គ្រោះថ្នាក់ចរាច​រណ៍ ថ្ងៃទី១៤ តុលា ស្លាប់​៩នាក់ និង​របួស​ធ្ងន់ស្រាល​២៤​នាក់

យោង​តាម​របាយការណ៍​ពី​នាយក​ដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គ​ស្នងការ​ដ្ឋាន​​នគរបាល​​ជាតិ​​បាន​ឲ្យ​​ដឹង​ថា ​គ្រោះ​ថ្នាក់​​ចរាចរណ៍​​នៅ​ទូទាំង​​ប្រទេស កាលពី​​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​​២០១៥ បានកើត​ឡើង​ចំនួន​​១៥​លើក ក្នុង​នោះ​​យប់​៧​​លើក​ បណ្តាល​​ឲ្យ​មនុស្ស​​ស្លាប់​៩​​នាក់ (​ស្រី​២​​នាក់​) រង​របួស​​ធ្ងន់​១៣​​នាក់ (​ស្រី​៣​​នាក់​) និង​​របួស​ស្រាល​​១១​នាក់​ (​ស្រី​៣​​នាក់​)។​

44444នៅ​ក្នុង​ករណី​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ទាំង​១៥​​លើក​នេះ​​បាន​បង្ក​​ឲ្យ​មាន​ការ​ខូចខាត​​យានយន្ត​​សរុប​២៧​​គ្រឿង ក្នុង​នោះ​មាន​​ម៉ូតូ​​ចំនួន​​២១​គ្រឿង​ រថយន្ត​​ធុន​តូច​​៦​គ្រឿង និង​ថ្មើរ​ជើង​ម្នាក់​ហើយ​មូល​ហេតុ​​ដែល​​បណ្ដាល​​ឲ្យ​កើត​ មាន​​ហេតុការណ៍​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​រួមមាន ល្មើស​​ល្បឿន​​៥​លើក​ មិន​​ប្រកាន់​​ស្តាំ​៣​​លើក​ បត់​​គ្រោះ​ថ្នាក់​២​​លើក ស្រវឹង​​៣​លើក កត្តា​​យានយន្ត​​១​លើក និង​​មនុស្ស​​ដើរ​ឆ្លង​​ផ្លូវ​១​លើក ក្នុង​នោះ​​អ្នក​មិន​​ពាក់មួក​​សុវត្ថិភាព​ ពេល​​គ្រោះថ្នាក់​​ចរាចរណ៍​​មាន​២៩​​នាក់ (​យប់​​៧​នាក់​)។​

របាយការណ៍​ដដែល​បាន​បញ្ជាក់​​ឲ្យ​ដឹង​​ថា នៅថ្ងៃ​​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៥ ដដែល រថយន្ត​​ទាំងអស់​​ដែល​ត្រូវ​​ផាក​​ពិន័យ​​សរុប​​ចំនួន​​២៧៤​​គ្រឿង (​រថយន្ត​ធំ​​១៥​គ្រឿង​) ស្មើ​នឹង​​២៧៤​ករណី​ ល្មើស​​ក្រដាស​​ស្នាម​​២៣៤​​គ្រឿង​ ស្មើ​នឹង​​២៣៤​ករណី​ ចំណែក​​ករណី​​ល្មើស​​បច្ចេក​ទេស​​៤០​គ្រឿង ស្មើនឹង​​៤០​​ករណី។  ដោយ​ឡែក​​សម្រាប់​​ម៉ូតូ​​នា​ថ្ងៃ​​ដដែល​ត្រូវ​បាន​​ពិន័យ​​សរុប​​ចំនួន​​៨៧០​​គ្រឿង។

គួរបញ្ជាក់ថានៅ ក្នុងរយៈ​ពេល៥​ថ្ងៃចុង​ក្រោយ ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជំបិណ្ឌ​ (៩-១៣​ ខែ​តុលា) គ្រោះ​ថ្នាក់ ចរា ចរណ៍​នៅទូទាំង​ប្រទេស បានកើត​ឡើង​ចំនួន ១០៩​លើក បណ្តាល​ឲ្យអ្នក​ដំណើរ​ស្លាប់ ៤៥​នាក់ របួស​ធ្ងន់​១៣៩ នាក់ ស្រាល​៧៩​នាក់។ ចំនួន​នេះបើ​ធៀបរយៈ​ពេលដូចគ្នា​ទៅនឹងឆ្នាំ​២០១៤ គ្រោះ​ថ្នាក់​ចរាចរណ៍​នៅឆ្នាំ​នេះ​ ថយ​ចុះចំនួន ២៨លើក អ្នកស្លាប់​ថយចុះ ៤នាក់ និងអ្នក​របួស​ថយ​ចុះ ៨៧នាក់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៥ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative