រយះពេល៥ថ្ងៃ​បុណ្យភ្ជំ​បិណ្ឌ​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់៤៥​នាក់ របួស​ធ្ងន់ស្រាល​១០៨​នាក់

របាយការណ៍​របស់​នាយក​ដ្ឋាននគរបាល​ចរាចរណ៍ និងសណ្តាប់​ធ្នាប់​សាធារណៈ បានឲ្យ​ដឹងថា​នៅ​ក្នុងរយៈ​ ពេល​៥ថ្ងៃ​ចុងក្រោយ​ក្នុងឱកាស​ពិធីបុណ្យ​ភ្ជំបិណ្ឌ​ (៩-១៣​ ខែតុលា) គ្រោះថ្នាក់​ចរាចរណ៍​នៅទូទាំង​ប្រទេស​ បាន​កើត​ឡើង​ចំនួន ១០៩លើក បណ្តាល​ឲ្យអ្នក​ដំណើរ​ស្លាប់ ៤៥នាក់ របួស​ធ្ងន់១៣៩​នាក់ ស្រាល​៧៩នាក់។

44444ចំនួននេះបើធៀប​រយៈពេល​ដូចគ្នាទៅនឹង​ឆ្នាំ២០១៤ គ្រោះថ្នាក់​ចរាចរណ៍​នៅឆ្នាំ​នេះ ថយចុះ​ចំនួន ២៨លើក អ្នក ស្លាប់​ថយចុះ ៤នាក់ និងអ្នក​របួស​ថយ​ចុះ ៨៧នាក់។

ក្នុងចំណោម​អ្នករង​គ្រោះថ្នាក់​ទាំងអស់ មានថ្មើជើង ១៦នាក់ និងអ្នក​បើកបរ និងអ្នករួម​ដំណើរ​ម៉ូតូ មិនពាក់​មួក​ សុវត្ថិភាព​មានចំនួន ២០១នាក់។

របាយការណ៍បន្តថា មូលហេតុ​ដែលបង្ក​ឲ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​នេះរួមមាន៖ ល្មើស​ល្បឿន ៤០លើក មិន គោរព​សិទ្ធិ​អាទិភាព ២២លើក ប្រជែង​គ្រោះថ្នាក់ ១៧លើក ស្រវឹង ១១លើក បត់ឆ្វេង​ស្តាំមិន​ប្រុង​ប្រយ័ត្ន ​១០​លើក  មិន​ប្រកាន់​ស្តាំ ៩លើក។

ខេត្តដែលមានគ្រោះ​ថ្នាក់ និងរងគ្រោះ​ច្រើនជាង​គេមាន៖ ខេត្ត​កំពត​១២លើក ស្លាប់​១នាក់ របួស​៣០នាក់​ កណ្តាល​១០លើក ស្លាប់​៦នាក់ របួស១៥នាក់ កំពង់ស្ពឺ ៤លើក ស្លាប់៥នាក់ របួស៧នាក់ តាកែវ ៩លើក ស្លាប់​៣នាក់ របួស​២៥នាក់ ស្វាយរៀង ៦លើក ស្លាប់៣នាក់ របួស៨នាក់ កំពង់ចាម  ៤លើក ស្លាប់៣នាក់ របួស​៦នាក់​ខេត្តព្រៃវែង ៣លើក​ ស្លាប់ ៣នាក់​​​​ របួស ៦នាក់។

ក្នុងចំណោម​គ្រោះថ្នាក់​ទាំង ១០៩លើក​នេះ​ បណ្តាល​ឲ្យខូច​ខាតម៉ូតូ ១៤៦គ្រឿង រថយន្ត​ធុនស្រាល​​​ ២៧គ្រឿង រថយន្ត​ធុនធ្ងន់​ ៤គ្រឿង​ យានផ្សេងៗ​​ ១០គ្រឿង។ ជាការគត់​សម្គាល់​ចំនួន​គ្រោះថ្នាក់​ចរាចរ​​នៅឆ្នាំនេះ ​មានការ​ ថយ​ចុះច្រើន ក្នុងនោះ​ចំនួន​អ្នកស្លាប់ និងរង​របួស ក៏ដោយ​ចុះផង​ដែរ បើធៀប​ទៅនឹង​ឆ្នាំ២០១៤​កន្លង​ទៅ ដែល​នេះ បង្ហាញ​ឲ្យពី​ប្រសិទ្ធភាព​ក្នុងការរឹត​បន្តឹង​លើការ​អនុវត្ត​ច្បាប់​របស់​មន្រ្តីន​គរបាល និងការ​គោរព ច្បាប់​របស់​អ្នក​បើកបរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៥ ខែ​តុលា ឆ្នាំ២០១៥

Google Analytics Alternative