ការប្រើប្រាស់​ឈាមនៅ​កម្ពុជា​ក្នុងរយៈ​ពេល៩​ខែនេះ​មានការ​កើន​ឡើងខ្ពស់

ការប្រើប្រាស់ឈាម​នៅប្រទេស​កម្ពុជា ពិសេស​នៅតាមមន្ទីរ​ពេទ្យនានា នៅក្នុង​រាជធានី​ភ្នំពេញ មានការ​កើន​ ឡើង​ខ្ពស់ពោល​គឺបានប្រើ​ប្រាស់ឈាម​ប្រមាណ​ជាង៦៣​ភាគរយ​នៅទូទាំង​ប្រទេស ។

5555លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធាន​មជ្ឈ​មណ្ឌល​ជាតិផ្តល់​ឈាម​ បាន​មាន​ប្រសាសន៍ ឲ្យដឹង​ថាសំរាប់ ៩ខែ ឆ្នាំ​នេះ នៅ​រាជធានី​ភ្នំពេញ​ មជ្ឈ​មណ្ឌល​ជាតិផ្តល់​ឈាម បាន​ទទួល​អំណោយ​ឈាមបាន ចំនួន​២៥៧៥៥​ ប្លោក។ចំនួននេះបើធ្វើការប្រៀប​ធៀបទៅនឹង​រយៈពេល៩​ខែដូច​គ្នា​ឆ្នាំ​២០១៤​កន្លងទៅ​ឃើញថា​មានការ​កើនឡើងដែល​ឆ្នាំមុន​ទទួល​បានចំនួន​២៣២៨២​ប្លោក។ លោក​វេជ្ជបណ្ឌិត​បានបន្ត​ថា ការទទួល​អំណោយ​ឈាម នៅរាជ​ធានី ភ្នំពេញ មាន​ការកើន​ឡើង​តែមិន​អាច​ឆ្លើយ​តបនឹង​តំរូវ​ការ​អ្នក​ប្រើប្រាស់​ឈាម​បានទេ។

លោកប្រធានមជ្ឈមណ្ឌល​ជាតិ បានលើក​ឡើង​របាយ​ការណ៍ មក​បញ្ជាក់​ថានៅ ក្នុង​រយៈ​ពេល៩​ខែឆ្នាំ នេះ​ការ ប្រើ​ប្រាស់​ឈាម​នៅរាជ​ធានី​ភ្នំពេញ​ចំនួន​៣៨០០០​ប្លោក មានការ​កើនឡើង​បើប្រៀប​ធៀប នឹង​រយៈ​ពេល៩​ខែ ដូចគ្នា​កាលពី​ឆ្នាំ២០១៤​កន្លង ទៅប្រើ​ប្រាស់តែ​៣៦៩៥៩​ប្លោក។ លោក​វេជ្ជបណ្ឌិត​បានបន្ថែម ឲ្យ​ដឹងទៀត​ថា ការ​ប្រើប្រាស់​ឈាមមាន​ការកើន​ឡើងនៅ​រាជធានី​ភ្នំពេញ​នេះមិន​មែន​គ្រប​ដណ្តប់​តែនៅ​ភ្នំពេញ​នោះទេ​គឺ​ប្រជាពល​រដ្ឋ​នៅទូទាំង​ប្រទេសតែ​ម្តងដោយ​សារតែនៅ​ភ្នំពេញ​មានមន្ទីរ​ពេទ្យធំៗ​ដែល​ប្រជាពល​រដ្ឋ​យើងភាគ​ច្រើន​បានយក​អ្នកជំងឺ​មកពី​តាម​បណ្តាខេត្ត​មកភ្ជារ​បាល​ជំងឺ។ ជាងនេះ​ទៅទៀត ប្រជាពល​រដ្ឋយើង​បាន​ ធ្វើ​ចំណាក ស្រុក​មករក​ការងារ​ធ្វើនៅ​រាជធានី​ភ្នំពេញ​ក៏មាន​ច្រើន។ ដូចនេះ​ហើយបាន​ជា ការប្រើ​ប្រាស់​ឈាម​ នៅ​ភ្នំពេញ មានការ​កើនឡើង​ខ្ពស់ពោល​រហូត​ដល់ជាង​៦៣​ភាគរយ​នៅទូទាំង​ប្រទេស។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង បាន​បញ្ជាក់​ថាជាក់ស្តែង​នៅរាជធានី​ភ្នំពេញ គិតជា​មធ្យម​ក្នុង១ខែ យើង​ទទួល​ បានការ​ស្នើសុំ​ឈាម​ចំនួន​៨៥ប័ណ្ណ​ស្នើ​សុំ​ហើយ​ក្នុង១​ប័ណ្ណ​ស្នើសុំ​នោះមាន​ពី២​ទៅ៣​ប្លោក។ តែយ៉ាង​ណាក៏​ ដោយ​យើងមិន​អាចផ្តល់​ឲ្យគ្រប់​ចំនួន​ស្នើសុំ​បានទេ​ដោយ​យើងអាច​ផ្តល់​បានជិត​៣០០០​ប្លោក​ក្នុង១ខែ​សំរាប់​នៅ​រាជធានី​​ភ្នំពេញ។

តាមការប៉ាន់ស្មាន​នៅតាម​មន្ទីរ​ពេទ្យធំៗ នៅក្នុង​រាជធានី​ភ្នំពេញ​ត្រូវការ​ឈាម​ប្រមាណ ជាង​៣ម៉ឺន​ប្លោក ដើម្បី​ ជួយ​សង្គ្រោះ​ដល់អ្នក​ជំងឺក្នុង​១ឆ្នាំៗ។ សំរាប់​ឆ្នាំនេះ​នៅទូទាំងប្រទេស​វិញតំរូវ​ការ ឈាមមាន​ប្រមាណ​ ជាង​៥​ម៉ឺន​ប្លោក។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង បាន​បន្ថែម​ឲ្យដឹង​ទៀតថា​មូលហេតុ ដែលនាំ​ឲ្យការប្រើ​ប្រាស់​ឈាមមាន​ការ​ កើន ឡើង​ដោយសារ​តែតំរូវ​ការឈាម មាន​ចំនួន​កាន់តែ​ច្រើន​ពិសេស​ជំងឺមួយ​ចំនួន​ដែលត្រូវ ​ការ​ឈាម​ជា​ចាំ​បាច់។

លោកបានបន្តថា​ «ដូចនេះ​ការផ្តល់​ឈាមមួយ​ប្លោក​របស់​បងប្អូន​ពិតជា មាន​សារ​សំខាន់​​ខ្លាំង​ណាស់​ក្នុងការ​ជួយ សង្គ្រោះ​អាយុ​ជីវិត​ដល់អ្នក​រងគ្រោះ​ដែលត្រូវ​ការឈាម​ហើយការ​ផ្តល់​ឈាម​នេះនឹង​ទទួល​បាននូវ​បុណ្យ​កុសល្យ​យ៉ាង​ធំធេង​ក្នុងនាម​យើងជា​អ្នកកាន់​ព្រះពុទ្ធ​សាសនា»។

តែទោះជាយ៉ាងណាក៏​ដោយលោក​ប្រធាន​មជ្ឈ​មណ្ឌល​ជាតិរូប​នោះ បានមាន​ប្រសាសន៍​ ថា «ខ្ញុំចង់​បាន​ បង​ប្អូន​ផ្តល់​ឈាម​ដោយស្ម័គ្រ​ចិត្តមិន​ចង់បាន​ពេលដែល​ក្រុម​គ្រួសារ​មានការ​ខ្វះឈាម​ទើបមក​បរិច្ចាគ​នោះ​ទេ​បើក្នុង១​គ្រួសារ​មានម្នាក់​មកផ្តល់​ឈាមដោយ​ស្ម័គ្រចិត្ត​នោះជឿ​ជាក់ថា​ឈាមមិន​មានការ​ខ្វះខាត​ហើយក៏​មិន​ចាំ​បាច់​ឲ្យសាច់​ញាតិផ្តល់​ឈាមដែរ»។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៦ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative