អគ្គស្នងការ​​នគរបាល​​ជាតិ ហាម​​មិន​ឲ្យ​​យក​ស្លាក​​លេខ​​នគរបាល​ទៅ​ធ្វើ​​អាជីវ​កម្ម

អគ្គស្នងការ​នគរបាល​​ជាតិ ឯក​ឧត្តម នាយ​​ឧត្តម​សេនីយ៍ នេ​ត សាវឿន បាន​​ធ្វើ​ការ​ព្រមាន​​ទៅដល់​​មន្ត្រី​​នគរបាល​​ដែល​​មាន​​រថយន្ត​​ពាក់​ស្លាក​​លេខ នគរបាល ហាម​​មិន​​ឲ្យ​យក​​ទៅ​ធ្វើ​​អាជីវ​កម្ម និង​បើក​បរ​​ខុស​ច្បាប់​​ធ្វើឲ្យ​ប៉ះពាល​​ដល់​ស្ថាប័ន​​រដ្ឋ​។​

222222នៅក្នុង​កិច្ចប្រជុំ​​ប្រចាំខែ របស់​​អគ្គស្នង​ការដ្ឋាន​​នគរបាល​ជាតិ កាលពី​ថ្ងៃទី​​៧ ខែ​តុលា ឆ្នាំ​​២០១៥  នាយ​​ឧត្ដម​សេនីយ៍ នេ​ត សាវឿន អគ្គស្នង​ការ​​នគរបាល​​ជាតិ បាន​ហាម​​មិន​ឲ្យ​​មន្ត្រី​​មាន​រថយន្ត​​ពាក់​ស្លាក​​លេខ​ន​គរបាល យក​ទៅ​​ធ្វើ​អាជីវ​កម្ម​​ជា​ដាច់​ខាត និង​មិន​​អនុញ្ញាត​​ឲ្យ​ជន​ណា​​ដែល​មិ​នមែន​ជា​​នគរបាល​​ប្រើប្រាស់​​ស្លាក​លេខ​ នគរបាល​​នោះ​ឡើយ​។ ពិសេស​​កម្លាំង​​​អនុវត្ត​​ច្បាប់​ក្នុង​ពេល​​ត្រួតពិនិត្យ​​យានយន្ត បើ​រកឃើញ​​មាន​រថយន្ត​​ពាក់​ស្លាក់​​លេខ​នគរ​បាល​​ក្លែងក្លាយ​​ត្រូវ​ចាប់​​ឃាត់​ ទាំង​​រថ​យន្ត និង​មនុស្ស រួច​​កសាង​​សំណុំរឿង​​បញ្ជូនទៅ​​តុលាការ ព្រោះនេះ​​ជា​បទល្មើស​​ព្រហ្មទណ្ឌ​។

ក្នុង​កិច្ចប្រជុំ​នោះ អគ្គស្នងការ​​នគរបាល​​ជាតិ នាយ​​ឧត្ដម​សេនីយ៍ នេ​ត សាវឿន បាន​ដាក់​​បទបញ្ជា​​ឲ្យ​នគរបាល​​ចរា​ចរណ៍​​ត្រូវ​​បង្កើន​ការ​ត្រួតពិនិត្យ​​យានយន្ត ​ដែល​មាន​​ពាក់​ស្លាក​​លេខ នគរបាល​ទាំងអស់ ហើយ​យាន​យន្ត​ដែល​​អាច​ពាក់​ស្លាក​​នគរ​បាល​បាន គឺមាន​​តែ​រថយន្ត​​របស់​អង្គភាព​​នគរ​បាល និង​មន្ត្រី​នគរបាល​​ដែល​មាន​ការ​អនុញ្ញាត​​ត្រឹមត្រូវ​​ប៉ុណ្ណោះ​។​

គួរបញ្ជាក់​​ថា ក្រសួងម​ហាផ្ទៃ បាន​ចេញ​​សេចក្តី​ណែនាំ​ស្តីពី​​ការគ្រប់គ្រង​​យានយន្ត​​នគរបាល​ជាតិ កាលពី​ថ្ងៃ​​ទី​២៥ កញ្ញា ​នេះ​ ដោយ​បាន​ប្រកាសថា ឲ្យ​ម្ចាស់​យាន​យន្ត​គ្រប់​​ប្រភេទដែល​​ប្រើប្រាស់​​ស្លាក​លេខ នគរបាល ត្រូវ​បង់​ពន្ធ​នាំចូល និង​បង់ពន្ធ​​ផ្លូវ តាម​ការ​កំណត់​របស់​​ក្រសួង​​សេដ្ឋកិច្ច និង​​ហិរញ្ញវត្ថុ​។​

សេចក្តីណែនាំ របស់​ក្រសួង​​មហាផ្ទៃ បង្ហាញ​ថា នៅ​មាន​​មន្ត្រី​នគរ​បាល​​មួយចំនួន​​តូច បាន​ប្រើ​ប្រាស់​​យា​នយន្ត​​នគរបាល​ជាតិ ប្រព្រឹត្ត​​អំពើ​​ល្មើស​ច្បាប់ ស្តី​ពី​ច​រាចរណ៍​​ផ្លូវគោក ឬ​ច្បាប់​​ផ្សេងៗ​ទៀត រួម​ទាំង​​ការ​អនុញ្ញាត​​ឲ្យ​ជន​មិន​មែ​ន​​នគរបាល​​ប្រើប្រាស់​​យានយន្ត​ នគរបាល​ជាតិ ឬ​ប្រើប្រាស់​​យានយន្ត​​នគរបាល​ជាតិ ធ្វើ​​អាជីវកម្ម ឬ​បម្រើ​​ផល​ប្រយោជន៍​​ឯកជន ជាអាទិ៍​​ដែល​បាន​​ប៉ះពាល់​​ដល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​កិត្យា​នុភាព​រ​បស់​កង​កម្លាំង​​នគរបាល​​ជាតិ​។ ជាមួយនេះ ក៏​មាន​​ជនល្មើស​​មួយចំនួន​​បាន​ប្រើប្រាស់​​ស្លាក​លេខ នគរបាល​ជាតិ ក្លែង​ក្លែង ដើម្បី​​បន្លំ​ធ្វើ​​សកម្មភាព​​ល្មើសច្បាប់​។​

​ដើម្បី​ធានា​អនុវត្ត​ស្រប​ តាម​គោល​ការណ៍​​ច្បាប់ និង​លុប​បំបាត់​ភាព​​អសកម្ម ​ក្នុង​ការប្រើ​ប្រាស់​យាន​យន្ត នគរបាល​ជាតិ ​ក្រសួង​មហាផ្ទៃ បាន​ធ្វើ​ការ​ណែនាំ ៤​ចំណុច​​៖ ១-​ម្ចាស់​​យានយន្ត​​គ្រប់​ប្រភេទ ដែល​ប្រើ​ប្រាស់​ស្លាក​​លេខ នគរបាល​ជាតិ ត្រូវ​​បំពេញ​​កាតព្វកិច្ច​​ក្នុង​ការបង់​ពន្ធ​នាំ​ចូល និង​បង់​ពន្ធ​ផ្លូវ តាម​ការ​កំណត់​របស់​​ក្រសួង​​សេដ្ឋកិច្ច និង​​ហិរញ្ញវត្ថុ​។ ២-​ត្រូវ​​ឃាត់​​យាន​យន្ត ដកហូត​​ប័ណ្ណ​​សម្គាល់ ស្លាក​​លេខ និង​ធ្វើ​ការ​ព្រមាន​​ដល់​ម្ចាស់​​យានយន្ត ចំពោះ​​យានយន្ត​​នគរ​បាល​​ជាតិ​​ណា ដែល​​អនុញ្ញាត​​ឲ្យ​ជន​មិន​​មែន​នគរ​បាល​​ប្រើប្រាស់ និង​ប្រើ​ប្រាស់​​យានយន្ត​​នគរបាល​ជាតិ ដើម្បី​​ធ្វើ​​អាជីវកម្ម​បម្រើ​​ផល​ប្រយោជន៍​​ឯកជន​។ ៣-​ត្រូវ​​ឃាត់​យាន​យន្ត និង​ម្ចាស់ ឬ​អ្នក​បើកបរ ដើម្បី​​អនុវត្ត​​តាម​​នីតិវិធី​​ច្បាប់ ចំពោះ​​យានយន្ត​​ណា ដែល​​ប្រើប្រាស់​​ប័ណ្ណ​​សម្គាល់ និង​ស្លាក​​លេខ​​យានយន្ត នគរបាល​ជាតិ មិន​ត្រឹម​ត្រូវ ឬ​ក្លែង​ក្លាយ​។ ៤-​អគ្គស្នង​ការ​​នគរបាល​​ជាតិ​ ត្រូវ​ធ្វើ​​ការត្រួត​ពិនិត្យ នៅតាម​​អង្គភាព ឬ​តាម​​ដងផ្លូវ ដើម្បី​អនុវត្ត​​តាម​វិធាន​ការ ដែល​មាន​ចែង​ក្នុង​​ចំណុច​ទី​២ និង​ចំ​ណុច​​ទី​៣ ខាង​លើ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៨ ខែ​តុលា ឆ្នាំ២០១៥  

Google Analytics Alternative