គ្រោះថ្នាក់​ចរា​ចរណ៍ ថ្ងៃ​ទី៨ តុលា ស្លាប់​៦នាក់ និង​របួស​ធ្ងន់​ស្រាល​២៦នាក់

យោងតាមគេហទំព័រ​អគ្គស្នង​ការ​នគរបាល​ជាតិ បានឲ្យ​ដឹងថា​គ្រោះថ្នាក់​ចរា​ចរណ៍ ថ្ងៃទី០៨ តុលា ឆ្នាំ​២០១៥ បាន​កើត​ឡើង​ចំនួន​១៦លើក បណ្តាល​ឲ្យមនុស្ស​៦នាក់​​ស្លាប់ ២០នាក់​រងរបួស​ធ្ងន់ និង៦​នាក់​ផ្សេងទៀត រង​របួស​ស្រាល ។

67777ប្រភពព័ត៌​ដដែល បានបញ្ជាក់​ទៀតថា ក្នុង​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ទាំង​១៦​លើក ​នាថ្ងៃ​ទី៨ ខែ​តុលា​ ម្សិល​មិញ​នេះ បាន​បង្ក​​ឲ្យ​​ខូច​ខាត​​យានយន្ត​​សរុប ២៤​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន ១៦​គ្រឿង​ រថយន្ត​​ធុន​តូច ៦​គ្រឿង​​ រថយន្ត​​ធុន​ធំ​២​គ្រឿង​​និង​អ្នក​ថ្មើរ​ជើង​ម្នាក់ ហើយមូល​​ហេតុដែល​​បណ្តាល​​ឲ្យ​មាន​គ្រោះ​ថ្នាក់​រួម​មាន ល្មើស​​ល្បឿន ៨​លើក​ ​មិន​ប្រកាន់​​ស្តាំ ២​លើក​ ​ប្រជែង​គ្រោះថ្នាក់​៣​លើក​ និង​ស្រវឹង​១​​លើក ក្នុងនោះ​​អ្នក​មិន​ពាក់​មួក​ពេល​​គ្រោះថ្នាក់​​មាន ១៨នាក់​​(​យប់​៤​នាក់​) ។​

ជាមួយគ្នានេះដែរ នគរបាល​ចរា​ចរណ៍ បានធ្វើ​ការផាក​ពិន័យ រថយន្ត​សរុប​​ចំនួន ៨៩៧​​គ្រឿង (​រថយន្ត​​ធំ ៣១៦​​គ្រឿង​) ស្មើ​​នឹង ៩១៩​​ករណី ​ល្មើស​ក្រដាស​​ស្នាម​មាន​​៥៦៦​គ្រឿង ស្មើនឹង​​៥៦៦​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស​​៣៣១ គ្រឿង​​ស្មើនឹង ៣៥៣​ករណី ដោយឡែក​​ម៉ូតូ​ត្រូវ​បាន​ពិន័យ​​សរុប​​ចំនួន​​១.១៦០​គ្រឿង​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៩ ខែ​តុលា ឆ្នាំ២០១៥  

Google Analytics Alternative