៩ខែឆ្នាំនេះមជ្ឈ​មណ្ឌល​ជាតិផ្តល់​ឈាម​ទទួលបាន​​អំណោយ​ឈាម​​ប្រមាណ​៤ម៉ឺន​ប្លោក

លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង ប្រធាន​​មជ្ឈ​មណ្ឌល​ជាតិ​​ផ្តល់​​ឈាម បាន​​ឲ្យ​ដឹង​ថា ក្នុង​រយៈ​ពេល៩ខែ ឆ្នាំ ២០១៥​នេះ មជ្ឈមណ្ឌល​​ជាតិ​​ផ្តល់​ឈាម​​ទទួល​បាន​ឈាម​​ពី​សប្បុរស​ជន​ប្រមាណ​៤ម៉ឺន​​ប្លោក គឺ​កើន​ឡើង​​បើ​​ធៀប​​ទៅនឹង​​រយៈ​ពេលដូច​គ្នាឆ្នាំ​២០១៤​កន្លង​ទៅ។

12344លោកបានបន្តថា៩​ខែឆ្នាំនេះ ការទទួល​អំណោយ​ឈាមនៅ​ទូទាំង ប្រទេស​ចំនួន​ប្រមាណ ៤ម៉ឺន​ប្លោក​ក្នុង នោះ នៅ រាជ​ធានី​ភ្នំពេញ​ទទួលបាន​អំណោយ​ឈាមចំនួន​២៥៧៥៥​ប្លោក។ ចំណែក​នៅឆ្នាំ២០១៤ ក្នុង​រយៈពេល​ ៩​ខែ ដូចគ្នា​ការទទួល​អំណោយ​ឈាម បានចំនួន​តែ​៣៨២៩០​ប្លោក ក្នុងនោះ​នៅរាជធានី ភ្នំពេញ​ចំនួន ២៣២៨២ ​ប្លោក។

ក្នុង​ឆ្នាំ២០១៥នេះ​​មជ្ឈ​មណ្ឌល​​ជាតិ​ផ្តល់​​ឈាម ​គ្រោង​បង្កើន​​ការប្រមូល​​ឈាម​ដោយ​​ស្ម័គ្រចិត្ត​​ពី​សប្បុ​រសជន ឲ្យ​បាន៤​ម៉ឺន៥ពាន់​​ប្លោក​ដើម្បី​​បំពេញ​​ផ្គត់ផ្គង់​ឲ្យ​បាន​​តាម​តម្រូវ ការ​សង្គ្រោះ​​អាយុជីវិត​​រ​បស់​​អ្នកជំងឺ​​ដែល​បាន​​កើន ឡើង​​ពីមួយ​ឆ្នាំ ទៅមួយ​​ឆ្នាំ​នោះ។

ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​​ឈាម​​បាន​ឲ្យ​ដឹង​​ទៀតថា ​ចំនួន​​នេះ បើ​ធៀប​​នឹង ឆ្នាំ​២០១៤​កន្លង ទៅឃើញ​ថា ​មាន​ការកើន​ឡើង៥០០០​ប្លោក។ លោកបន្ថែម​ថាតំរូវ​ការ​ឈាមនា ពេល​បច្ចុប្បន្ន​នេះ មាន​ប្រមាណ​ជាង ១០០ ប្លោកដែល​ជាចំនួនដ៏​ច្រើនព្រោះ​ថាការចូលរួម​បរិច្ចាគ​ឈាមដោយ​ស្ម័គ្រចិត្ត និងមិន​គិតកំរ៉ៃ​ពីសប្បុរសជន និង តាម​ស្ថាប័ន​ក្រសួង​នៅមិនទាន់​អាចឆ្លើយ​តបបានតាម​តំរូវ​ការជាក់​ស្តែងនៅ​ឡើយទេ។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង សង្ឃឹម​ថានឹង​ទទួល​បានគ្រប់​ចំនួន ជាង៥ម៉ឺន​ប្លោកនេះ ដោយសារ​តែ​បច្ចុប្បន្ន​ នេះបង​ប្អូនប្រជាពលរដ្ឋ​យើងមានការ​យល់ដឹង​ច្រើនពីសារ​សំខាន់​នៃការផ្តល់​ឈាមនេះ។ លោកបាន​បន្ត​ទៀត ថា «ការផ្តល់​ឈាមមួយ​ប្លោករបស់​បងប្អូន ពិតជាមាន​សារខ្លាំង​ណាស់ ក្នុងការ​ជួយ​សង្គ្រោះ​អាយុជីវិត​ ដល់​អ្នក​រង​គ្រោះដែល​ត្រូវការ​ឈាម ហើយ​ការផ្តល់​ឈាម​នេះនឹង​ទទួល បាននូវ​បុណ្យ​កុសល្យ ​យ៉ាងធំ​ធេង​ ក្នុង​នាម​យើង​ជាអ្នក​កាន់ព្រះពុទ្ធ​សាសនា»។

លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង បាន​​បញ្ជាក់​ថា«ការ បង្កើន​​ការប្រមូល​​ឈាម​ឲ្យ​​ច្រើន​ដូច្នេះ​​ដើម្បី​​ឲ្យ​មជ្ឈ​មណ្ឌល​​ជាតិ​ផ្តល់​​ឈាម​​មានលទ្ធភាព​​បែងចែក​​អំណោយ​​ឈាម​សម្រាប់​​ជួយសង្គ្រោះ​​អាយុជីវិត​​អ្នកជំងឺ​​នៅតាម​​មន្ទីរ​ ពេទ្យ​​នានា​​តាម​សេចក្តី​ត្រូវការ​​ដូចជា​​កា​រ​សម្រាល​កូន អ្នកជំងឺ​​រងគ្រោះថ្នាក់​​ចរាច​រ និង​អ្នក​ជំងឺ​ដែល​​ត្រូវ​ការ​វះ កាត់​​ជាដើម»។  លោក​បា​ន​ប​ន្តែ​ម​ថា​​ដើម្បី​ឲ្យ​ការ​ប្រមូល​​ឈាម​តាម​​ផែន​ការ​ដែល​បាន​​គ្រោងទុក​​មជ្ឈ​មណ្ឌល​​ជាតិ​ផ្តល់​ឈាម​​នឹង​បង្កើន​​យុទ្ធនា​​ការអប់រំ​ផ្សព្វ​ផ្សាយ​ពិសេស​​នៅតាម​​សាកលវិទ្យា​ល័យ​​មូលដ្ឋាន​​ផ្ទាល់​ដែល​​ជំរុញ​យុវជន​​បានមក​​បរិច្ចាគ​​ឈាម​ដោយ​​ស្ម​គ្រ័​ចិត្ត១០០​ភាគរយ​ ដោយ​មិន​​គិត​កម្រៃ​​ហើយ​បា​ន​ប​ច្ចាគ​​ទៀងទាត់​ និង បាន​ច្រើន​ដង​ទៀតផង។ លោក​បាន​បញ្ជាក់ ថា​​បច្ចុប្បន្ន​​ការបរិច្ចាគ​​ឈាម​​ដោយ ស្ម័គ្រចិត្ត​​មិន​គិត​​កម្រៃ​​មាន​ចំនួន​ត្រឹម​៣៥​ភាគរយ ប៉ុណ្ណោះ​​ចំណែក​៦៥​ភាគរយ​​ទៀត​ជាការ​​ដោះដូរ​​អំ​ណោ​យឈាម​តាម​រយៈ​​សាច់​ញាតិ​​អ្នក​ជំងឺ​​បរិច្ចាគ​​ជំនួស។

ទោះជា​យ៉ាងនេះ​ក្តី​នៅ​ឆ្នាំ​ខាង​មុខ​មជ្ឈ​មណ្ឌល​​នេះ​នឹង​​ខិត​ជំរុញ​​អ្នក​មក​ស្ម​គ្រ័​​បរិច្ចាគ​​ឈាម​១០០​ភាគរយ​ ឲ្យ​បាន​រហូត​ដល់៥០​ភាគរយ​​ហើយ ឈានទៅ​ដល់​១០០ភាគរយ​នៅ​មុន​ឆ្នាំ​២០២០ ស្រប​តាម​អនុសាសន៍​​របស់​​អង្គការ​​សុខភាព​ពិភព​លោក​​ដែល​តម្រូវ​​ឲ្យ​ប្រទេស ដែល​កំពុង​អភិវឌ្ឍន៍​​ធានា​នៃ ការផ្គត់​ផ្គង់​ឈាម និង​​ផលិត​ ផល​ឈាម​​ពី​អ្នកស្ម័គ្រ​ចិត្ត​បរិច្ចាគ​​ឈាម​​មិន​គិត​​កម្រៃ​១០០​ភាគរយ នៅ​ឆ្នាំ​២០២០​ខាងមុខ​នេះ។

តែទោះជាយ៉ាងណាក៏ដោយលោក ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​រូបនោះ បានមាន​ប្រសាសន៍​ថា «ខ្ញុំចង់​បាន​បង​ ប្អូន​ផ្តល់ឈាម​ដោយស្ម័គ្រចិត្ត​មិនចង់​បានពេល​ដែលក្រុម​គ្រួសារ​មានការ​ខ្វះឈាម​ទើបមក​បរិច្ចាគ​នោះទេ​បើ​ក្នុង​១គ្រួសារ​មានម្នាក់​មកផ្តល់​ឈាមដោយ​ស្ម័គ្រចិត្ត​នោះជឿជាក់​ថាឈាម​មិនមាន​ការខ្វះ​ខាតហើយ​ក៏មិន​ចាំ ​បាច់ ឲ្យសាច់​ញាតិ​ផ្តល់​ឈាមដែរ»។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៥ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative