រដ្ឋមន្ដ្រី​​ទេស​ចរណ៍ ​ជំរុញ​​ឲ្យ​ម្ចាស់​​ភោជនីយ​ដ្ឋាន​​គិត​​សុវត្ថិ​ភាព​​ចំណី​អាហារ

លោក ថោង ខុន រដ្ឋមន្ដ្រី​ក្រសួង​​ទេស​ចរ​ណ៏ បានធ្វើ​ការ​​អំពាវ​នាវ និង​​ជំរុញ​​ឲ្យ​ម្ចាស់​​ភោជនីយ​ដ្ឋាន​ទាំងអស់​ត្រូវ​​គិតពី​ សុវត្ថិ​ភាព​ចំណី​អាហារ​​ព្រោះថា​​វា គឺ​កត្ដា​ជោគជ័យ​​ក្នុង​ទាក់​ទាញ​​អតិថិ​ជន និង​ភ្ញៀវ​ទេសចរ​ណ៍​​បាន​ច្រើន​​ដើម្បី​បង្កើន​​មុខរបរ​​របស់​​យើង។ លោក​បាន​ធ្វើ​ការអំពាវ​នាវ​បែប​នេះ ក្នុងខណៈ​ដែល​លោក​​ចូលរួម រៀបចំ​​កម្មវិធី តាំង​ពិព័រណ៍​​ម្ហូប​អាហារ ភេសជ្ជៈ និង​មាន​ការ​ប្រកួត​​ធ្វើ​ម្ហូប​អាហារ ដែលមាន​​ការចូលរួម​​ពី​ក្រុមហ៊ុន​​ជាង​២០០ មកពី១៦​ប្រទេស គឺ​រៀបចំ​​នៅ​​សណ្ឋាគារ​​អប្សរាផា​លេសអ​ង្គរ  កាលពី​​ថ្ងៃទី០៩  ខែតុលា ឆ្នាំ២០១៥ ។

123445លោក ថោង ខុន បាន​បញ្ជាក់​ថា ការរៀបចំ​​កម្មវិធី​​នេះ​ឡើង​​មាន​គោលបំណង​​ដើម្បី​​ទាក់ទាញ និង​ការ​ចាប់​អារម្មណ៍​​ពី​សំណាក់​​ភ្ញៀវ​ជាតិ អន្ដរជាតិ​​ភ្លក់​មុខ​ម្ហូប របស់​ខ្មែរ​ដែលជា​​ស្នាដៃ​របស់​កូន​​ខ្មែរពិតៗ ថា​តើ​​មាន​រសជាតិ​​យ៉ាង​ដូចម្តេច មិនតែ​ប៉ុណ្ណោះ​​ថែម​ទាំង​​បាន​ចូលរួម​​លើកកម្ពស់​​ជំនាញ​​ទេសចរណ៍ ជំនាញ ធ្វើ​ម្ហូប (Cooking) ឲ្យ​កាន់​តែខ្លាំង​​ថែមទៀត។

លោក​រដ្ឋមន្ត្រី​មាន​ជំនឿថា តាមរយៈ​​កម្មវិធី​នៃ​ការ​ប្រកួត​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​​ថ្ងៃនេះ បេក្ខជន​​ទាំងអស់ បាន​ខិត​ខំ​ប្រឹង​ប្រែង​ អស់​ពី​​សមត្ថភាព ក្នុងការ​​ដណ្តើម​​ជ័យ​លា​ភី សម្រាប់​​ការប្រកួត​​ក្នុង​ស្មារតី​​វិជ្ជា​ជីវៈ​ខ្ពស់​ដោយ​​ប្រកាន់​​ភ្ជាប់​នូវ​គោល​ការណ៍​គ្រឹះ​គឺ​សុវត្ថិភាព​​ចំណី​អាហារ (Food Safety) ហើយ​​សុវត្ថិភាព​​ចំណី​អាហារ គឺ​ជា​កត្ដា​ដ៏​​សំខាន់​​សម្រាប់​​ជំរុញ​នូវ​​ភាពជោគជ័យ​​ក្នុង​​វិស័យ​​ទេសចរណ៍​​ផងដែរ ។

សូមបញ្ជាក់ថា៖  នៅក្នុង​ពិធី​​តាំងពិព័រណ៍​​ម្ហូបអាហារ​​នេះ ក៏មាន​ការ​ប្រកួត​​ធ្វើ​ម្ហូប​អាហារ លើ​វិញ្ញាសារ​​ចំនួន៧​គឺមាន​ដូច​ខាង​ ក្រោម​​នេះ ការធ្វើ​​នំប៉័ង (Bread​ Display ​Challenge) ។ ការដាក់​​បង្ហាញ​​នំ​ខេ​ក​​លក្ខណៈ​​អន្តរជាតិ (Modern​ Presentation ​Cake Showpiece)​។ ការដាក់​បង្ហាញ​​ការ​ឆ្លាក់​​បន្លែ និង​ផ្លែ​ឈើ (Fruit ​& Vegetables​ Display​ Challenge)​ ការប្រកួត​​ធ្វើ​ម្ហូប​​ដោយប្រើ​​សាច់មាន់ លក្ខណៈ​​អន្តរជាតិ (Us Poultry​ Challenge) មេដាយ​មាស ។ ការធ្វើ​​បង្អែម​​លក្ខណៈ ​អន្តរជាតិ ​(Dessert ​on Decello Cup​ Challenge) ។ ការធ្វើ​ម្ហូប​​អំពី​សាច់​គោ​លក្ខណៈ ​អន្តរជាតិ (Main ​Course​ Beef ​Challenge) ។  ចំពោះ​​វិញ្ញាសា​នៃ​ការ​ប្រកួត​​ធ្វើ​ម្ហូប​​ខ្មែរ (Cambodia ​Culinary​ Challenge) ​វិញ្ញាសារ ញ៉ាំ​ត្រ​យ៉ូ​ង​​ចេក​ខ្ច​ង ម្ជូរ គ្រឿង​​សាច់ ក្តាម ចៀន​ជួន​ត្រី បង្អែម​​សង់ខ្យា ល្ពៅ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១០ ខែ​តុលា ឆ្នាំ២០១៥ 

Google Analytics Alternative