សម្តេច​តេ​ជោ​គាំ​ទ្រ​សារ​​ព្រមាន​​សុខ​​ភាព​ជា​ភាសា​​ខ្មែរ និង​​ជា​រូប​ភាព​​លើ​​កញ្ចប់​​ផលិត​ផល​​ថ្នាំជក់

យោងតាម​សំណើរ​​របស់​រដ្ឋ​មន្ត្រី ក្រសួង​សុខា​ភិបាល សម្តេច​​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីនៃ​កម្ពុជា និង​​ជា​អធិបតី​នៃ​​អង្គ​ប្រជុំ​​គណៈ​រដ្ឋមន្ត្រី កាលពី​​ព្រឹក​ថ្ងៃ​ទី០៩​តុលា​​ នេះ​បាន​​ឯកភាព​​លើ​សេចក្តី​ព្រាង​​អនុក្រឹត្យ ស្តីពី​ការ​បោះ​​ពុ​ម្ភ​សារ​​ព្រមាន​​សុខ​ភាពជា​​ភាសា​ខ្មែរ និង​ជា​​រូបភាព​​លើ​កញ្ចប់​​ផលិត​ផល​ថ្នាំ​ជក់។​ នេះ​បើតាម​​មន្ត្រី​​អ្នកនាំ​ពាក្យ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ លោក​ ផៃ ស៊ី​ផាន បាន​ថ្លែង​​ឲ្យ​ដឹង​​កាល ពី​ព្រឹក​​ថ្ងៃទី០៩ តុលា ​នេះ។

Untitledគួរ​បញ្ជាក់ថា បច្ចុប្បន្ន​នេះក្នុងប្រទេស​៧៧​នៅលើ​​ពិភព​លោក មាន​សារ​​ព្រមាន​​សុខភាព​ធំៗ​នៅលើ​​កញ្ចប់​​ផលិត​ផល​ថ្នាំ​ជក់ ក្នុង​នោះ​មាន​​ប្រទេស​​អាស៊ាន​៧ ក្នុង​ចំណោម​​ប្រទេស​​អាស៊ាន​​ទាំង១។ ប្រទេស​​ជាច្រើន បានដាក់​​សារ​​ព្រមាន​​សុខភាព ទំហំ​​លើស​ពី៥០% ដូចជា​​ប្រទេស​​នេ​ប៉ាល់​៩០% ប្រទេស​​ឥណ្ឌា​៩០% ប្រទេស​​ថៃឡង់​៨៥% ប្រទេស​​ប៉ា​គី​ស្ថាន​៨៥% ប្រទេស​​អូស្ត្រាលី​៨២.៥% ប្រទេស​​អ៊ូ​រ៉ា​ហ្កា​យ​៨០% ប្រទេស​​ប្រ៊ុ​ណេ​៧៥% ប្រទេស​​កាណាដា​៧៥% ប្រទេស​​ម៉ូ​រី​ទុ​ស​៧០%​។ល។

តាម​បទពិសោធន៍​​របស់​​បណ្តា​​​ប្រទេស ដែល​បាន​​អនុវត្តន៏​​ការដាក់​សារ​​ព្រមាន​​សុខភាព​​ជាច្រើន​​ឆ្នាំ និង​តាម​​ឯកសារ​​ស្រាវ​ ជ្រាវ​​នានា​​បង្ហាញ​ថា ការដាក់​​សារ​ព្រ​មាន​​សុខភាព​​ជា​រូបភាព​​លើ​កញ្ចប់​​បារី មិន​​បណ្តាល​​ឲ្យ​មាន​ការកើន​ឡើង​នូវ​​បារី​​គេច​ពន្ធ​ ឬ​ប៉ះពាល់​​ដល់​វិស័យ​ផ្សេងៗ ដូចជា​អះ​អាង​បំភ័ន្ត​​ដោយ ឧស្សាហ​ករ​​ថ្នាំជក់​​កន្លង​មក​ឡើយ៕

តាម​របាយការណ៍​រប​ស់​​វិទ្យាស្ថាន​​ជាតិ​​ស្ថិតិ​នៃ​​ក្រសួង​ផែនការ អ្នក​ជក់​បារី​នៅ​​កម្ពុជា​​ចំណាយ​​ប្រា​ក់ជាង​១០០​លាន​​ដុល្លារ​​សហ​រដ្ឋ ក្នុងមួយ​ឆ្នាំៗ​សម្រាប់​​ទិញ​​បារី។ ឯ​ប្រាក់​​ចំណាយ​​ព្យាបាល​​ជម្ងឺ ដែល​បង្ក​ដោយ​ការ​ជក់បារី មាន​​ទំហំ​​ធំ​ជាង​​ប្រាក់​​ចំណាយ​​ទៅលើ​ការ​ទិញ​បារី​​ឆ្ងាយ​​ណាស់។

តម​របាយការណ៍​នៅលើ​​ពិភព​លោក​​មាន ប្រជាពល​រដ្ឋ​៦លាន​​នាក់ បាន​ស្លាប់​​ជា​រៀង​រាល់ឆ្នាំ ក្នុង​នោះ​​មាន​អ្នក​​មិន​ជក់​បារី​៦​សែន​​នាក់​​ដែល​អ្នក​​ទាំង​នោះ​បាន​ស្រូប​​ផ្សែង​បារី​​ពី​គេ។​ ដោយឡែក​​ប្រទេស​​កម្ពុជា ប្រជាពល​រដ្ឋ​៣០​នាក់ បាន​​ស្លាប់​​បណ្តាល​មក​ពី​ជម្ងឺ​​ដែល​​បង្ក​ដោយ​​ការជក់​បារី។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៩ ខែ​តុលា ឆ្នាំ២០១៥ 

Google Analytics Alternative