ឆ្នាំ២០១៥មន្ទីរពេទ្យគន្ឋ​បុប្ឆា​ត្រូវ​ចំណាយ​ទឹកប្រាក់​៤៤​លាន​ដុល្លារ

ដោយសារកំណើនអ្នកជំងឺ ពិសេស​ការផ្ទុះ​ទ្បើងនៃ​ជំងឺ​គ្រុនឈាម​ឆ្នាំនេះ បាន​ធ្វើ​ឲ្យការ​ចំណាយ​របស់​មន្ទីរពេទ្យ​គន្ឋ​បុប្ឆា​ក្នុង​ខេត្ត​សៀមរាប និងរាជ​ធានី​ភ្នំពេញ​កើ​នទ្បើង​ដល់ប្រមាណ​៤៤​លាន​ដុល្លារ​នៅឆ្នាំនេះ។

12343333លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិក និង​ជាប្រធាន​មូលនិធិ​គន្ឋបុប្ឆា បាន​​ថ្លែងឲ្យ​ដឹងនៅ​ដើម​សប្តាហ៍​នេះថា ចំនួន​អ្នក​ជំងឺ​ចូលមក​សម្រាកមន្ទីរ​ពេទ្យនៅ​ឆ្នាំ​នេះ​បាន​កើនទ្បើង​៣០​ភាគរយ ដោយសារ​តែការកើន​ទ្បើងខ្ពស់​នៃជំងឺ​គ្រុនឈាម និងការមក​ដល់របស់អ្នក​ជំងឺពី​បណ្តាខេត្ត​នានាកាន់​តែច្រើន ព្រោះប្រព័ន្ឋ​ហេដ្ឋារ​ចនា​​សម្ព័ន្ឋ​របស់​រដ្ឋាភិបាល​កាន់តែមាន​ភាព​ប្រសើរ​ទ្បើង។

លោកបន្តថា កុមារចូល​​សំរា​កនៅក្នុង​មន្ទីរពេទ្យ​ភាគច្រើន​មានជំងឺ​ធ្ងន់់ធ្ងរ ដោយសារ​ប្រព័ន្ឋ​សុខា​ភិបាល​នៅកម្ពុ​ជា​នៅមាន​កម្រិត​នៅទ្បើយ ដែលធ្វើ​ឲ្យមន្ទីរ​ពេទ្យត្រូវ​ចំណាយ​ប្រាក់ប្រមាណ​៤៤​លាន​ដុល្លារ​អាមេរិក។ មន្ទីរពេទ្យ​គន្ឋបុប្ឆា ជាមន្ទីរ​ពេទ្យ​ធំជាង​គេមួយក្នុង​ពិភព​លោក ដែលបាន​ផ្តល់​សេវា​ព្យាបាល​កុមារចាប់​ពីកើត​រហូត​ដល់វ័យ១៥​ឆ្នាំ ដោយឥត​គិតថ្លៃ និងគ្មាន​ការ​​សូកប៉ាន់។

លោកវេជ្ជបណ្ឌិត Beat Richner បានបន្ត​ថាការ​ចំណាយ​របស់​មន្ទីរ​ពេទ្យ​កើ​នទ្បើង​ប៉ុន្តែ​ទន្ទឹម​នឹងនោះ​រដ្ឋាភិបាល​ក៏បាន និង​កំពុង​បង្កើន​ថវិកា​បដិភាគ​ដល់មន្ទីរពេទ្យ​ពី៣លាន​ដល់៦លាន​ដុល្លារ និងមាន​ការចូលរួម​ឧបត្ថម្ភ​របស់​សប្បុ​រស​ជនក្នុង​​ស្រុកជា​បន្តបន្ទាប់​ផងដែរ។  លោកក៏បាន​ថ្លែងអំណរ​គុណ​ដល់រដ្ឋា​ភិបាល​ស្វីស និង​រដ្ឋាភិបាល​កម្ពុជា ប្រជាជន​ស្វីស និង​សប្បុរស​ជនជាតិ​អន្តរជាតិ ដែលបាន​នឹង​​កំពុង​បន្ត​ឧបត្ថម្ភ​គាំទ្រ​ដល់ដំណើ់រ​ការមន្ទីរពេទ្យ​នេះផងដែរ។

លោកបន្តថា “ទស្សនៈ​របស់ខ្ញុំ គឺកុមារ​គ្រប់រូប​សុទ្ឋតែ​មានសិទ្ឋិ​ទទួល​បានការ​ពិនិត្យ និង​ព្យាបាល​ស្មើៗគ្នា មិនថា​ជាកូន​របស់​អ្នកមាន​ឬអ្នកក្រីក្រ​នោះទេ”។ លោក​បន្ត​ថា “មន្ទីរ​ពេទ្យគន្ឋ​បុប្ឆាជា​មន្ទីរ​ពេទ្យ ដែលផ្តល់​ការព្យា​បាល​ដោយឥត​គិតថ្លៃ និងជា​មន្ទីរ​​ពេទ្យ ដែលមិន​អនុញ្ញាត្ត​ឲ្យបុគ្គលិក​ណាម្នាក់ ទទួល​ប្រាក់ពី​អ្នកជំងឺ​​ទ្បើយ”។

មន្ទីរពេទ្យគន្ឋបុប្ឆា​មានបុគ្គ​លិក​សរុប​ចំនួនជាង​២៥០០​នាក់ និងមាន​គ្រែសរុប​​ជាង​២០០០​គ្រែផង​ដែរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី០៨ ខែ​តុលា ឆ្នាំ២០១៥  

Google Analytics Alternative