យុទ្ធនាការ​ទប់ស្កាត់​​គ្រោះថ្នាក់​​ចរា​ចរណ៍​​ក្នុងឱកាស​​បុណ្យ​​ភ្ជុំបិណ្ឌ

ក្រុមយុវជន​កាកបាត​​ក្រហម ​រាជធានី​​ភ្នំពេញ នាយក​ដ្ឋាន​​នគរ​បាល​​សណ្តាប់​ធ្នាប់​នៃ​ក្រសួង​មហាផ្ទៃ​ សាកល​វិទ្យា​ល័យ​​បញ្ញា​​ជាតិ ​និង​ក្រុម​ហ៊ុន AZ Investment​ Group បាន​​សហការ​​ដាក់តាំង​​ផ្ទាំង​​បដា​​អប់រំ​​នៅតាម​​បញ្ជរ​​បង់​ប្រាក់​​ឆ្លងផ្លូវ​​ជាតិ​លេខ​៤ និង​ផ្លូវ​សំខាន់ៗ មាន​ចែក​​ខិ​ត្ត​បណ្ណ​​បិទ​ស្ទីក​​ឃ័​រ​ និង​ប័ណ្ណ​ប្រកាស​​តាម​ទី​សាធារណៈ​​ចំណត​រថយន្ត​​ក្រុង និង​តាក់​ស៊ី វត្ត​អារាម សាលា​រៀន និង​ទី​ប្រជុំជន ដើម្បី​​រួមគ្នា​​កាត់បន្ថយ​​គ្រោះថ្នាក់​​ចរា​ចរណ៍​​ក្នុង​ឱកាស​​បុណ្យ​​ភ្ជុំបិណ្ឌ។

233555លោក ប៉ាត ប៊ុន​ផា មន្ដ្រី​​កាកបាទ​ក្រហម​​កម្ពុជា សាខា​​រាជធានី​​ភ្នំពេញ បាន​លើក​ឡើងថា​នៅពេល​នេះ​​ក្រុម​យុវជន និង​អ្នកស្ម័គ្រ​ចិត្ត​របស់​​កា​ក​បាទ​​ក្រហម​​កម្ពុជា​​សាខា​​រាជធានី​​ភ្នំពេញ បាន​ផ្សព្វ​ផ្សាយ​​ឲ្យ​ប្រជាពល​រដ្ឋ និង​អ្នកប្រើ​ប្រាស់​​ផ្លូវត្រូវ​​គិត​អំពី​​សុវត្ថិភាព​​ក្នុងពេល​​ធ្វើដំណើរ ពិសេស​​មិនត្រូវ​​បើកបរ​​ក្រោយពេល​​ពិសារ​​គ្រឿង​​ស្រវឹង​។ លោក​បន្ត​ថា ក្រុមយុវជន​​កាកបាទ​​ក្រហម​​បាន​ចុះ​អប់​រំ​​តាម​គោល​ដៅ​រឹត​បន្ដឹង​​ច្បាប់​​របស់​​ន​គរ​បាល​ច​រា​ចរណ៍​​នៅតាម​ផ្សារ ទីប្រជុំ​ជនធំ​ៗសាលា​រៀន​​រោងកុន​​និង​ចំណត​រថយន្ត​ធំៗ ជាដើម​​ក្នុង​បំណង ឲ្យ​ប្រជាពល​រដ្ឋ​មាន​ការ​​យល់ដឹង និង​រំលឹក​ខ្លួន​​ឲ្យ​មានការ​​ទទួល​ខុសត្រូវ​​ដោយ​បញ្ជៀ​ស​​ខ្លួន​អំពី​​ការបើកបរ​​ក្រោយ​ពេល​​ពិសារ​​គ្រឿង​​ស្រវឹង។

លោក មាស​ ចាន់ឌី មន្ត្រី​ជំនួយ​ការ​​កម្មវិធី​​សុវត្ថិភាព​​ចរាចរណ៍​​កាកបាទ​ក្រហម​​កម្ពុជា​​បាន​ឲ្យ​​ដឹងថា យុទ្ធ​ការ​ចុះ​អប់រំ​អ្នកធ្វើ​ដំណើរ និង​បិទ​បដា​​ផ្សព្វ​ផ្សាយ​​សុវត្ថិភាព​​ចរាចរណ៍​​នៅតាម​​បញ្ជរ​​បង់ប្រាក់​​បណ្តោយ​​ផ្លូវជាតិ​​លេខ៤ នៅ​ថ្ងៃ​ទី០៩ តុលា ​នេះ​ពិត​ជាមាន​​សារៈ​សំខាន់ ព្រោះ​បាន​ផ្តល់​ចំណេះ​ដឹង​ដល់​​ប្រជាពលរដ្ឋ​​ជា​អ្នកធ្វើ​ដំណើរ​ ដើម្បី​​កាត់​បន្ថយ​​គ្រោះថ្នាក់​​ចរា​ចរណ៍​​ក្រោម​ឥទ្ធិពល​​នៃ​ការ​ប្រើប្រាស់​​គ្រឿង​​ស្រវឹង។

លោក​បាន​បញ្ជាក់​ថា ក្រៅពី​​យុទ្ធនា​ការ​​ផ្សព្វផ្សាយ និង​​ទប់ស្កាត់ “គ្រោះ​ថ្នាក់​​ចរា​ចរ​ណ៏​​ក្នុងឱកាស​​បុណ្យ​​ភ្ជុំបិណ្ឌ​​នៅតាម​​បញ្ជរ​​បង់ប្រាក់​​ផ្លូវជាតិ​​លេខ៤​នេះ​យុវជន និង​អ្នក​ស្ម័គ្រចិត្ត​​កាកបាទ​ក្រហម​​កម្ពុជា ក៏បាន​​ចុះ​អប់រំ​​ជា​ច្រើន​​រូបភាព​​នៅ​តាម​​មូលដ្ឋាន​​នៃ​បណ្ដា​​ខេត្ត​ចំនួន ៥ខេត្ត​​ទៀត​មាន ភ្នំពេញ កណ្តាល កំពង់ស្ពឺ កំពង់ចាម និង​ត្បូងឃ្មុំ ដោយ​ផ្តោត​លើ​ខ្លឹមសារ​​ពិសា​​គ្រឿង​​ស្រវឹង​​កុំ​បើកបរ។

គួររំលឹកថា៖ ច្បាប់​​ចរាចរណ៍​​ផ្លូវគោក​​នឹង​ចាប់​​រឹតបន្តឹង​​នៅ​ថ្ងៃទី១ ខែមករា​ ឆ្នាំ២០១៦ ខាង​មុន​នេះដោយមាន​​ការ​ផាក​ពិន័យ​​ធ្វេ​រ ដង​មួយ​​គុណ​ជា​បី ក្នុងនោះ​​អ្នកប្រព្រឹត្តិ​​ល្មើស​មិន​​គោរព​ច្បាប់​​នឹងទទួល​​ទោសទណ្ឌ​​យ៉ាងធ្ងន់​ធ្ងរ​​ផងដែរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១០ ខែ​តុលា ឆ្នាំ២០១៥ 

Google Analytics Alternative