​នាក់ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​កម្ពុជា

រហូតមកដល់​បច្ចុប្បន្ន​​នេះ​នគរបាល​​អន្តោ​ប្រវេសន៍​​កម្ពុជា​ បាន​​បណ្តេញ​ចេញ ​ជន​បរទេស​​ចំនួន​៣.៧៦៩​នាក់​ ស្រី​៦៩៦នាក់ ស្មើនឹង​៤៦​សញ្ជាតិ ក្នុងនោះ​​ជនជាតិ​​វៀតណាម​​មាន​៣.៣៤០​នាក់ ស្រី​៦៦៤នាក់ ។

44444ជាក់ស្តែង​គ្រាន់តែ​​ក្នុង២​សប្តាហ៍​​នៃ​ដើម​ខែ​តុលា ​ឆ្នាំ​២០១៥ នេះ ជន​ជាតិ​​វៀត​ណាម​​រស់នៅ​​ខុស​ច្បាប់​​ចំនួន​៨៥ នាក់​​បន្ថែម​ទៀត​​ត្រូវ​បាន​បណ្តេញ​​ចេញពី​​ប្រទេស​​កម្ពុជា​​ផងដែរ។

បើតាម​​លោក​ឧ​ត្ត​ម​​សេនីយ៍​ទោ អ៊ុក ហៃ​សិឡា ប្រធាន​​នាយក​ដ្ឋាន​​ស៊ើប​​អ​ង្កេត និង​​អនុវត្ត​​នីតិ​វិធី នៃ​អគ្គ​នាយក​ ដ្ឋាន​​អន្តោ​ប្រវេសន៍​​ក្រសួង​មហាផ្ទៃ​​បាន​ឲ្យ​ដឹង​ថា​ដោយ​ឡែក​កាល​ពី​ថ្ងៃទី​១០តុលា យើង​នឹង​​រៀបចំ​​បណ្តេញ​ ចេញ​​ជនជាតិ​​វៀតណាម​​ត្រឡប់​​វិញ៤២​នាក់​​ក្នុង នោះ​ស្រី​៣នាក់​​បន្ថែម​ទៀត​តាម​​ច្រកទ្វារ​​អន្តរជាតិ​​បាវិត​ ខេត្ត​ស្វាយរៀង ហើយ​​ជនបរទេស​​ទាំងនេះ គឺ​យើង​​បាន​ឃាត់​ខ្លួន​ពី​​ខេត្តកំពង់​ស្ពឺ​​ពួកគេ​​ជា​​កម្មករ​សំណង់​​នៅក្នុង​ ក្រុម​ហ៊ុន​​ព្រេ​មឺ​លី​ស ដែលជា​ការដ្ឋាន​​ម៉ាស៊ីន​កិនស្រូវ។ ពួកគេ​​ទាំងនេះ​​គឺ​ពុំ​មាន​ឯកសារ​​អ្វី​ទាំងអស់​​សូម្បី​តែ​ប៉ាស្ព័រ​​ក៏​គ្មាន ផង​ដែរ និង​មួយ​ចំនួន​​ផ្សេង​​នាំមក​​ពី​ខេត្ត​បន្ទាយ​មានជ័យ គឺ​ពួក​គេ​ធ្វើ​​ជាង​ចម្លាក់​​ឈើ​តាម​​សិប្បកម្ម ហើយ​ មួយ​ចំនួនទៀត​​យើង​ឃាត់​ខ្លួន​បាន​​នៅតាម​​ហាង​កា​​ហ្វេ​​នៅក្នុង​​រាជធានី​​ភ្នំពេញ។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សិឡា បាន​​ឲ្យ​ដឹង​ថាកាលពី​​សប្តាហ៍​​មុន​ក្នុង​​ខែតុលា​​ដដែល យើង​​បាន​​បណ្តេញ​ចេញ​ជន​ជាតិ​វៀត​ណាម​​ដដែល​៤៣នាក់​​ផងដែរ ស្រី​ម្នាក់។ សរុបមក​​ក្នុង​រយៈ​ពេល២​សប្តាហ៍ ក្នុង​​ខែតុលា​ ឆ្នាំ​២០១៥​នេះ​យើង​​បានធ្វើ​ការ​​បណ្តេញ​ចេញ៨៥​នាក់​ស្រី​៤នាក់​​តាម ច្រក​ទ្វារ​បាវិត។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ ក៏បាន​​បញ្ជាក់​​ឲ្យ​ដឹង​ថា ការ​បណ្តេញ​ចេញ​​ចំពោះ​​ជនបរទេស​​រស់នៅ​​កម្ពុជា ខុស​ច្បាប់​នេះ គឺ​យើង​​ធ្វើឡើង​​មិន​ចំពោះ​តែ​ជន​ជាតិ​វៀត​ណាម​​នោះ​គឺ​ធ្វើឡើង​​ទៅលើ​​គ្រប់​សញ្ជាតិ​ទាំងអស់។ ក៏ប៉ុន្តែ​​ពួក​គេ​មាន​​សិទ្ធ​ចូល​មក​ប្រទេស​​កម្ពុជា​​លុះត្រា​​ណា​តែ​​ពួកគេ​​គោរព ច្បាប់​​អន្តោ​ប្រ​វេស​ន៍​​របស់​​ប្រទេស​​កម្ពុជា​​យើង​ ប្រសិន​បើ​ពួក​គេ​លួច​​ឆ្លងដែន​​ខុសច្បាប់​​ចូល​​កម្ពុជា​​នោះ​គឺ​​កម្លាំង នគរបាល​​អន្តោ​ប្រវេសន៍​​យើង​ចាប់​ខ្លួនបាន​​នឹង​បញ្ជូន​ទៅ​តុលា​ការ​​អនុវត្តន៍​​តាម​ច្បាប់។

ពាក់ព័ន្ធ​និង​ជនជាតិ​​វៀត​ណាម ​ដែល​បាន​រស់នៅ​​កម្ពុ​ជា​មាន​អត្ត​សញ្ញាណ​ប័ណ្ណ ខ្មែរ និង​សៀវ​​ភៅ​ស្នាក់​នៅ​​ឬ​សំបុត្រ​កំណើត​​នោះ លោក​​ឧ​ត្ត​ម​​សេនីយ៍​​ទោ អ៊ុក ហៃ​សិឡា បាន​បញ្ជាក់​​ឲ្យ​ដឹង​ថា ចំពោះ​​ជនបរទេស​​ដែល​​យើង​​ត្រួត​ពិនិត្យ​​ទៅ​ឃើញ​​មានប្រើ​​ប្រាស់​​អត្តសញ្ញាណ​ប័ណ្ណ ខ្មែរ ដូចជា សៀវភៅ​​ឬ​សំបុត្រ​កំណើត​​នោះ​គឺ​​យើង​មិន​ទាន់​កំណត់​ថា​ពួក​គាត់​​ប្រើប្រាស់​​ឯកសារ ទាំងនោះ​​ខុស នោះ​ទេ ក៏ប៉ុន្តែ​​គឺ​យើង​​បានធ្វើ​​កិច្ចសន្យា​​មួយ​​ប្រគល់​​ឯកសា​​របស់គាត់​​ឲ្យ​គាត់ គ្រប់គ្រង​​ឲ្យ​បាន​ល្អ ដើម្បី​​ឲ្យ​គណៈ​កម្មា​ការ​​ចម្រុះ​​ត្រួត​ពិនិត្យ​​ជាក់ស្តែង ប្រសិន​ បើ​​ឯកសារ​​នោះ​ត្រឹម​ត្រូវ​​ទៅតាម​​ច្បាប់​គឺ អត់​​បញ្ហា​ទេ តែបើ​​ឯកសារ​​នោះគេ​​ធ្វើតាម​​ការ​ស៊ូ​ក​​ប៉ាន់​​​ជាមួយ​​សមត្ថ​ កិច្ច​​មូលដ្ឋាន ខុស​ច្បាប់​វិញ នោះ​គឺ​​យើង​ត្រូវ​​ដកហូត ហើយ​​អនុវត្តន៍​​ទៅតាម​​ច្បាប់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៦ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative