ប្រទេសជប៉ុន​ផ្តល់​ជំនួយ​បោស​សំអាត​មីន​បន្ថែម​ទៀត

ប្រទេសជប៉ុន កាលម្សិល​ម៉ិញ​បានចុះ​ហត្ថលេខា​​ផ្តល់​ជំនួយ​ចំនួន​​១០លាន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​ប្រតិបត្តិ​ការ ​បោស​សំអាត​មីន​នៅកម្ពុជា។

1234ពិធីចុះហត្ថលេខានេះ​បានធ្វើទ្បើង​រវាង​លោក​ឧបនាយក​​រដ្ឋ​មន្ត្រី ហោ ណាំហុង រដ្ឋ​មន្ត្រី​​ក្រសួង​​ការ​​បរទេស​​កម្ពុជា និងអគ្គ​រាជ​​ទូត​​ប្រទេ​ស​​​ជប៉ុន​​ប្រចាំ​​កម្ពុជា លោក Yuri Kumamaru នៅ​ព្រឹក​​ថ្ងៃ​ពុធ​​នេះ។

​លោក ហេង រតនា អគ្គនាយក​​នៃ​មជ្ឈ​មណ្ឌល​​កំចាត់​​មីន​​កម្ពុជា​​បាន​ថ្លែង​​ថា គម្រោង​​បោស​​សម្អាត​៣​ឆ្នាំ (២០១៤​​-​២០១៦​) នឹង​ត្រូវ​​អនុវត្ត​​នៅ​ក្នុង​​ស្រុក បរវេល និង​ស្រុក​រតន​​មណ្ឌល ខេត្ត​​បាត់​​ដំបង និង​​ផ្ទៃ​ដី​​ជិត ៥០០០​ហិកតា​​នឹង​ត្រូវ​​បាន​​បោស​សម្អាត។

លោក​និយាយ​ថា  «ជប៉ុន​​គឺជា​ប្រទេស​​ម្ចាស់​ជំនួយ​​ដ៏​សំខាន់​​​ក្នុង​​សកម្មភាព​​កំចាត់​​មីន ដែល​បាន​​ផ្តល់​ជំនួយ​​ជា​ទឹក​ប្រាក់​និង​ជំនួយ​​ផ្នែក​​បច្ចេក​​ទេស»។

​បើ​តាម​លោក ហេង រតនា ក្នុង​​គម្រោង​​ដំណាក់​​កាល​ទី១ ពី​ឆ្នាំ ២០០៩​​-២០១៣​ប្រទេស​​ជប៉ុន​​បាន​​បរិច្ចាក​​ជំនួយ​​ប្រហាក់​​ប្រហែល​​គ្នាសម្រាប់​​សកម្មភាព​​បោស​​សម្អាត​​មីន​ប៉ុន្តែ​​ជំនួយ​​ភាគ​ច្រើន​​ត្រូវ​បាន​​ចំណាយ​​ទៅ​លើ​​ការ​ទិញ​​សម្ភារៈ​​កំចាត់​​មីននិង​​បាន​សម្រេច​​បោស​​សម្អាត​​មីន​លើ​​ផ្ទៃ​ដី​​ជាង ​៣០០០ ហិកតា។

​សូម​បញ្ជាក់​ថា ជំនួយ​​ថវិកា​​រាប់​លាន​​ដុល្លារ​ត្រូវ​បាន​​ចំណាយ​​សម្រាប់​​បោស​​សម្អាត​​មីន​នៅ​​បណ្តាល​​ខេត្តជាប់​​ព្រំ​ដែន​​កម្ពុជា​-ថៃ ក្នុង​​អំឡុង ៣​​ទសវត្សរ៍​​នៃ​សង្រ្គាម​​ស៊ីវិល​ដែល​បាន​​បណ្តាល​​ឲ្យ​មនុស្ស​​ជា​ច្រើន​​ស្លាប់ និង​​របួស ជា​​រៀង​រាល់​​ឆ្នាំ​ពេល​​ដែល​ពួក​គេ​ចូល​​កាប់​ព្រៃ ធ្វើ​​កសិកម្ម។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី១៥ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative