អគ្គស្នងការ​នគរបាល​ជាតិ​នឹង​បណ្តេញ​កងកំលាំង​នគរបាល​​ណា​ដែល​​មិន​ចូល​រួម​ហ្វឺ​ក​​ហ្វឺ​ន​​ជំនាញ​​មិនបាន​​ទៀង​ទាត់​

លោកឧ​ត្ត​ម​សេនីយ​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​​ស្នង​ការរង​​នគរបាល​ជាតិ បាន​ប្រកាស​ថា​នឹង​​លប់​ឈ្មោះ​​កង​កំ​លាំង​​នគរបាល​​ចេញពី​​បញ្ជី​​ក្របខ័ណ្ឌ​​នគរបាល ប្រសិន​បើ​កង​កំលាំង​​នគរបាល​​ណា​ចូល​រួម​ហ្វឺ​ក​​ហ្វឺ​ន​​ជំនាញ​​របស់​ខ្លួន​មិន​បាន​​ទៀងទាត់ ។​

333333ការ​ថ្លែង​របស់​លោក ឧ​ត្ត​ម​​សេនីយ​​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​​ធ្វើឡើង​​នៅក្នុង​ពី​ធី​​ជួប​​សំណេះ​សំណាល​​ជាមួយ​​កង​កំលាំង​​នគរបាល​​២០០​​នាក់ ដែល​អគ្គ​ស្នងការ​​នគ​របាល​​ជាតិ​បាន​​ចាត់​បញ្ជូន​ទៅ​ហ្វឹក​ហ្វឺន​ជំនាញ​​កង​​ អន្ត​រាគមន៍​​ពិសេស នៅ​បន្ទាយ​​កងពល​​តួច​ទ័ព​​ពិសេស​​ឆ័​ត្រ​យោង​​៩១១ កាលពី​រសៀល​​ថ្ងៃទី​១៤ ខែតុលា​​កន្លង​មក​នេះ​។​

លោកឧត្តម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​បន្ត​ថា «ការហាត់​​រៀន​ជំនាញ​​ក្នុង​ជួរ​​កំលាំង​​នគរបាល គឺធ្វើ​ឡើង​​ដើម្បី​​កាត់​បន្ថយ​​ការបង្ហូរ​​ឈាម​នៅ​ពេល​ចុះ​​ប្រតិបត្តិ​​ការ​ជាក់ស្តែង​​ការពារ​ជាតិ ការពារ​​ទឹកដី ការពារ​​សន្តិសុខ និង​​សណ្តាប់​ធ្នាប់​ជាក់​ស្តែង​នៅ​ពេល​ហេតុ​ការណ៍​​អាក្រក់​​កើតឡើង​​ដែល​យើង​ មិនអាច​​ដឹង​ជា​មុន»​។​

ជាមួយគ្នា​នោះ​លោក ក៏បាន​​ស្នើ​ឲ្យ​កង​កំលាំង​​នគរបាល​​ដែល​កំពុង​​បាន​ហ្វឺ​ក​​ហ្វឺ​ន​​ជំនាញ​ អន្ត​រាគមន៍​​ពិសេស​ ត្រូវ​​បង្កើន​​ការគោរព​វិន័យ​​សាលា គោរព​​វិន័យ និង​​លក្ខន្តិកៈ​​ជួរ​កង​កំលាំង​​នគរបាល​​ឲ្យ​បាន​ល្អ​ប្រសើរ សំដៅ​​បង្កើន​​សមត្ថ​ភាព​​ការពារ​​សន្តិសុខ សណ្តាប់​ធ្នាប់​​ជូន​សង្គម​ជាតិ និង​​ប្រជាជន​។​

