អង្គការមជ្ឈមណ្ឌល​វប្បធម៌​ជាតិ និង​សីលធម៌​សង្គម ប្រារព្វ​ពិធី​បួងសួង​សុំ​សេចក្តី​សុខជួន​ប្រជាពលរដ្ឋក្នុងឪកាសពិធីបុណ្យភ្ជុំ

អង្គការ​មជ្ឈមណ្ឌល​​វប្បធម៌​ជាតិ ​និង​សីលធម៌​​សង្គម ​​កាល​ពី​​ព្រឹក​ថ្ងៃ​​ទី​៩​ ខែ​តុលា​ ឆ្នាំ​​២០១៥ ​​បាន​រៀប​ចំ​ពិធី​​បួងសួង​​សុំ​សេចក្ដី​​សុខ​ នៅ​ព្រះអង្គ​​ដង​កើ​​មុខ​ព្រះ​​បរម​រាជ​វាំង​ដល់​ ប្រជាពល​រដ្ឋ​​​ធ្វើ​ដំណើរ​​​ទៅ​លេង​​ស្រុក​​កំណើត ​ក៏​ដូច​ជា​​ប្រជាពល​រដ្ឋ​​ទៅ​កម្សាន្ត​​នៅ​តាម​​រមណីយ​ដ្ឋាន​នានា ​និង​ចៀស​​ឲ្យ​ឆ្ងាយ​​នូវ​គ្រោះ​ថ្នាក់​ផ្សេងៗ​​ពិសេស​​កុំ​ឲ្យ​មាន​​បញ្ហា​ គ្រោះថ្នាក់​​ចរា​ចរណ៍​នៅក្នុង​​ឱកាស​ ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​​ខាងមុខ។

54444លោក ​ប៉ូ​ សំណាង ​ប្រធាន​​អង្គការ​​មជ្ឈ​មណ្ឌល​​វប្បធម៌​​ជាតិ​ និង​​សីលធម៌​​សង្គម ដែលបាន​ដឹកនាំ​ពិធី​បួងសួង​ បានមាន​​ប្រសាសន៍​​ថា ការរៀប​ចំពិធី​បួងសួងនៅ​ព្រះអង្គ​ដងកើ មុខព្រះ​មរបរាជ​វាំងនា​ពេលនេះ​គឺដើម្បី​សុំសេចក្តី​សុខ​ដល់ប្រជា​ពល​រដ្ឋ​នៅក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដែលនឹង​ប្រព្រឹត្ត​ទៅនា​ពេលដ៏​ខ្លីខាង​មុខនេះ។ ក្នុងនោះ​យើងសូម​ឲ្យបង​ប្អូនប្រជាពល​រដ្ឋ​ ដែល​ធ្វើដំណើរ​ទៅ​លេង​​ស្រុក​​កំណើត ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​​ទៅ​កម្សាន្ត​​នៅ​តាម​​រមណីយ​ដ្ឋាន​​នានា​នៅទូទាំង​ប្រទេស និង​​ចៀស​​ឲ្យ​ឆ្ងាយ​​នូវ​គ្រោះ​ថ្នាក់​ផ្សេងៗ​​ពិសេស​​កុំ​ឲ្យ​មាន​​បញ្ហា​ គ្រោះថ្នាក់​​ចរា​ចរណ៍។

លោក ​ប៉ូ សំណាង បានបន្ត​​ថា ​ក្រៅ​ពី​​ធ្វើ​ពិធី​បួង​សួង​សុំ​​សេចក្ដី​​សុខ​ដល់​​ប្រជាពល​រដ្ឋ​ក្នុង​​ឱកាស​ ពិធីបុណ្យ​​ភ្ជុំ​ហើយ​​អង្គការ​​ក៏​បាន​ចែក​ខិត្ត​ប័ណ្ណ​ស្តី​ពីគ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្នក​​​ធ្វើ​ដំណើរ​ នៅមុខ​​ព្រះ​បរមរាជ​វាំង​ផងដែរ។ ការចែក​ខិត្តប័ណ្ណ​នេះដើម្បី​ផ្សព្វ​ផ្សាយដល់​អ្នកដំណើរ​បានយល់​ដឹងពីច្បាប់​ចរាចរណ៍​ដើម្បី​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅក្នុង​ពិធីបុណ្យ​ភ្ជុំ​ព្រោះ​ថាកាល​ពីពិធីបុណ្យ​ភ្ជុំកាល​ពីឆ្នាំមុន​គ្រោះថ្នាក់​ចរាចរណ៍​នេះបាន​សំលាប់​ប្រជាពល​រដ្ឋ​​ជាង​៥០​នាក់ និងរង​របួស​ជាច្រើន​ទៀត។

លោក ប៉ូ សំណាង បានឲ្យដឹង​ទៀតថាការ​ដែលអង្គការ​​អាច​រៀបចំ​​ពិធី​នេះ​​បានរលួន​នោះគឺ​ដោយ​មាន​ការ​​ជួយ​​ឧបត្ថម្ភ​គាំទ្រ​​ពី​លោក​​ម៉ូ​វ​ ចរិយា​ និង​លោក​ស្រី​ លោក​ជា​សុផារ៉ា​ និង​លោកស្រី​ និង​​លោក​​បណ្ឌិត​​រដ្ឋ​ ជាម ​យៀប ​និង​លោកស្រី។

លោក ប៉ូ សំណាង បាន​បន្តែម​ថាបញ្ហា​គ្រោះថ្នាក់​ចរាចរ​ណ៍​គឺជាបញ្ហា​ក្តៅមួយ​នៅក្នុងសង្គម​ព្រោះវា​បានធ្វើ​ឲ្យមាន​ការប៉ះ​ពាល់​ជាច្រើន​ដូចជាសេដ្ឋកិច្ច​គ្រួសារ នឹងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ។ ទោះយ៉ាង​ណាក៏ដោយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះមិន​មែនជាបញ្ហា​របស់​រាជរដ្ឋា​ភិបាល​តែម្នាក់​ឯងនោះ​ទេ។ ដូចនេះ​យើងត្រូវ​រួមគ្នា​ធ្វើទាំង​អស់គ្នាទាំង​រដ្ឋាភិបាល​និង​សហ​គមន៍​នៅមូល​ដ្ឋាន។ លោកបាន​បញ្ជាក់​ថា «យើងមិន​អាចទប់​ស្កាត់គ្រោះ​ថ្នាក់ចរា​ចរណ៍​បានទេ ដរាប​ណាយើង​មិនអាច​គ្រប់​គ្រង​យានយន្តបានច្បាស់លាស់​ដូចនេះ​សូមឲ្យ​ក្រសួង​សាធារណៈ​ការ និងដឹក​ជញ្ជួន​គ្រប់គ្រង​យានយន្ត​ឲ្យបានច្បាស់​លាស់​ដើម្បី​ទប់ស្កាត់​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ»។

មន្ត្រីប៉ូលីសការិយាល័យចរាចរណ៍​ផ្លូវគោក​នៃស្នង​ការដ្ឋាន​រាជធានី​ភ្នំពេញ បានឲ្យ​ដឹងថានៅ​ប្រទេស​កម្ពុជា​​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជាបញ្ហា​ចំបង​មួយព្រោះវា​បានសំលាប់​ប្រជាពលរដ្ឋ​យើងជាច្រើន​ដែលគ្រោះ​ថ្នាក់នេះ​គឺបណ្តាល​មកពី​កក្តា​ជាច្រើន​ដូចជាបើកបរ​ពេលស្រវឹង​បើកបរមិន​ពាក់មួក​សុវត្ថិភាព​បើក​បរ​ធ្វេស​ប្រហែស​បើកបរ​ប្រជែងគ្នា និង​កក្តា​ជាច្រើន​ទៀត​​​​។ លោកបាន​សំណូ​មពរ​ដល់ម្ចាស់​រថយន្ត​​ឈ្នួលទាំង​​អស់ត្រូវ​បើកបរ​គោរព​ច្បាប់​ចរា​ចរណ៍​ទាំងអស់​គ្នាពោល​គឺត្រូវ​មាន​ការយោគ​យល់​គ្នានៅពេល​បើកបរ​ដើម្បី​ការពារ​កុំឲ្យមាន​គ្រោះថ្នាក់​ចរា​ចរណ៍។

លោក ប៉ូ សំណាង បានឲ្យ​ដឹងទៀត​ថា «តាមគំនិត​របស់​ខ្ញុំប្រសិន​បើមិនមាន​ការ​ផ្សព្វផ្សាយ​ស្តីពី​គ្រោះថ្នាក់​ចរាចរណ៍​នេះឲ្យ​បានទូ​លំ​ទូលាយ​ទេនោះ​យើងប្រាកដ​ជាមិនអាច​ទប់ស្កាត់​បញ្ហា​នេះបាន​ឡើយ។ ដូចនេះ​យើងត្រូវ​ចូលរួម​ទាំងអស់​គ្នាដើម្បី​ធ្វើយ៉ាង​ណាកាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យបានកាន់​តែថយចុះ​ថែមទៀត»។

លោក ប៉ូ សំណាង បានធ្វើ​ការអំពាវ​នាវដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្មករ​កម្មាការី​រោងចក្រ​សហគ្រាស​ដែល​ធ្វើដំណើរ​ទៅចូល​រួមបុណ្យ​ភ្ជុំបិណ្ឌ​នៅតាមភូមិ​សូមគោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង​ផង និងជីវិត​អ្នកដ៏ទៃផង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៩ ខែ​តុលា ឆ្នាំ២០១៥  

Google Analytics Alternative