គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី០៩​ស្លាប់​៤នាក់ និង​របួស​ធ្ងន់​ស្រាល​១៦នាក់

គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​​ប្រទេស កាលពី​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​​២០១៥ ​បានកើត​ឡើង​​ចំនួន​​៨​លើក យប់​​៤​លើក​បណ្តាល​ឲ្យ​មនុស្ស​​ស្លាប់​៤​​នាក់ (​ស្រី​ម្នាក់​) អ្នករបួស​ធ្ងន់​៩​​នាក់ (​ស្រី​ម្នាក់​)  និង​​របួស​ស្រាល​៧​​នាក់ (​ស្រី​​៣​នាក់​)​។​

456777យោងតាមគេហទំព័រអគ្គ​ស្នងការ​នគរបាល​ជាតិ បានឲ្យ​ដឹងថា​ក្នុង​ គ្រោះថ្នាក់​​ចរាចរណ៍​​ទាំង ៨​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូច​ខាត​​យាន​យន្ត​​សរុប ១៤​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន ៩​គ្រឿង​ រថយន្ត​​ធុន​តូច ៤​គ្រឿង​ គោយន្ត​​កន្ត្រៃ​​១​គ្រឿង​ និង​ថ្មើរ​ជើង​​ម្នាក់ ។​
​មូលហេតុ​​ដែល​បណ្តាល​ឲ្យ​ មាន​គ្រោះ​ថ្នាក់​រួម​​មាន ល្មើស​ល្បឿន ៣​លើក​ មិន​ប្រកាន់​​ស្តាំ ១​លើក​ បត់​​គ្រោះ​ថ្នាក់ ១​លើក និង​មិន​​គោរព​​សិទ្ធ ៣​លើក ក្នុង​នោះ​​អ្នក​មិន​​ពាក់មួក​​ពេល​គ្រោះ​ថ្នាក់​មាន ១៣​នាក់ (​យប់​​៥​នាក់​)​។​

ចំពោះរថយន្ត​​ដែលត្រូវពិន័យ​​សរុប​​ចំនួន ៧៧៤​​គ្រឿង (​រថយន្ត​ធំ​ ៣០២​​គ្រឿង​) ស្មើ​នឹង​​៧៩១​​ករណី ល្មើស​​ក្រដាស​​ស្នាម​​មាន ៥៩០​​គ្រឿង ស្មើនឹង ៥៩០​​ករណី ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស ១៨៤ គ្រឿង​ស្មើនឹង ២០១​​ករណី ដោយ​ឡែក​​ម៉ូតូ​​ត្រូវបាន​​ពិន័យ​​សរុប​​ចំនួន ១.២០៩ គ្រឿង​៕

ចំណែកគ្រោះថ្នាក់​ចរា​ចរណ៍​ថ្ងៃទី០៨ តុលា ឆ្នាំ​២០១៥ បានកើត​ឡើងចំនួន​១៦លើក​បណ្តាល​ឲ្យមនុស្ស​៦នាក់​ស្លាប់ ២០​នាក់ រង​របួស​ធ្ងន់ និង៦​នាក់​ផ្សេងទៀត រងរបួស​ស្រាល ។ ក្នុង​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ទាំង ១៦​លើក​ នាថ្ងៃ​ទី៨ ខែតុលា​ម្សិលមិញ​នេះ​ បាន​បង្ក​​ឲ្យ​ខូច​ខាត​​យានយន្ត​​សរុប ២៤​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន ១៦​គ្រឿង​ រថយន្ត​​ធុន​តូច ៦​គ្រឿង​ រថយន្ត​​ធុន​ធំ​២​គ្រឿង​និង​អ្នកថ្មើរ​ជើងម្នាក់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១០ ខែ​តុលា ឆ្នាំ២០១៥ 

Google Analytics Alternative