កងកំលាំង​នគរបាល​ដែល​អគ្គស្នង​ការ​​នគរ​បាល​​ជាតិ​ ដែល​បាន​​ទៅ​ហ្វឺ​ក​​ហ្វឺ​ន​​ជំនាញ​​នៅ​​បន្ទាយ​​កងទ័ព​​ពិសេស​​៩១១ ត្រូវបាន​​អគ្គស្នង​ការ​​នគរ​ជាតិ ចាត់ទុក​ថា ជា​កង​កំលាំង​​នគរបាល​​អន្តរា​គមន៍​​ពិសេស​​របស់​​អគ្គស្នង​ការ​ ដើម្បី​​ត្រៀម​ចូល​រួម​ទប់​ស្កាត់ និង​​ទប់ទល់​​សភាព​ការណ៍​​អាក្រក់​​របស់​​ពួក​​អមិត្ត និង​ពួក​​មាន​​និន្នាការ​​ប្រឆាំង​​ធ្វើ​​សកម្ម​ភាព បន្ថែម​​ទៅលើ​កង​កំលាំង​​នគរ​បាល​​នៅ​មូលដ្ឋាន​​នៅពេល​​ទប់ទល់ បង្ក្រាប​​មិនបាន​។​

មេបញ្ជាការ​កងពលតូច​ទ័ព​​ពិសេស​​ឆ័​ត្រ​យោង ៩១១ ឧ​ត្ត​ម​​សេនីយ​​ឯក ចាប ភក្តី ថ្លែង​ថា វគ្គ​​ហ្វឹកហ្វឺន​​ជំនាញ​​នគរបាល​​អន្តរា​គម​ន៍​​ពិសេស​​របស់​​អគ្គស្នង​កា​រ​ នគរ​បាល​ជាតិ នៅ​​បន្ទាយ​​កងទ័ព​​ឆ័​ត្រ​យោង​​៩១១ ត្រូវមាន​​កាយ​សម្ប​ទា​រឹង​​ម៉ាំ មិន​​ទន់ជ្រាយ​។​

​កងកំលាំង​នគរបាល​​ដែល​បាន​មក​ហ្វឺ​ន​​ហ្វឺ​ន​​នាពេល​នេះ គ្រោង​នឹង​​បញ្ចប់​​ការ​ហ្វឺ​ក​​ហ្វឺ​ន​របស់​ខ្លួន​នៅ​​ចុងខែ​​វិច្ឆិកា​​ខាងមុខ​នេះ ហើយ​ក្នុង​ចំណោម​​កង​នគរបាល​​ដែល​បាន​មក​ហ្វឹក​ហ្វឺន​​ជំនាញ​​ទាំង​​២០០​​នាក់ នោះ​​គឺមាន​​កំលាំង​​នគរបាល​​១៧៥​​នាក់ បានមក​​ធ្វើការ​ហ្វឺ​ក​​ហ្វឺ​ន​​ជំនាញ​​ទៀង​ទាត់ ២៥​នាក់​​ដែល​ចូល​រួម​ហ្វឺ​ក​​ហ្វឺ​ន​មិន​​ទៀងទាត់​ នឹង​ត្រូវ​អគ្គ​ស្នង​ការ​លប់​​ចេញពី​​បញ្ជី​កង​កំលាំង​​នគរបាល​។​

លោក ចាប ភក្តី បន្តថា​​ក្នុងចំណោម​​កងកំលាំង​​ទាំងអស់​​ត្រូវធ្វើ​​ការប្រមូល​​ផ្តុំគ្នា សំដៅ​​ងាយស្រួល​​មានឱកាស​​រំលឹក​​ឡើងវិញ​​នូវ​បណ្តា​​មេរៀន​​ទាំងឡាយ ដើម្បី​​អនុវត្ត​​ជាក់ស្តែង នៅពេល​​មាន​ពួក​​មហា​​ប្រតិកិរិយា​​ប្រឆាំង​​ដើម្បី​​បំផ្លាញ់​​សមិទ្ធិ​ផល​​ដែល​ សម្រេច​​ប្រជាជន និង​ថ្នាក់​ដឹកនាំ​ខិត​ខំ​ប្រឹង​ប្រែង​​កសាង​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៥ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative