គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៥ តុលា គ្មានអ្នក​ស្លាប់​តែមាន​អ្នក​របួសធ្ងន់​ស្រាល​២៧​នាក់

យោង​តាម​របាយការណ៍​​ពី​នាយកដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គ​ស្នងការ​ដ្ឋាន​​នគរបាល​​ជាតិ​ បាន​ឲ្យ​​ដឹង​ថា​ ​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅទូ​ទាំង​ប្រទេស កាលពី​ថ្ងៃទី១៥ ខែតុលា ឆ្នាំ​២០១៥ បានកើត​ឡើង​ចំនួន ១៥លើក​ (យប់​៧លើក) មិនបណ្តាល​ឲ្យមានអ្នក​ស្លាប់នោះ​ទេ ប៉ុន្តែ​មានអ្នក​របួស​ធ្ងន់ ២០នាក់ (ស្រី​៣នាក់) និង​របួស​ស្រាល ​៧​នាក់ (ស្រី​២នាក់) ។

44444ប្រភពព័ត៌មាន​ដដែល បានបញ្ជាក់​ទៀត​ថា ក្នុង​គ្រោះថ្នាក់​ចរា​ចរណ៍​ទាំង១៥លើក​នេះបាន​បង្ក​ឲ្យខូច​ខាត​ យាន​​​យន្ត​សរុប ២៣គ្រឿង ក្នុងនោះ​មានម៉ូតូ​ចំនួន ១៤គ្រឿង រថយន្ត​ធុនតូច​៧គ្រឿង និង​យាន​ផ្សេងៗ​២គ្រឿង​ ហើយ​មូល​ហេតុ ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន​៦លើក មិន​គោរព​សិទ្ធ៣​លើក​ ប្រជែង​គ្រោះ​ថ្នាក់​២លើក កត្តាយាន​យន្ត១​លើក និង​ស្រវឹង​១លើក។ ក្នុងនោះ​អ្នកមិន​ពាក់មួក ពេលគ្រោះ​ថ្នាក់ មាន១៩​នាក់ (យប់​៦នាក់)។

ជាមួយគ្នា​នោះដែរ កម្លាំង​នគរបាល​ចរាចរណ៍ បានធ្វើ​ការផាក​ពិន័យ​រថយន្ត សរុប​ចំនួន ៧១១​គ្រឿង (រថយន្ត​ ធំ​៤០​គ្រឿង) ស្មើនឹង​៧១១​ករណី ល្មើស​ក្រដាស​ស្នាមមាន​៥៥១គ្រឿង ស្មើនឹង ៥៥១​ករណី ចំពោះ​ករណី ល្មើស បច្ចេក​ទេស ១៦០គ្រឿង​ស្មើនឹង​១៦០​ករណី។ ដោយឡែក​ម៉ូតូត្រូវ​បាន​ពិន័យ​សរុប​ចំនួន​ ១,០៤៨ ​គ្រឿង។

ចំណែកគ្រោះថ្នាក់​​ចរាចរណ៍​​នៅ​ទូទាំង​​ប្រទេស កាលពី​​ថ្ងៃ​ទី​​១៤ ខែ​​តុលា ឆ្នាំ​​២០១៥​បានកើត​ឡើង​​ចំនួន​​១៥​លើក ក្នុង​នោះ​​យប់​៧​​លើក​ បណ្តាល​​ឲ្យ​មនុស្ស​​ស្លាប់​៩​​នាក់ (​ស្រី​២​​នាក់​) រង​របួស​​ធ្ងន់​១៣​​នាក់ (​ស្រី​៣​​នាក់​) និង​​របួស​ស្រាល​​១១​នាក់ (​ស្រី​​៣​នាក់​)។​ នៅ​ក្នុង​​ករណី​​គ្រោះថ្នាក់​​ចរា​ចរណ៍​​ទាំង​១៥​​លើក​នេះ​បាន​​បង្ក​ឲ្យ​​មាន​ការ​ ​ខូច​ខាត​យាន​យន្ត​​សរុប​​២៧​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​​២១​គ្រឿង​ រថយន្ត​​ធុន​តូច​​៦​គ្រឿង និង​ថ្មើរ​ជើង​​ម្នាក់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៦ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative