អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ប្រាប់​ពីវិធី​ចំអិន​អាហារ​ឲ្យមាន​សុវត្ថិ​ភាព​ខ្ពស់

ស្របពេលដែលការ​យល់ដឹង​របស់​ប្រជាពលរដ្ឋ​នៅមាន​កម្រិត ទាក់ទង​នឹងការ​ប្រើ​ប្រាស់​ចំណី​អាហារ ឲ្យមាន​ សុវត្ថិភាព អ្នក​ជំនាញ​សុខាភិបាល​បានណែនាំ​វិធី​ចំនួន៥ ដើម្បី​ឲ្យចំណី​អាហារ​ដែលខ្លួន​ចំអិន ទទួល​ទាន​មាន​ សុវត្ថិ​ភាព។

៨៨លោកវេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាន​នាយក​ដ្ឋាន​ជំងឺ​ឆ្លង និង​ជាអ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បានសរ​សេរ​សារ​បង្ហោះ​នៅលើ​គេហទំព័រ​​របស់​ខ្លួន​ កាលពី​ពេល​ថ្មីៗ​នេះថា ដើម្បីឲ្យ​ចំណី​អាហារ​ដែលលោក​អ្នក​ទទួល​ទាន​មាន​សុវត្ថិភាព​សូម​អនុវត្តន៍​​វិធីសាស្រ្ត​ចំនួន​៥​ជំហ៊ាន ដូចជា ទី១ ត្រូវលាង​ដៃ​របស់​អ្នក​មុន​ចាប់កាន់​ ចំណី​​អាហារ និងមុន​ពេលរៀប​ចំ​​អាហារ​ ចូរលាង​ដៃ​របស់​អ្នក​ក្រោយ​ពេលចេញ​ពីបង្គន់ ចូរលាង​សំអាត និងធ្វើ​អនាម័យ​លើផ្ទៃរាប​ទាំងអស់​សម្ភារៈ​ និង​ឧបករណ៍​ប្រើប្រាស់ សម្រាប់​រៀបចំ​ចំណី​អាហារ និង​ការពារ​ផ្ទះបាយ​ចំណី​អាហារ​ពីសត្វ​ល្អិត សត្វ​កណ្តុរ និង​សត្វផ្សេង។

​ទី២ ដាក់អាហារឆៅ និងឆ្អិន​ដាច់ដោយ​ទ្បែក​ពីគ្នា ដូចជា​សាច់​មាន់​ទា គ្រឿង​សមុទ្រ​ពីអាហារ​ផ្សេងៗ​ប្រើ​ប្រាស់​ ឧប​ករណ៍ និង​សម្ភារៈ​ផ្ទះបាយ​ដាច់ដោយ​ទ្បែក​ពីគ្នា ដូចជា​កាំបិត និងជ្រុញ​សម្រាប់​ហាន់​អាហារ​ឆៅ ទុកដាក់​ អាហារ​ក្នុងកន្លែង​របស់វា​ដើម្បី​ជៀសវាង​ការប៉ះពាល់​គ្នារវាង​អាហារ​ឆៅ និងអាហារ​ឆ្អិនព្រោះ​អាហារ​​ឆៅ​ ពិសេស​ពួក​សត្វស្លាប ស៊ុត និងគ្រឿង​សមុទ្រ​និងទឹក​របស់វា អាច​មាន​មេរោគ​បង្ក​គ្រោះ​ថ្នាក់ ដែលវា​អាច​ឆ្លង​ ចូល​ក្នុង​ចំណី​អាហារ​ផ្សេងទៀត​នៅពេល​រៀបចំ និងទុក​​ដាក់​អាហារ​ទាំងនេះ។

ទី៣ ចំអិនអាហារ​ឲ្យបាន​ឆ្អិនល្អ ពិសេស​សាច់សត្វ​ស្លាប ស៊ុត និងគ្រឿង​សមុទ្រ ចូរ​យក​អាហារ​ដូចជា​ស៊ុប​ និង​សម្លទៅ​ដាំឲ្យពុះ​ទ្បើងវិញ និងបញ្ជាក់​ឲ្យច្បាស់​ថាវាក្តៅ​ដល់៧០​អង្សាសេ។ ចំពោះ​សាច់ និង​សត្វ​ស្លាប​ ត្រូវ​ប្រាកដ​ថាទឹក​​របស់​វាទ្បើងថ្លា មិនមែន​ព៌ណក្រហម​ព្រឿង​ៗ​​នោះទេ (តាមពិត​ត្រូវ​ប្រើ​ស៊ីតុណ្ហ​មាត្រ​ ដើម្បី​វាស់​កំដៅ​នេះ) និងកំដៅ​អាហារ​ដែលបាន​ឆ្អិនរួច​ហើយនោះ ឲ្យបាន​ត្រឹមត្រូវ​ទ្បើងវិញ។​

ទី៤ ចូរកុំទុកអាហារ​ឆ្អិន​ស្រាប់ នៅក្នុង​សីតុណ្ហភាព​ធម្មតា​ក្នុងបន្ទប់​លើសពីរ​ម៉ោង ដាក់​ចំណី​អាហារ ដែល​ងាយ ស្អុយ ឬខូច និងអាហារ​ដែលចម្អិន​រួចទៅក្នុង​ធុងទឹក​កក ឬទូរ​ទឹកកក​ភ្លាម ក្នុងកម្រិត​សី​តុណ្ហភាព តិចជាង​ ៥​អង្សាសេ ទុកអាហារ​ឆ្អិនឲ្យនៅ​ក្តៅជានិច្ច ក្នុងកម្រិ​ត​​សីតុណ្ហ​ភាព​លើស​៦០អង្សា​សេ និងចូរ​កុំទុក​ចំណី​អាហារ ​យូរពេក ទោះ​បី​ដាក់ក្នុង​ធុងទឹក​កក ឬទូរទឹកកក​ក៏ដោយ ព្រោះ​មេរោគ​អាច​បំបែក​ខ្លួនយ៉ាង​ឆាប់​រហ័ស​ ប្រសិន​ជាអាហារ​ត្រូវបាន​រក្សាទុក​ក្នុងសីតុណ្ហ​ភាព​​ធម្មតា។ ការលូត​លាស់​របស់​មេរោគ អាច​ថយចុះ ឬត្រូវ​បញ្ឍប់​ នៅ​សីតុណ្ហ​ភាព​ក្រោម​៥អង្សាសេ។ មេរោគ​គ្រោះថ្នាក់​មួយចំនួន នៅតែ​អាច​លូតលាស់​បាន​ក្រោម​ សីតុណ្ហភាព​ទាប​ជាង៥​អង្សាសេ។

ទី៥ ប្រើប្រាស់ទឹកស្អាត ឬកែ​ច្នៃ​ឲ្យមាន​សុវត្ថិភាព​មុននឹង​ប្រើប្រា​ស់​​វា ជ្រើស​រើស​អាហារ​ដែលនៅ​ស្រស់ និង​ នៅ​ទាំងមូល ជ្រើសរើ​ស​ចំណី​អាហារ​ដែលរៀប​ចំ​ដោយ​សុវត្ថិភាព ដូចជា​ទឹកដោះ​គោ ដែល​​បាន​​ធ្វើការ​សម្លាប់​ មេ​រោគរួច​លាង​បន្លែ ផ្លែឈើ​ឲ្យបានស្អាត​ល្អ ជាពិសេស​ប្រសិន​ជាត្រូវ​រៀប​ចំញុំា​ឆៅ និងកុំ​ប្រើប្រាស់ ចំណី​ អាហារ​ដែល​ហួស​ថ្ងៃ ខែ ឆ្នាំ​កំណត់ ព្រោះវត្ថុ​ធាតុដើម​ឆៅ មានទឹក និង​ទឹកកក​អាច​​ចម្លង​មេរោគ និងសារ​ធាតុ​ គីមី​គ្រោះថ្នាក់។  សារធាតុ​គីមីពុល អាចកើត​​មានក្នុង​អាហារ​ខូចឬ​រលួយ។ ចូរយក​ចិត្ត​ទុក​ដាក់​ក្នុងការ​ជ្រើស​ រើស​ចំណី​អាហារ​ឆៅ និង​អនុវត្ត​វិធាន​ការណ៍​អនាម័យ​សាមញ្ញ ដូចជា​ការលាង​​សំអាត ការចិត​សំបក អាច​ កាត់​បន្ថយ​ការប្រឈម​មុខនឹង​គ្រោះថ្នាក់​បាន។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី១៥ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative