បទល្មើសក្នុងខែ​កញ្ញា កើត​ឡើង​២៣៤​លើក បណ្តាល​ឲ្យមនុស្ស​ស្លាប់​២០នាក់ និង​រ​បួស​៥៨នាក់

តាម​របាយការណ៍របស់​អគ្គស្នង​ការនគរបាល​ជាតិ បានឲ្យ​ដឹងថា​​នៅក្នុង​​ខែ​កញ្ញា ​កន្លង​ទៅបទ​ល្មើស​​ជា​រួម​​កើតឡើង​ចំនួន​ ២៣៤​​លើក ថយចុះ​​ជា​ង​ខែ​​សីហា ៦​លើក ​ក្នុង​នោះ​​បទ​ល្មើស​​ឧក្រិដ្ឋ​​មាន ៥៦​លើក ថយចុះ​១​លើក បទ​ល្មើស​​មជ្ឈឹម​​មាន​ ១៧៨​​លើក ថយចុះ ៥​លើក​។

2របាយការណ៍បន្ត​ថាក្នុង​ចំណោម​បទល្មើស​​ទាំង​នោះ​​បណ្ដាល​ឲ្យ​មនុស្ស​​ស្លាប់ ចំនួន​២០​នាក់ របួស​៥៨​នាក់ រងគ្រោះ​២៣​​នាក់ បាត់​ម៉ូតូ ៣៨​គ្រឿង រថយន្ត ៣​គ្រឿង និង​​សម្ភារ​​មួយចំនួន​ទៀត​។

របាយការណ៍​ក៍​បាន​​បង្ហាញ​ទៀតថា ភូមិសាស្ត្រ​​ដែល​មាន​​បទល្មើស​​ប្លន់​ច្រើន​​ជាង​គេ​​មាន រាជធានី​​ភ្នំពេញ ៦​លើក កំពត ២​លើក បន្ទាយ​មានជ័យ កំពង់ចាម បាត់ដំបង កំពង់ស្ពឺ កោះកុង ពោធិ៍សាត់ និង​ខេត្ត​​ព្រះសីហនុ ១​លើកៗ​។ ភូមិ​សាស្ត្រ​​ដែល​​មាន​បទ​ល្មើស​រួម​​កើតឡើង​​ច្រើន​​មាន ភ្នំពេញ ៧៤​លើក កណ្ដាល ៤១​លើក បាត់ដំបង ១២​លើក កំពត ព្រះវិហារ ព្រះសីហនុ ១០​លើកៗ និង​កំពង់ចាម ៧​លើក​។

ទោះជា​យ៉ាង​ណា​ក្ដី ក្នុង​ខែ​​កញ្ញា​ ​ការបង្ក្រាប​​បទល្មើស គឺ​ទទួល​បាន​​៨១​​ភាគរយ នៃ​បទ​ល្មើស​​ស្មើនឹង ១៩០​​ករណី ចាប់​​ឃាត់​ខ្លួន​​ជន​សង្ស័យ ២៨៩​នាក់ ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៨ ខែ​តុលា ឆ្នាំ២០១៥  

Google Analytics Alternative