ថ្នាក់ដឹកនាំ ​និង​​មន្ត្រី​រាជការ​​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ រៀប​ចំ​​គោរព​​ព្រះ​​វិញ្ញាណ​​ក្ខ័​ន្ធ​ ព្រះ​​បរម​​រតន​​កោ​ដ្ឋិ​នរោត្តម​សីហនុ គម្រប់​​៣ព្រះ​វស្សា

ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ គឺជា​ថ្ងៃ​គម្រប់​ខួប៣ឆ្នាំ​គត់​ដែល​សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត ព្រះបិតា​ឯករាជ្យ​ជាតិខ្មែរ ព្រះបាទសម្តេច​ព្រះ ន​រោ​ត្ដមសីហនុ ព្រះអង្គ​​​បាន​​សោយ​​​ទីវ​ង្គ​ត នៅ​​ទីក្រុង​​ប៉េកាំង​​ប្រទេស​ចិន។

444444នៅ​ព្រឹក​ថ្ងៃទី១៥ ខែតុលា ​ដដែល​នោះ​មន្ត្រី​ជាន់ខ្ពស់ និង​ថ្នាក់​ដឹក​នាំ​សំខាន់​ៗ ព្រមទាំង​មន្ត្រី​តាម​បណ្តា​ក្រសួង ស្ថាប័ន​នានា អង្គការផ្សេងៗ បាន​អញ្ជើញ​​គោរព​​ព្រះ​វិញ្ញាណ​​ក្ខ័​ន្ធ ព្រះ​​បរម​​រតន​​កោ​ដ្ឋិ នរោត្តម សីហនុ គម្រប់ ៣ព្រះវស្សា នៃ​ការ​សោយ​​ទីវ​ង្គ​ត នា​ព្រះ​​មណ្ឌល​​តម្កល់​​ព្រះ​​បរម​រូប ជិត​​វិមាន​ឯករាជ្យ រាជធានី​​ភ្នំពេញ។

ចំណែកឯ​នៅ​ទីស្តីការគណៈ​រដ្ឋមន្ត្រី​​វិញ​ ក៏មាន​​ការរៀប​ចំ​ពិធី​​គោរព​​ព្រះ​​វិញ្ញាណ​​ក្ខ័​ន្ធ ព្រះ​បរម​​រតន​​កោ​ដ្ឋិ​​នរោត្តម​​សីហនុ​​គម្រប់​៣ព្រះ​វស្សា​​ដែរ​ដោយ​មាន​ការដឹក​នាំ​ពី​​សំណាក់​​លោក​​យឹម​​ ណុល​​ឡា​​ ទេស​រដ្ឋមន្ត្រី​​ទទួល​បន្ទុក​​​ប្រធាន​​​ក្រុមប្រឹក្សា​​​សេដ្ឋ​កិច្ច​​​សង្គម​កិច្ច​ និង​វប្បធម៌​​​តំណាង​​ដ៏ខ្ពង់​​ខ្ពស់​​របស់ ឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី និង​មាន​ការ​ចូល​រួម​ពី​រដ្ឋ​លេខា​ធិការ​និង​​អនុរដ្ឋ​លេខាធិការ​​ទីស្តីការ គណៈ ​រដ្ឋមន្ត្រី​​ជាច្រើន​ទៀត។

ប្រជារាស្ត្រ​ខ្មែរ​ទូទាំងប្រទេស​សែន​​មានអារម្មណ៍​ក្ដុកក្ដួល និង​សោក​ស្តាយ​​ឥត​​គណនា ដែល​​កម្ពុជា​​បាន​បាត់​បង់​​ព្រះមហាវី​រក្សត្រ​​ដ៍​ឆ្នើម​​បំផុត។ ទោះបី​ព្រះ​អង្គ​​បាន​សោយ​​ទីវ​ង្គ​ត​ទៅ​ហើយ​ក្តី ក៏​ប្រជា​រាស្ត្រ​ទូ​ទាំង​ប្រទេស​​នៅ​ចង ចាំ​​ចំពោះ​ព្រះរាជ​​បូជនីយ​កិច្ច​ដ៏​ឧត្តុង្គឧត្តម​​បំផុត​​របស់​​ព្រះអង្គ។ ពេញ​មួយ​ព្រះ​ជន្មា​យុ​របស់ សម្តេចឪ សម្តេច​​តា សម្តេច​តា​ទួត​​នៃ​យើង គឺ​ព្រះអង្គ​បាន​បូជា​​និង​បំពេញ​​នូវ កាតព្វ​កិច្ច​ជា​ព្រះ​ប្រមុខ​រដ្ឋ និង​ជា​​ព្រះមហាក្សត្រ ដែល​បាន​នាំមក​នូវ​ម្លប់​សុខសន្តិភាព ដល់​ប្រទេសជាតិ​ទាំងមូល។

ប្រជារាស្ត្រ​ទូទាំងប្រទេស​ចងចាំ​គ្មាន​ថ្ងៃ​បំភ្លេច​បាន​ចំពោះ​ស្នា​​ព្រះ​ហ​ស្ថ ព្រះអង្គ​​ក្នុងការ​ទាម​ទារ​ឯករាជ្យ​​ជាតិ​ពី​បារាំង​​នៅ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដែល​បាន​ធ្វើ​ឲ្យ​កម្ពុជា ងើប​មុខ​មាត់​រីក​ចម្រើន​​ជា​បន្ត​បន្ទាប់​​រហូត​មក​​ដល់​​សព្វថ្ងៃ។

នៅក្នុង​ថ្ងៃ​គម្រប់​ខួប​ទី៣ នៃ​ថ្ងៃ​ដែល​​ព្រះអង្គ​ចូល​​ទីវ​ង្គ​ត​​សូម​ក្រាប​​ថ្វាយព្រះ​ពរ​ដល់​​ព្រះ​វិញ្ញាណ​ក្ខ័​ន្ត​​ព្រះ​​បរម​​រតន​កោដ សូម​បាន​​យាង​ទៅ​សោយ​សុខ​នៅ​​ឋាន​សួគ៌ា និង​សូម​​កម្ពុជា​​ទទួល បានតែ​​សុខសន្តិភាព​​វិបុល​ភាព និង​រីក​ចម្រើន​​ជានិច្ច​និរន្តរ៌។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៥ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative