គ្រោះថ្នាក់ចរាចរណ៍​ ថ្ងៃ​ទី០៧ តុលា ស្លាប់​៦នាក់ និង​របួស​ធ្ងន់ស្រាល​១៨នាក់

យោងតាមរបាយ​ការណ៍ នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ឲ្យដឹង​ថា ​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ នៅ​ទូទាំង​ប្រទេស​កាលពី​​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​​២០១៥ បានកើត​ឡើង​ចំនួន​៩លើក បណ្តាល​ឲ្យមនុស្ស​៦នាក់​​បាន​ស្លាប់ ៩នាក់​រងរបួសធ្ងន់ និង៩នាក់​ផ្សេងទៀត​រងរបួស​ស្រាល ។

333333ប្រភពព័ត៌ដដែលបាន​បញ្ជាក់​ទៀតថា ក្នុង​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ទាំង ៩​លើក​​នាថ្ងៃ​ទី៧ ខែតុលា ម្សិល​មិញនេះ បាន​​បង្ក​ឲ្យ​​ខូច​ខាត​យាន​យន្ត​សរុប ១៧​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន ១១​​គ្រឿង​ រថយន្ត​​ធុន​តូច ៤​​គ្រឿង​ ​រថយន្ត​​ធុន​ធំ​​១​គ្រឿង ​និង​​កង់ ១​​គ្រឿង ហើយមូល​​ហេតុដែល​ បណ្តាល​​ឲ្យ​មាន​​គ្រោះថ្នាក់​​រួមមាន ល្មើស​​ល្បឿន ៤​លើក​ ​មិន​​គោរព​​សិទ្ធ លើក​ ​មិន​​ប្រកាន់​​ស្តាំ ១​លើក​ ​ប្រជែង​​គ្រោះថ្នាក់ ១​លើក​ កត្តា​​យាន​យន្ត ១​លើក និង​​ស្រវឹង ១​លើក ក្នុងនោះ​​អ្នក​មិន​ពាក់​មួក​ពេល​​គ្រោះថ្នាក់​​មាន ១១​នាក់ ​(​យប់​​៣​នាក់​) ។​

ជាមួយគ្នានេះដែរ នគរបាល​ចរា​ចរណ៍ បានធ្វើ​ការផាក​ពិន័យ រថយន្ត​សរុប​​ចំនួន ៧២៥​​គ្រឿង (​រថយន្ត​​ធំ ២០៦​​គ្រឿង​) ស្មើ​នឹង ៧២៥​​ករណី​​ល្មើស​​ក្រដាស​​ស្នាម​មាន​​៥០៣ គ្រឿង ស្មើនឹង​​៥០៣​​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស​​២២២ គ្រឿង​​ស្មើនឹង ២២២​​ករណី ដោយឡែក​​ម៉ូតូ​​ត្រូវបាន​​ពិន័យ​​សរុប​​ចំនួន​​១.២៦០​គ្រឿង​៕

ចំណែកគ្រោះថ្នាក់​​ចរា​ចរណ៍ នៅ​ទូទាំង​ប្រទេស​កាល ពី​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​​២០១៥ បានកើត​ឡើង​ចំនួន​១៣ បណ្តាល​ឲ្យ​ មនុស្ស​៧នាក់ ស្លាប់ ១០​នាក់រង​របួស​ធ្ងន់ និង១០​នាក់ផ្សេង​ទៀតរង​របួស​ស្រាល ។ ក្នុង​គ្រោះថ្នាក់​​ចរា​ចរណ៍​ទាំង ១៣​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូចខាត​​យានយន្ត​​សរុប​២៣​​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​១៦​គ្រឿង​ រថយន្ត​ធុន​​តូច​៥​​គ្រឿង រថយន្ត​ធំ២​គ្រឿង និង​អ្នកថ្មើរ​ជើងម្នាក់ ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៨ ខែ​តុលា ឆ្នាំ២០១៥  

Google Analytics Alternative